ការនាំចេញអង្ករទៅទីផ្សារចិន

តើកម្ពុជាអាចនឹងសម្រេចបានការនាំចេញអង្ករទៅទីផ្សារចិនបានលើស៤០ម៉ឺនតោននៅឆ្នាំនេះ ដែរឬយ៉ាងណា?


ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជាបានអះអាងនៅចំពោះមុខ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា សហព័ន្ធស្រូវអង្ករកម្ពុជា មានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣ នេះតទៅ ខណៈកន្លងមក ការនាំចេញអង្ករទៅកាន់ប្រទេសចិន គឺមានចន្លោះពីជាង២០ ទៅ៣០ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ សហព័ន្ធស្រូវ អង្ករកម្ពុជា ក៏បានកំណត់យកគោលដៅនាំចេញអង្ករនៅឆ្នាំ២០២៣នេះ ឲ្យបានដល់ ៧៥ម៉ឺនតោន និងឈានទៅសម្រេចឲ្យបានដល់១លានតោនក្នុងឆ្នាំ២០២៥ផងដែរ។
តើកម្ពុជាអាចនឹងសម្រេចបានការនាំចេញអង្ករទៅទីផ្សារចិនបានលើស៤០ម៉ឺនតោននៅឆ្នាំនេះ ដែរឬយ៉ាងណា?
ដោយ

ក្នុងជំនួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី នូវផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជាសម្រាប់អាណត្តិទី៤ សំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ឧកញ៉ា ចាន់ សុខឃាំងបានបន្ថែមថា សហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ នេះតទៅ។ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង និងប្រទេសឥណ្ឌូនេស៊ីជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិបានផ្តល់ការណែនាំដល់សហព័ន្ធជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត ដោយសារកម្ពុជាមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន៤០ម៉ឺនតោន។

សូមបញ្ជាក់ថា នៅ៤ឆ្នាំចុងក្រោយនេះ ប្រទេសចិន គឺជាទីផ្សារនាំចេញអង្ករដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានបរិមាណនាំចេញចន្លោះពីជាង២៤ម៉ឺនតោន ទៅដល់ជាង៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ បន្ទាប់ពីនេះ គឺទីផ្សារសហភាពអឺរ៉ុប និងអាស៊ាន។

យ៉ាងណាមិញ ក្រៅតែពីទីផ្សារចិន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បញ្ជាក់ទៀតថា សហព័ន្ធ មានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅបណ្ដាប្រទេសជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបជិត ៦៤ម៉ឺនតោន ដែលមានទឹកប្រាក់សរុបប្រមាណជាង ៤០០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


អ្នកជំនាញក្នុងវិស័យ SME នៅតែទទូចស្នើឱ្យរដ្ឋជួយគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត

បើទោះបី ស្ថានភាពនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរឡើងវិញក៏ពិតមែន ប៉ុន្តែ វិស័យSME នៅតែជួបនូវបញ្ហាប្រឈមជាច្រើន ខណៈវិស័យនេះ ក៏ជាវិស័យមួយដែ…

ភាពយន្តខ្មែរបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេដែលបានបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Venice នឹងមានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តក្នុងប្រទេសកម្ពុជា

ភាពយន្ដបែបវិទ្យាសាស្ត្រប្រឌិតដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននាពេលអនាគតដោយប្រើបច្ចេកវិទ្យាបែប AR ប្រកបជាមួយនឹងឈុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ