គោលនយោបាយដ៏សំខាន់ស្ដីពីអាកាសធាតុរបស់លោកចូ បៃដិន!

គោលនយោបាយដ៏សំខាន់ស្ដីពីអាកាសធាតុរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាក់ទាញក្រុមហ៊ុនយក្សចិនក្នុងវិស័យថាមពលស្អាត


ក្រុមហ៊ុនចិនដែលឈានមុខគេក្នុងវិស័យថាមពលកកើតឡើងវិញ កំពុងចូលរួមក្នុងការប្រណាំងប្រជែងដើម្បីបើករោងចក្រនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុម័តសេចក្ដីព្រាងច្បាប់ដ៏សំខាន់មួយស្តីពីអាកាសធាតុ ដែលគាំទ្រដល់ការផលិតថាមពលស្អាតក្នុងស្រុក និងដែលគ្រោងចំណាយទឹកប្រាក់រហូតដល់ ៣៧៤ ពាន់លានដុល្លារអាមេរិក ទាក់ទងនឹងអាកាសធាតុ។
គោលនយោបាយដ៏សំខាន់ស្ដីពីអាកាសធាតុរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាក់ទាញក្រុមហ៊ុនយក្សចិនក្នុងវិស័យថាមពលស្អាត

ក្រុមហ៊ុនចិនដែលឈានមុខគេក្នុងវិស័យថាមពលកកើតឡើងវិញ កំពុងចូលរួមក្នុងការប្រណាំងប្រជែងដើម្បីបើករោងចក្រនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុម័តសេចក្ដីព្រាងច្បាប់ដ៏សំខាន់មួយស្តីពីអាកាសធាតុ ដែលគាំទ្រដល់ការផលិតថាមពលស្អាតក្នុងស្រុក។

ក្រុមហ៊ុនផលិតបន្ទះកញ្ចក់ស្រូបពន្លឺព្រះអាទិត្យធំៗមួយចំនួនរបស់ប្រទេសចិន បានចូលរួមនៅក្នុងការបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក ស្របពេលដែលក្រុមហ៊ុនចិនដែលផលិតអគ្គិសនីដោយប្រើខ្យល់ដ៏ធំបំផុតរបស់ពិភពលោក ពោលគឺក្រុមហ៊ុន មីង យ៉ាង ស្មាត អេនើជី គ្រុប (Ming Yang Smart Energy Group) កំពុងពិនិត្យមើលថាតើត្រូវបង្កើតរោងចក្រផលិតនិងកន្លែងស្រាវជ្រាវនៅទីនោះដែរឬទេ។

ការរីកដុះដាលនៃអគាររោងចក្រនៅទីនោះគូសបញ្ជាក់ពីរបៀបដែលសហរដ្ឋអាមេរិកបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ ក្នុងនាមជាមជ្ឈមណ្ឌលផលិតបច្ចេកវិទ្យាស្អាត បន្ទាប់ពីបានប្រើច្បាប់ឆ្នាំ ២០២២ សម្រាប់កាត់បន្ថយអតិផរណា។

ប្រធានប្រធានក្រុមហ៊ុន មីង យ៉ាង គឺលោក ចាង ឈួនវ៉េ (Zhang Chuanwei) បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុននៅឯវេទិកា បូអៅ ហ្វ័រ អេស៊ា (Boao for Asia) ថា៖ "សហរដ្ឋអាមេរិកដែលកំពុងធ្វើការលើការអភិវឌ្ឍដែលមានកាបូនទាប និងមិនប៉ះពាល់បរិស្ថាន មានផែនការ និងបានដាក់ចេញនូវគោលនយោបាយ និងយន្តការល្អៗជាច្រើនគួរឱ្យទាក់ទាញខ្លាំងណាស់"។

ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យរបស់ចិនគ្រប់គ្រងចំណែកទីផ្សារបន្ទះកញ្ចក់ស្រូបពន្លឺព្រះអាទិត្យធំជាងគេនៅលើពិភពលោក ប៉ុន្តែត្រូវបានរារាំងមិនឱ្យដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដោយសារតែជម្លោះពាណិជ្ជកម្មជាបន្តបន្ទាប់ និងដោយសារការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស ដែលប្រទេសចិនបានបដិសេធ។ ក្រុមហ៊ុនមួយចំនួនទៀតបានប្តូរវិធីទៅបង្កើនការនាំចេញពីសាខារោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍វិញ ដើម្បីដោះស្រាយរបាំងពាណិជ្ជកម្មដែលដាក់ដោយសហរដ្ឋអាមេរិក។

គោលនយោបាយអាកាសធាតុរបស់លោក Biden ត្រូវបានរចនាឡើងដើម្បីជំរុញឧស្សាហកម្មបច្ចេកវិទ្យាស្អាតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើការនាំចូល។ សេចក្ដីស្នើច្បាប់នេះបានបើកទូលាយរហូតដល់លើកទឹកចិត្តក្រុមហ៊ុនបរទេសឱ្យបង្កើតរោងចក្រនៅសហរដ្ឋអាមេរិកផង។ ការណ៍នេះបង្កឱ្យមានរលកនៃការប្រកាសបើករោងចក្រថ្មីៗ ចាប់តាំងពីពេលដែលវាត្រូវបានអនុម័តនៅក្នុងខែសីហា។ ប៉ុន្តែក្រុមហ៊ុនចិនមានការរុញរាក្នុងការប្រកាសអំពីគម្រោងវិនិយោគទុនរបស់ខ្លួនជាសាធារណៈ។

លោក លី ជុនហ្វេង (Li Junfeng) នាយកគ្រប់គ្រងនៃសមាគមស្រាវជ្រាវថាមពលចិន ដែលជាអង្គការពាក់ព័ន្ធជាមួយរដ្ឋាភិបាល បានឱ្យដឹងថា រឿងនេះគឺមកពីវិធីសាស្ត្របែបប្រឆាំងកាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះក្រុមហ៊ុនចិន។

លោក លី បាននិយាយថា ការណ៍នេះបានធ្វើឲ្យក្រុមហ៊ុនចិនបារម្ភថា ពួកគេនឹងមិនទទួលបានការយកចិត្តទុកដាក់ដូចនឹងសមភាគីកូរ៉េខាងត្បូងឬអឺរ៉ុបឡើយ។

បច្ចេកវិជ្ជាស្អាតកំពុងក្លាយជាចំណុចសំខាន់ជាយុទ្ធសាស្ត្រ ដោយសារវាក្លាយជាប្រភពថាមពលថ្មីដ៏ធំបំផុតរបស់ពិភពលោក។ ភាពលេចធ្លោជាងគេរបស់ប្រទេសចិនក្នុងវិស័យនេះ មានន័យថារដ្ឋាភិបាលនានាកំពុងព្យាយាមគេចចេញពីការពឹងផ្អែកលើចិន តាមរយៈការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន។

ប៉ុន្តែទីក្រុងប៉េកាំងកំពុងតស៊ូរក្សាភាពខ្លាំងរបស់ខ្លួនក្នុងវិស័យនេះ ទោះបីជាប្រើវិធីដែលអាចជំរុញឱ្យអាជ្ញាធរអាមេរិកប្រព្រឹត្តដោយយុត្តិធម៌ចំពោះសហគ្រាសចិនក៏ដោយ៕

ដោយ ឯម មាឃ




អត្ថបទបន្ទាប់


ធនាគារ ADB ព្យាករថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីកើនកាន់តែលឿន ដោយសារចិនបើកប្រទេសឡើងវិញ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការណ៍មួយថា កំណើនសេដ្ឋកិច្ចនៅតាមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោមួយចំនួននៅតំបន់អាស៊ី នឹងមា…

ប្រធានសភាអាមេរិកកំណត់ថានឹងជួបមេដឹកនាំកោះតៃវ៉ាន់នៅនៅថ្ងៃពុធនេះ ទោះជាបីជាចិនព្រមានខ្លាំងៗក៏ដោយ

ព័ត៌មាន
ទីបំផុតប្រធានសភាសហរដ្ឋអាមេរិកលោក ខេវិន ម៉េកខាធី នឹងរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន នៅទីក្រុងឡូសអេនជឺឡេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ