គម្រោងអនុម័តដោយ CDC

ជិត៥ខែ ឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគតម្លៃជាង ៦៥០លានដុល្លារ


ក្នុងរយៈពេលជិត៥ខែដំបូង ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តផ្តល់សិទិ្ធលើគម្រោងស្នើសុំវិនិយោគទៅឲ្យក្រុមហ៊ុនចំនួនជាង៥០ ដែលមានទឹកប្រាក់វិនិយោគសរុបមានតម្លៃជាងជាង ៦៥០លានដុល្លារ។
រោងចក្រថ្មីរបស់ ក្រុមហ៊ុន Cambodia Brewery Limited ​តម្លៃ​១០០​លាន​ដុល្លារ​បង្កើន​ការ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

ការផ្សាព្វផ្សាយ​ពី​ការ​អនុម័ត​​ផ្តល់​សិទ្ធិ​​លើ​គម្រោង​​វិនិយោគ ដែលក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ផ្សាយជា​សាធារណៈ​នៅក្នុង​ទំព័រ​​ហ្វេសប៊ុក​របស់ខ្លួន ធ្វើ​ឡើង​ដាច់​ដោយឡែក​ពីគ្នា គិតចាប់តាំង ពីខែមករា រហូត​ដល់ពាក់​កណ្តាល​ខែឧសភា ឆ្នាំ២០១៨ នេះ​ឃើញថា ភាគច្រើន​គឺ​សុទ្ធសឹង​​ជា​ក្រុមហ៊ុន​វិនិយោគ​ទាក់ទង​​ក្នុង​វិស័យ​​ឧស្សា​​ហ​កម្ម​​កាត់​ដេរ​​សម្លៀក​​បំពាក់ និងស្បែកជើង​ ក្រុម​ហ៊ុន​​ផលិត​កាបូប ផលិតចំណីសត្វ ផលិត​​គ្រឿង​បង្គុំ​រថយន្ត និងផលិត​​គ្រឿង​បន្លាស់​​ បរិក្ខា​​ពេទ្យ ក្រុមហ៊ុន​ផលិតជីវមាស​ឥន្ធនៈ ផលិត​ប្រអប់​ផ្លាស្ទិក ផលិត​បំពង់​ទឹក កសិដ្ឋាន​ដំាដំណាំ កសិឧស្សាហកម្ម ម៉ាស៊ីន​កិនស្រូវ និងកែ​ច្នៃអង្ករ រោងចក្រ​ផលិត​សាប៊ូ និងថ្នាំបោះពុម្ព រោងចក្រកែ​ច្នៃឈើ រោងចក្រ​ផលិត​អំពូលភ្លើង ផលិត​បរិក្ខាកង់ និងម៉ូតូ រោងចក្រ​ផលិតថ្នាំ និងជីក​សិកម្ម រោងចក្រ​ផលិត​ស្ករគ្រាប់ និងនំគ្រប់​ប្រភេទ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ រោងចក្រ​​ផលិត​សំណ និងស័ង្កសី រោងចក្រ​ផលិត​បារី និងក្រដាស។

គួរញ្ជាក់ថា រាល់គម្រោង​ដែលបាន​អនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នេះ ភាគច្រើន​គឺ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ហើយបើ​តាម​របាយ​ការណ៍​​ពី ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា ក្នុង​ចំណោម​​តំបន់​សេដ្ឋកិច្ច​​ពិសេស​​ទាំង​​៣២នោះ គឺមាន​តំបន់​សេដ្ឋកិច្ច​​ពិសេស​តែ ១៩​កន្លែង​ប៉ុណ្ណោះ ដែល​​មានសកម្មភាព​​អភិវឌ្ឍន៍​​​ខ្លាំង។

តាមរបាយការណ៍​​ពីក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជាដដែល ​បានឲ្យដឹងទៀត​ថា នៅក្នុង​ឆ្នាំ​​២០១៧​កន្លងទៅ ទុនវិនិយោគ​​សរុប​របស់​​តំបន់​​សេដ្ឋកិច្ច​ពិសេស​​ទាំងអស់ មានប្រមាណ​​ជាង ២,៧ ពាន់លាន ដុល្លារ​អាមេរិក ក្នុងនោះ មាន៩៩% ជាការ​​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​ FDI រួម​ជាមួយ​​នឹងទឹក​​ប្រាក់នាំ​ចេញ​សរុប​​មានជាង ១,៥ ពាន់​លាន​​ដុល្លារ​​អាមេរិក។

ជាមួយគ្នានេះដែរ កំណើននៃ​ការ​នាំចេញ​របស់​តំបន់​​សេដ្ឋកិច្ច​​ពិសេស​ ក៏មាន​ចំនួន​មួយខ្ពស់​​គួរ​ឲ្យ​​ចាប់​​អារម្មណ៍​ដែរ ពោលគឺ​​មាន​ប្រមាណ​៤១% ក្នុងមួយ​​ឆ្នាំ ខណៈដែល​​កំណើន​​នៃ​ការនាំ​​ចេញ​​​សរុប​​របស់កម្ពុជា​​មាន​ប្រមាណ​​១៤%​ក្នុង​មួយឆ្នាំ​។

ក្នុងនោះ នៅឆ្នាំ២០១៧ ការនាំចេញ​របស់តំបន់​​សេដ្ឋកិច្ច​​ពិសេស​​នៅក្រុង​​បាវិត​​មាន​ចំនួន​​ច្រើនជាង​គេ ពោលគឺ​មាន​ប្រមាណ​​៤៦៩​លាន​ដុល្លារ​​អាមេរិក ឬស្មើនឹង​​ប្រមាណ​​៥០% នៃការនាំចេញ​សរុប​របស់​តំបន់​​សេដ្ឋកិច្ច​ពិសេស​​ទាំងអស់​។ រីឯ ការនាំចេញ​​របស់តំបន់​​សេដ្ឋកិច្ច​ពិសេស​​​ភ្នំពេញ​វិញ​ មានចំនួន ២៨៦លាន​ដុល្លារ​អាមេរិក ខណៈដែល​​តំបន់​សេដ្ឋកិច្ច​​ពិសេស​នៅខេត្ត​​ព្រះ​សីហនុ​​មាន ២៥៦លាន​ដុល្លារ​អាមេរិក តំបន់​សេដ្ឋកិច្ចនាង​កុក​​ខេត្ត​កោះកុង មាន១៤៨លានដុល្លារ និងតំបន់​​សេដ្ឋកិច្ច​​​ពិសេស​​​ផ្សេងៗ​​​ទៀត​​​​មាន ៦៦លាន​ដុល្លារ​​អាមេរិក។

None



អត្ថបទបន្ទាប់


សាលាដូរតន្ដ្រី Simphony បើកសាខានៅផ្សារអ៊ីអន២ ដោយមានបង្រៀនឧបករណ៍ភ្លេងខ្មែរ

សាលាដូរតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី (Simphony) នឹងបើកសាខាមួយទៀតនៅផ្សារអ៊ីអន២ ក្នុងខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ដើម្បីពង្រីកវិ…

ធនាគារ ក្រុងស្រ៊ីដ៏ធំរបស់ថៃ មើលឃើញទីផ្សារល្អនៅកម្ពុជា តែមិនល្អនៅទីផ្សារវៀតណាម

ធនាគារ អាយុធ្យា ឬហៅថា ធនាគារ ក្រុងស្រ៊ី (Krungsri) ដែលជាធនាគារផ្ដល់កម្ចីដ៏ធំបំផុតទី៥របស់ថៃ នឹងបន្ថយល្បឿនពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ