Evergrandeលក់ភាគហ៊ុនសងបំណុលជាបន្តបន្ទាប់

ក្រោយលក់ភាគហ៊ុនតម្លៃ ១,៥ពាន់លានដុល្លារពីធនាគារ Shengjing តើក្រុមហ៊ុន Evergrande នឹងមានក្ដីសង្ឃឹមយ៉ាងណាបន្ដទៀត?


ដើម្បីជៀសផុតពីការជំពាក់បំណុលរបស់ខ្លួនកុំឲ្យវ័ណ្ដកពេក ក្រុមហ៊ុនចិន Evergrande បានបង្ហើបឲ្យដឹងនៅថ្ងៃពុធទី ២៩កញ្ញាថា ខ្លួនគ្រោងនឹងលក់ភាគហ៊ុនរបស់ខ្លួនចំនួនប្រមាណ ១ពាន់៥រយលានដុល្លារអាមេរិក ដែលមាននៅក្នុងធនាគារចិនសេងជីង (Shengjing) ទៅឲ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិមួយ ដែលស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋចិនផ្ទាល់តែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ធនាគារ Shengjing

ក្រុមហ៊ុន Evergrande បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​កន្លង​មក​ធនាគារ សេង​ជី​ង ជា​ធនាគារ​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដ៏​សំខាន់​ជាងគេ​មួយ​ដល់ Evergrande យក​ទៅ​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន ហេតុនេះ​ហើយ​វា​ទាមទារ​ឲ្យ Evergrande ត្រូវ​លក់​ចេញ​ភាគហ៊ុន​ដែល​ខ្លួន​មាន ក្នុង​ធនាគារ​មួយ​នេះ​ប្រមាណ ១​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​សាច់ប្រាក់​មក​ទូទាត់​សងបំណុល ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​លំដាប់​ទី​២​របស់​ចិន​មួយ​នេះ មាន​ជំពាក់​បំណុល​ដល់​ទៅ​ជាង ៣០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​លក់​ភាគហ៊ុន​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន Evergrande នៅ​ក្នុង​ធនាគារ​សេង​ជី​ង​នេះ គឺ​សម្រាប់​តែ​សងបំណុល​ដល់​ធនាគារ​មួយ​នេះ​ផ្ទាល់​តែ​ម្តង ដោយ​មិន​អាច​បង្វែរ​សាច់ប្រាក់​ទៅ​សង​ម្ចាស់បំណុល​ផ្សេង​ទៀត​បាន​នោះ​ទេ​។ តើ​មក​ពី​ហេតុ​អ្វី0x017d7

នេះ​ក៏​ដោយសារ​តែ Evergrande កាលពី​ស​ប្តា​ហ៍​មុន​បាន​ខកខាន​ទូទាត់​ការ​ប្រាក់​សម្រាប់​បណ្ណ​បំណុល​របស់​ខ្លួន​តាម​កាលកំណត់​ម្តង​រួច​មក​ហើយ​។ ហេតុនេះ Evergrande ត្រូវ​សង​ម្ចាស់បំណុល​តាម​ដំណាក់កាល ដែល​បាន​កំណត់ សម្រាប់​ករណី​ដែល​ខកខាន ក្រុមហ៊ុន​ចិន​ខាងលើ​ត្រូវ​រក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​។

ដោយឡែក បន្ទាប់​ពី​បាន​លេច​ឭ​ដំណឹង​ដែល​ថា Evergrande ត្រូវ​លក់​ចំណែក​ភាគហ៊ុន ដើម្បី​សងបំណុល​ធនាគារ Shengjing ភាគហ៊ុន​របស់ Evergrande នៅ​លើ​ផ្សារ​ជួញដូរ​ភាគហ៊ុន​ក៏​បាន​ហក់​ឡើង​ដល់​ទៅ ១៥% វិញ​នៅ​ថ្ងៃ​ពុធ​នេះ​។

គួរ​ជម្រាប​ដែរ​ថា  ភាគហ៊ុន​ជាង ១​ពាន់​៧​រយ​លាន​ភាគហ៊ុន ដែល​ស្មើនឹង​ប្រមាណ ២០% នៃ​ភាគហ៊ុន​សរុប​ធនាគារ Shengjing នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​ប្រមាណ ៨៨​សេន ពោល​គឺ​មិន​ដល់​១​ដុល្លារ​នោះ​ទេ​នៅ​មួយ​ភាគហ៊ុន​។ ភាគហ៊ុន​ទាំងនេះ នឹង​ត្រូវ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន Shenyang Shengjing Finance Investment Group Co Ltd ដែល​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ធ្វើការ​លើ​ការ​គ្រប់គ្រង​មូលធន​និង​ទ្រព្យសម្បត្តិ​។

យ៉ាងណាមិញ ក្រោយ​លក់​ភាគហ៊ុន​នេះ​រួច ក៏ Evergrande​នៅ​បន្ត​មាន​ចំណែក​ភាគហ៊ុន​ក្នុង​ធនាគារ Shengjing ប្រមាណ​ជិត​១៥%​ទៀត ខណៈ​សហគ្រាស​រដ្ឋ Shenyang Shengjing ក៏​នឹង​មាន​ចំណែក​ភាគហ៊ុន​នៅ​ក្នុង​ធនាគារ Shengjing ប្រមាណ​២០%​ផង​ដែរ​។

សូម​ជម្រាប​ថា វិបត្តិ​ហិរញ្ញវត្ថុ​របស់ Evergrande កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង ឈឺក្បាល​វិលមុខ​យ៉ាង​ខ្លាំង ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​នៃ​ជោគវាសនា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​ប្រទេស​ចិន​មួយ​នេះ​។ ទោះបី មិន​បង្ហាញ​ជា​សាធារណៈ​ថា ខ្លួន​កំពុង​ជួយ​ជ្រោមជ្រែង និង​បញ្ចៀស Evergrande ពី​ការ​ដួល​រលំ​ក៏​ដោយ ប៉ុន្តែ គេ​មើលឃើញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​ចេញ​វិធាន​ការណ៍​ដោយ​ប្រយោល ដើម្បី​ជួយ​ក្រុមហ៊ុន​នេះ តាម​រយៈ​ការ​បញ្ចេញ​សាច់ប្រាក់ ដោយ​ធនាគារកណ្តាល ជួយ​ទប់​ចរន្ត​ហិរញ្ញវត្ថុ និង​ជាក់ស្តែង​ចុង​ក្រោយ តាម​រយៈ​ការ​ទិញ​យក​ភាគហ៊ុន​របស់ Evergrande ដោយ​សហគ្រាស​រដ្ឋ​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាល់ពេលស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់

ព័ត៌មាន
ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌទំនៀមទម្លាប់ខ្មែរខិតជិតចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាអ្នកផ្ដល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បា…

CamID App កម្មវិធីកម្សាន្តដ៏សម្បូរបែបដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ

ព័ត៌មាន
CamID គឺជា App ដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន ដែលប្រៀបដូចជាលិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ