ទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល

មិត្តហ្វូន ប្ដេជ្ញាចិត្តបង្កើតទំនាក់ទំនងសង្គមឌីជីថល នៅកម្ពុជា


ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានចាប់ផ្ដើមបើកបេសកកម្មថ្មីមួយរបស់ខ្លួន ដើម្បីបង្កើតទំនាក់ទំនងសង្គមឌីជីថលនៅកម្ពុជា ដោយអភិវឌ្ឍកាន់តែច្រើនថែមទៀតនូវផលិតផលនិងដំណោះស្រាយផ្នែកបច្ចេកវិទ្យា ដើម្បីបំពេញសេចក្ដីត្រូវការផ្នែកឌីជីថលរបស់កម្ពុជា ។
មិត្តហ្វូន ប្ដេជ្ញាចិត្តបង្កើតទំនាក់ទំនងសង្គមឌីជីថល នៅកម្ពុជា
ដោយ

យោងតាមក្រុមហ៊ុន មិត្តហ្វូន បេសកកម្មនេះគឺដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងនោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ IDC ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីនិងទំនើបបំផុត កសាងប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក ផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ដល់ក្រសួងស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម និងអាជីវកម្មកម្រិតគ្រួសារ ។ 

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា នៅឆ្នាំនេះនិងបណ្ដាឆ្នាំទៅខាងមុខ មិត្តហ្វូន នឹងបង្កើតកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីអភិវឌ្ឍផលិតផលនិងដំណោះស្រាយផ្នែកបច្ចេកវិទ្យានិងឌីជីថលកាន់តែច្រើនថែមទៀត ដើម្បីបង្កើតទំនាក់ទំនងសង្គមឌីជីថល និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា ។ 

លោក ញ៉ុង ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចេកវិទ្យាឌីជីថល គឺមិនអាចខ្វះបានទេនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបនៅកម្ពុជា នាសម័យបច្ចុប្បន្ននេះ ហើយមិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ នឹងផ្ដល់នូវដំណោះស្រាយគ្រប់បែបយ៉ាងដែលចាំបាច់ សម្រាប់ការបង្កលក្ខណៈដល់ការបង្កើតទំនាក់ទំនងសង្គមឌីជីថល ។» 

លោក ញ៉ុង ឌិនថន បានបន្ថែមថា «នៅក្នុងក្រុមហ៊ុន មិត្តហ្វូន ភាពច្នៃប្រឌិតគឺជាគោលការណ៍ដឹកនាំការងាររបស់យើង ឈានទៅរកការពង្រីកផលិតផលកាន់តែច្រើនសម្បូរបែបថែមទៀត ។»

ក្នុងឆ្នាំកន្លងទៅ មិត្តហ្វូន បានធ្វើសហប្រតិបត្តិការជាមួយក្រសួងសំខាន់ៗចំនួនពីររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ដំណោះស្រាយផ្នែកឌីជីថលនិងបច្ចេកវិទ្យាដល់ក្រសួងទាំងពីរនេះ សម្រាប់កែលម្អនិងលើកកម្ពស់វិស័យអប់រំនិងសុខាភិបាលនៅកម្ពុជា ។ 

មិត្តហ្វូន បានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីដាក់ពង្រាយដំណោះស្រាយឌីជីថលនៅក្នុងវិស័យគាំពារសុខភាព ។ កិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលនេះ នឹងឈានទៅរកការបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងលើកកម្ពស់ការបែងចែកធនធានវេជ្ជសាស្រ្តប្រកបដោយសមភាព និងកែលម្អការផ្ដល់សេវាកម្មដល់ប្រជាពលរដ្ឋ ។ 

ស្របពេលជាមួយគ្នានេះដែរ មិត្តហ្វូន ក៏បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។ ក្រៅពីនេះ មិត្តហ្វូន ក៏បាននិងកំពុងអភិវឌ្ឍផលិតផលនិងដំណោះស្រាយឌីជីថលកាន់តែសម្បូរបែបថែមទៀតផងដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យកម្សាន្ត ។ 

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅកម្ពុជា ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត មានស្ថានីយ៍ផ្សាយសេវាជាង ១១.០០០កន្លែង ខ្សែកាបអុបទិកប្រវែងជាង ២៣.០០០គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់លំនៅឋានទូទាំងប្រទេស និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជា ជិត ៩លាននាក់ ៕




អត្ថបទបន្ទាប់


ក្រោយកាន់តំណែងអស់១៦ឆ្នាំ លោកស្រី Angela Merkel នឹងលាលែងពីតំណែងអធិបការបតីរបស់អាល្លឺម៉ង់

ព័ត៌មាន
ក្រោយពីបានក្ដោបក្ដាប់អំណាចក្នុងតំណែងជាអធិបការបតីរបស់អាល្លឺម៉ង់បាន១៦ឆ្នាំ លោកស្រី Angela Merkel នឹងប្រកាសលាលែងពីតំណែងនេះនៅក្នុងពេលឆាប់…

ក្រុមហ៊ុន មិត្តហ្វូន និង​ក្រុមហ៊ុន លី ហួរ វេរលុយ ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​គ្នា

ព័ត៌មាន
រាជធានីភ្នំពេញ – ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល កាលពី​ពេល​ថ្មីៗ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ