ស្រីលង្កាស្នើសុំលោក ពូទីន ឲ្យជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ

ប្រធានាធិបតីស្រីលង្កាស្នើសុំលោក ពូទីន ឲ្យជួយផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រទេសរបស់ខ្លួន ដែលកំពុងជួបវិបត្តិ


ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បាននិយាយថា លោកបានស្នើសុំជំនួយពី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យជួយប្រទេសស្រីលង្កា ក្នុងការទទួលបានប្រេងពីរុស្ស៊ីមកប្រើប្រាស់ នៅចំពេលដែលប្រទេសដីកោះមួយនេះ កំពុងផុងខ្លួន មានសេដ្ឋកិច្ចក្ស័យ ដោយសារការខ្វះខាតទុនបម្រុងអន្តរជាតិ មិនអាចនាំចូលប្រេង និងផលិតផលសំខាន់ៗផ្សេងទៀត សម្រាប់បំពេញតម្រូវការក្នុងស្រុកបាន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន BBC។
ប្រធានាធិបតីស្រីលង្កាស្នើសុំលោក ពូទីន ឲ្យជួយផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រទេសរបស់ខ្លួន ដែលកំពុងជួបវិបត្តិ

លោក Gotabaya បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter អំពីខ្លឹមសារនៃកិច្ចសន្ទនារបស់លោកជាមួយមេដឹកនាំរុស្ស៊ីថា លោកបានស្នើសុំការផ្តល់ជំនួយឥណទាន ដើម្បីនាំចូលឥន្ធនៈពីទីក្រុងម៉ូស្គូ។ លោក Gotabaya បានគូសបញ្ជាក់ថា លោកបានបញ្ចាប់កិច្ចពិភាក្សាប្រកបដោយភាពវិជ្ជមានជាមួយលោកពូទីនប្រធានធិបតីរុស្ស៊ី។ ប្រធានាធិបតីស្រីលង្ការូបនេះក៏បានបន្ថែមថា លោកបានដាក់សំណើរសម្រាប់ជើងហោះហើររវាងទីក្រុងមូស្គូ និង កូឡុំបូ ឱ្យដំណើរការឡើងវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានផ្អាកសេវាកម្មកាលពីខែមុនផងដែរ។ លោកបាននិយាយថា លោកបានឯកភាពគ្នាជាឯកច្ឆ័ន្ទជាមួយរុស្ស៊ីអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យមួយចំនួនដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ខណៈវាជាកត្តាក៏សំខាន់បំផុតក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

មែនទែនទៅ កិច្ចពិភាក្សានេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីថាមពលរបស់ប្រទេសស្រីលង្កាបានព្រមានកាលពីចុងសប្តាហ៍មុនថា ប្រទេសនេះអាចនឹងអស់ប្រេងសាំងប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ខណៈមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាដើរតាមដងផ្លូវនៃរដ្ឋធានីកូឡុំបូ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលស្រីលង្ហាផងដែរ។

គួរកត់សម្គាល់ថា ប្រទេសនេះបានស្នើសុំទិញប្រេងពីរុស្ស៊ីជាច្រើនដងមកហើយក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយជំរុញការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងអំឡុងពេលមានវិបត្តិ ហើយរដ្ឋាភិបាលបានផ្តល់សញ្ញាថា ខ្លួនមានឆន្ទៈក្នុងការទិញបន្ថែមទៀតពីទីក្រុងម៉ូស្គូ។

យ៉ាងណាមិញ ការតាំងចិត្តរបស់លោក Gotabaya ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាហាក់មិនទាន់មានភាពប្រសើរឡើងនៅឡើយទេ ខណៈរហូតមកដល់ពេលនេះនៅតែបរាជ័យក្នុងការបញ្ចប់ការខ្វះខាតប្រេងឥន្ធនៈ ថាមពល អាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត។

តួរយ៉ាង កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីថាមពលលោក Kanchana Wijesekera បាននិយាយថា ប្រទេសនេះនៅសល់សាំងសម្រាប់ផ្គត់ផ្គងតិចជាងមួយថ្ងៃប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


រុស្ស៊ីព្រមានថា «មនុស្សជាតិនឹងជួបហានិភ័យ» បើសិនជាប្រទេសលោកខាងលិចនៅតែបន្តដាក់ទណ្ឌកម្ម

ព័ត៌មាន
អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានព្រមានជាថ្មីម្…

ឡាវទំនងមានឱកាសប្រើជំហរមិនថ្កោលទោសរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ដើម្បីទៅបញ្ជាទិញប្រេងមកប៉ះប៉ូវកង្វះខាត

ព័ត៌មាន
គេនៅចាំបានថា កាលពីពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានបើកការបោះឆ្នោតថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ប្រទេសឡាវបានបោះឆ្នោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ