CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប - ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ក្រៅប្រព័ន្ធ - ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ ។
CamID App មានមុខងារពេញនិយមបំផុតចំនួន ៣ ដែលផ្ដល់ការកម្សាន្តដល់អ្នកប្រើប្រាស់ ជាមួយនឹងភាពយន្ត ហ្គេម និងកម្មវិធីកម្សាន្តដ៏សម្បូរបែបជាច្រើនផ្សេងទៀត និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងការប្រើប្រាស់ទិន្នន័យរបស់ខ្លួនប្រចាំថ្ងៃបាន ផងដែរ ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា CamID App បើកទូលាយដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ប្រព័ន្ធ រួមទាំងប្រព័ន្ធក្រៅពីមិត្តហ្វូន ផងដែរ ។
លោក ញ៉ុង ឌិនថន មានប្រសាសន៍ដូច្នេះថា « អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ប្រព័ន្ធអាចចុះឈ្មោះប្រើប្រាស់ App នេះបាន ប៉ុន្តែ សម្រាប់អតិថិជនរបស់មិត្តហ្វូន នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត ។ អតិថិជនមិត្តហ្វូនអាចប្រើប្រាស់ CamID App ជាមួយនឹងទិន្នន័យឥតគិតថ្លៃ រីឯអតិថិជនថ្មីរបស់មិត្តហ្វូន ដែលទើបតែដោនឡូត CamID App ក៏នឹងទទួលបានទិន្នន័យ 1GB ដោយឥតគិតថ្លៃ។»
CamID App គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា ដែលផ្ដល់ដល់អ្នកប្រើប្រាស់នូវមាតិកាឌីជីថលដ៏ពេញនិយមបំផុត ដោយគ្មានការរំខានពីការផ្សាយពាណិជ្ជកម្ម ព្រមទាំងផលប្រយោជន៍ជាច្រើនផ្សេងទៀត ។ មុខងារពិសេសនិងពេញនិយមបំផុតមួយចំនួន រួមមាន Cinema, eSport និង Metfone+ និងមុខងារជាច្រើនទៀត ។
Cinema គឺជាមុខងារមើលភាពយន្តដែលងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាចមើលភាពយន្តដ៏ច្រើនសម្បូរបែបនិងពេញនិយម ដែលមានទាំងការបញ្ចូលសំឡេង ឬមានអក្សរបកប្រែជាភាសាខ្មែរ ។ កម្មវិធី eSport មិនត្រឹមតែផ្ដល់នូវមាតិកាកីឡាអេឡិកត្រូនិកដ៏សម្បូរបែបប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏ជាសហគមន៍នៃអ្នកចូលចិត្តនិងស្រឡាញ់កីឡាអេឡិចត្រូនិក ផងដែរ ។
មុខងារពិសេសមួយទៀតរបស់ CamID គឺ Metfone+ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្រងព័ត៌មានស៊ីមកាត សមតុល្យទឹកប្រាក់ និងប្រវត្តិនៃការកាត់ទឹកប្រាក់នៅក្នុងគណនីរបស់ខ្លួន និងប្រើប្រាស់សេវាឌីជីថលជាច្រើនផ្សេងទៀត ដោយសប្បាយរីករាយ ។
មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជា ជាង ៩លាននាក់ ។
ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូននៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់លើការផ្ដល់កម្មវិធីឌីជីថលកាន់តែច្រើនសម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់សេវាទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត ៕