ដំណាំស្វាយចន្ទី

សមាគមស្វាយចន្ទីស្នើឲ្យរដ្ឋាភិបាល អនុគ្រោះពន្ធមួយចំនួន ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម


ស្វាយចន្ទី គឺជាដំណាំដ៏មានសក្ដានុពល និងបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើននាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បញ្ហាមួយចំនួននៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី ហាក់នៅតែបន្តជួបបញ្ហាប្រឈម ដែលធ្វើឲ្យវិស័យនេះមិនទាន់អាចលូតលាស់ខ្លាំង និងនៅតែបន្តពឹងផ្អែកទៅលើប្រទេសដទៃ។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាកថា កត្តាកង្វះផ្នែកកែច្នៃក្នុងស្រុកបានធ្វើឲ្យគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា រហូតប្រមាណ៩៥% ត្រូវបាននាំចេញទៅប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ លោកយល់ថា ដើម្បីជួយដល់កសិករ រាជរដ្ឋាភិបាលគួរជំរុញឲ្យមានការវិនិយោគលើវិស័យកែច្នៃ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើនផលិតភាពនាំចេញ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

យ៉ាងណាមិញប្រធានសមាគមរូបនេះ ស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពលើកលែងពន្ធមួយចំនួន ដើម្បីលើកទឹកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកឲ្យបោះទុនវិនិយោគ សំដៅជួយរួមចំណែកអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា ដែលរាជរដ្ឋាភិបាលគ្រោងប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី។

លោក អួន ស៊ីឡុត យល់ថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសាកលមិនទាន់វិលមករកភាពប្រក្រតីឡើងវិញបែបនេះ ការអនុវត្តកាតព្វកិច្ចពន្ធណាមួយចំពោះសហគ្រាសក្នុងស្រុក មិនមែនជារឿងល្អប្រសើរនោះឡើយ ផ្ទុយទៅវិញវានឹងដាក់បន្ទុកបន្ថែមដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅតាមបណ្ដាប្រទេសផ្សេងៗ ដែលបានដាក់ចេញយន្តការលើកទឹកចិត្តដល់សហគ្រាសក្នុងស្រុក មិនត្រឹមតែជួយបង្កើនប្រាក់ចំណេញដល់កសិករនោះទេ ថែមទាំងជចួយបង្កើនការទាក់ទាញវិនិយោគយ៉ាងច្រើនពិសេសក្នុងវិស័យកែច្នៃតែម្ដង។ ជាក់ស្ដែងប្រទេសវៀតណាម តែងឈរលំដាប់ទី១នៅក្នុងពិភពលោកលើការនាំចេញគ្រាប់ចន្ទីកែច្នៃរួច ក៏ប៉ុន្តែស្ទើ៨០% នៃការនាំចេញនោះ គឺជាគ្រាប់ស្វាយចន្ទីស្រស់ដែលវៀតណាមបានទិញពីកម្ពុជា។

បើតាមលោក អួន ស៊ីឡុត កត្តាទាំងនេះទើបធ្វើឲ្យវិស័យស្វាយចន្ទីរបស់កម្ពុជា ហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសដទៃ ជាពិសេសវាបានធ្វើឱ្យខាតបង់នូវតម្លៃបន្ថែម ហើយកសិករទទួលបានប្រាក់ចំណេញទាប។

សូមបញ្ជាក់ថា នៅរយៈពេល៩ខែឆ្នាំ២០២៣ នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជិត៦៤ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាម បានជាង៦១ម៉ឺន៣ពាន់តោន គិតជាទឹកប្រាក់មានជាង៨រយលានដុល្លារថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ កត្តាដែលធ្វើឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានការធ្លាក់ចុះនេះ គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យទិន្នផលស្វាយចន្ទីមានការធ្លាក់ចុះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាល្លឺម៉ង់សន្យាផ្តល់ជំនួយ៦៦លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦៣លានអឺរ៉ូ ឬប្រមាណ៦៦លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គ…

ក្រុមហ៊ុនផលិតកង់ដ៏ធំមួយរបស់ចិន គ្រោងពង្រីកផលិតកម្មនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន XDS Bicycle គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានការវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានបង្ហាញពីផែនការក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ