សេដ្ឋកិច្ចកម្ពុជា

ក្រុមហ៊ុនផលិតកង់ដ៏ធំមួយរបស់ចិន គ្រោងពង្រីកផលិតកម្មនៅកម្ពុជា


ក្រុមហ៊ុន XDS Bicycle គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានការវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានបង្ហាញពីផែនការក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមនៅកម្ពុជា ឲ្យស្មើនឹងស្នាក់ការកណ្តាលរបស់ខ្លួននាទីក្រុងស៊ិនជីន ប្រទេសចិន។ ការបង្ហាញបំណងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្វើទស្សនកិច្ចនៅទីក្រុង Shenzhen ប្រទេសចិន។
សេដ្ឋកិច្ចកម្ពុជា
ដោយ

ក្រុមហ៊ុនផលិតកង់ដ៏ធំមួយរបស់ចិន XDS Bicycle ដែលកំពុងមានការវិនិយោគនៅកម្ពុជា បានបង្ហាញឆន្ទៈបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកខ្សែច្រវាក់ផលិតរបស់ខ្លួននៅក្រុងបាវិត ខេត្តស្វាយរៀង ឲ្យឈានដល់កម្រិតស្មើនឹងទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងស៊ិនជិន ប្រទេសចិន។ ការបង្ហាញពីមហិច្ឆតាពង្រីកផលិតកម្មរបស់ខ្លួននេះធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងពេលឯកឧត្តមធ្វើទស្សនកិច្ចនៅក្រុមហ៊ុននេះ នៅក្នុងទីក្រុងស៊ិនជិន ប្រទេសចិន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះថ្នាក់ដឹកនាំក្រុមហ៊ុន XDS ក៏បានថ្លែងអំណរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។

ទន្ទឹមនឹងអរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា និងបានផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើ លើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជំរុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា សំដៅប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមបានផ្តួចផ្តើមគំនិតឱ្យមានការរៀបចំការជិះកង់របស់ក្រុមហ៊ុន XDS នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា, ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា, ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និងដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរជាដើម។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយ និងចក្ខុវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមហ៊ុនឱ្យជ្រាបកាន់តែច្បាស់។ ពិសេសជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ចាក់បន្ថែមផងដែរថា វិស័យបច្ចេកវិទ្យាឌីជីថល បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈផ្តល់ការលើកទឹកចិត្តជាពិសេសដល់វិនិយោគិនដែលធ្វើការវិនិយោគលើវិស័យនេះក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តខ្ពស់ឱ្យក្រុមហ៊ុន Huawei បង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីស្នើឲ្យរដ្ឋាភិបាល អនុគ្រោះពន្ធមួយចំនួន ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម

ព័ត៌មាន
ស្វាយចន្ទី គឺជាដំណាំដ៏មានសក្ដានុពល និងបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើននាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទ្រទ្រង់នូវកំណើ…

វៀតណាមគាំទ្រទេសចរណ៍ត្រីភាគីរបស់កម្ពុជា និងប្តេជ្ញាពន្លឿនការតភ្ជាប់ផ្លូវល្បឿនលឿន

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ