អត្ថបទក្រុមហ៊ុន

តើកម្មវិធីអប់រំឌីជីថល SIS ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សាលារៀនរបស់អ្នក


នៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នត្រួតពិនិត្យលើការអប់រំនៅថ្នាក់ជាតិ និងធ្វើប្រតិភូកម្មអំណាចទៅឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចាត់ចែងការងារអប់រំនៅថ្នាក់ក្រោមជាតិ ។
ក្រសួងអប់រំបានសហការ​ ជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដើម្បីធ្វើឌីជីថលូបនីយកម្មការអប់រំនៅកម្ពុជា

ក្រសួង​អប់រំ​ទទួលបន្ទុក​អភិវឌ្ឍ​កម្មវិធី​កីឡា ការអប់រំ​បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍ​ស្រាវជ្រាវ និង​ការអប់រំ​ផ្នែក​បច្ចេកទេស ។ ហើយ​បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​សាកលលោក ការអប់រំ​ត្រូវតែ​ធ្វើ​ទំនើប​កម្ម​និង​ឌីជីថលូបនីយកម្ម ។

ក្រសួងអប់រំបានសហការគ្នាជាដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅកម្ពុជា​នៅក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ការអប់រំ​នៅ​កម្ពុជា ។ 

តើ​កម្មវិធី SIS ផ្ដល់​ផល​ប្រយោជន៍អ្វីខ្លះ ដល់សាលារៀន ?

ប្រព័ន្ធ SIS គឺជា​គន្លឹះដ៏សំខាន់មួយ​នៃការធ្វើ​ឌីជីថលូបនីយកម្ម​ការអប់រំ​នៅកម្ពុជា ។ ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និងមានមុខងារ​ឌីជីថល​សម្បូរបែប ។ ប្រព័ន្ធ​ SIS បើកទ្វារ​នាំ​សិស្សានុសិស្សឆ្ពោះទៅរក​ពិភពលោកឌីជីថល និងដើរតួនាទីជាកម្មវិធីដ៏ល្អបំផុតមួយ​ដែល​អនុញ្ញាត​ឲ្យសិស្សានុសិស្ស​អាចរៀនសូត្រ​ពីផ្ទះបាន ។ កម្មវិធី SIS Cambodia ត្រូវបាន​បង្កើតឡើង​ដើម្បី​បណ្ដុះបទពិសោធន៍សិក្សារបស់សិស្សជាមួយនឹងថ្នាក់រៀនអនឡាញ ការធ្វើ​កិច្ចការសាលា និង​ថ្នាក់រៀនងាយស្រួល​ពិនិត្យមើលរៀនសាឡើងវិញ ប្រសិនបើ​ពួកគេ​ខកខាន ឬ​រៀនមិនទាន់​នៅក្នុងថ្នាក់រៀនមុនៗ ។

អាណាព្យាបាល​និង​នាយកសាលាអាចប្រើប្រាស់​កម្មវិធី SIS ដើម្បី​តាមដាន​វឌ្ឍនភាព​សិក្សារបស់​សិស្ស តាមដានវត្តមានសិស្ស ការធ្វើកិច្ចការសាលា របាយការណ៍គ្រូ និង​ពិន្ទុ​សិស្ស​ ជាដើម បាន​យ៉ាងងាយស្រួល ។ កម្មវិធី​ទូរសព្ទដៃមួយនេះ មានសារប្រយោជន៍ចំពោះការអភិវឌ្ឍ​របស់សិស្ស ប៉ុន្តែ គេក៏អាចប្រើប្រាស់វាដើម្បីគ្រប់គ្រង​ប្រព័ន្ធព័ត៌មានរបស់សាលារៀន និង​រក្សាទុក​ព័ត៌មាន​ពី​ផ្នែករដ្ឋបាល​បាន​ផង​ដែរ ។

សរុបសេចក្ដីមក ការធ្វើអន្តរកាលឆ្ពោះទៅរក​កម្មវិធី​អនឡាញ ឬឌីជីថល ដូចជា SIS Cambodia នេះ នឹងធ្វើ​ឲ្យ​ការអប់រំ​កាន់តែមានសុវត្ថិភាពជាងមុន ងាយស្រួលជាងមុន និង​មិនសូវ​អស់​ការ​ចំណាយ​ច្រើន សម្រាប់ទាំង​សិស្ស ទាំងអាណាព្យាបាល និង​ទាំងសាលារៀន ផងដែរ ។

ជាមួយនឹងអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ កម្មវិធីទូរសព្ទដៃ SIS Cambodia ទំនងនឹងក្លាយ​ជា​អនាគត​នៃការអប់រំ​បែបឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃបានដាក់គោលដៅចំនួន ៣ ដើម្បីប្រមូលចំណូលបន្ថែម ដើម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលថៃបានដាក់គោលដៅចំនួន ៣ ដើម្បីប្រមូលចំណូលបន្ថែមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ សេដ្ឋកិច្ច ប្រទេសថៃបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង…

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពតាមរយៈគម្រោងសហគមន៍បៃតងក្នុងខេត្តកំពង់ចាម

ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព តាមរយៈការចូលរួមចំណែកជាគំរូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ