Advertisement
Advertisement
Advertisement
វិស័យមូលបត្រកម្ពុជា

ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០


ទីផ្សារភាគហ៊ុនកម្ពុជា នឹងនៅតែរក្សាបាននូវ សញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០ខាងមុខទៀត ក្រោយពីបានសម្រេចលទ្ធផលដ៏គាប់ប្រសើរ ក្នុងឆ្នាំ ២០១៩នេះ ជាពិសេសគឺ អាចនឹងមានការបើកសករាជថ្មី ជាមួយនឹងការត្រៀមចុះបញ្ជីលើផ្សារមូលបត្រ ដោយធនាគារពាណិជ្ជដ៏ធំមួយរបស់កម្ពុជាបន្ថែមទៀតផង។ អ្នកជំនាញក្នុងវិស័យនេះក៏បានអះអាងបន្ថែមថា បើសិនជាទទួលបានការគាំទ្របន្ថែម ពីរាជរដ្ឋាភិបាលកម្ពុជាទៀតនោះ វិស័យមូលបត្រ នឹងជួយលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ យ៉ាងពិតប្រាកដ។
ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០
ដោយ
Advertisement

ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៩នេះ​ផ្សារមូលបត្រកម្ពុជា សម្រេចបាននូវ​ភាពរីកចម្រើនខ្លាំង​គួរឲ្យកត់សម្គាល់ ទាំងសកម្មភាព​ជួញដូរ​មានកាន់តែច្រើន ចំនួនវិនិយោគិន​ក៏បន្តកើន​ឡើងដល់ជាង ២ម៉ឺននាក់ ត្រឹមដំណាច់​ឆ្នាំ ២០១៩នេះ ជាពិសេសគឺ ទទួលបាន​ការចាប់អារម្មណ៍​កាន់តែច្រើន ពីសំណាក់​អ្នកវិនិយោគ ដែលមានបំណង​ចុះបញ្ជី​នៅលើ ផ្សារមូលបត្រកម្ពុជា ហើយទំនោរ​វិជ្ជមាននេះ នឹងបន្ត​រហូតដល់​ឆ្នាំ ២០២០ខាងមុខ។

ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់​ទៀតថា មានក្រុមហ៊ុនថ្មីៗ​ជាច្រើនទៀត បានបង្ហាញពី ចំណាប់​អារម្មណ៍ចុះបញ្ជី​នៅ​លើផ្សារ​មូលបត្រកម្ពុជា នៅឆ្នាំ ២០២០ខាងមុខ ប៉ុន្ដែ​ ក្រុមហ៊ុន​ទាំងអស់នេះ សុំរក្សាសិទ្ធិ​មិនទាន់​បញ្ចេញឈ្មោះឲ្យ​ដឹងនោះទេ។ ទោះជាយ៉ាងណា នៅដើមឆ្នាំ ២០២០ខាងមុខ យើងរំពឹងនឹងមាន​ធនាគារ​ពាណិជ្ជដ៏​ធំមួយ​នៅកម្ពុជា ចុះបញ្ជី​នៅលើផ្សារ​មូលបត្រ​កម្ពុជា ដែលជា​ការបើកផ្លូវ​បង្ហាញ​ពីការទទួល​ស្គាល់ ទំនុកចិត្តមកលើ វិស័យមូលបត្រ​នៅកម្ពុជា នឹងជាការទាក់ទាញ​សម្រាប់​ស្ថាប័ន​ផ្សេងទៀត មកពី​វិស័យធនាគារ និងហិរញ្ញវត្ថុ។

លោក ហា ចុង វ៉ុន អគ្គនាយករងនៃ ក្រុមហ៊ុនផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងដែរថា បើទោះបីជា វិស័យមូលបត្រ​នៅកម្ពុជា មានសញ្ញា​ល្អក្នុងឆ្នាំ ២០១៩នេះ ក៏លោកនៅ​តែរំពឹងថា នឹងទទួល​បានការគាំទ្រ​បន្ថែមពី សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការជួយជំរុញ វិស័យ​ឯកជន ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន​ធានារ៉ាប់រង ព្រមទាំង​ជំរុញ​ក្រុមហ៊ុនធំៗ កំពូលៗ ឈានមុខគេ​នៅកម្ពុជា​ឲ្យចូលរួមក្នុង​ផ្សារមូលបត្រ​កម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមដំណាច់​ឆ្នាំ ២០១៩នេះ វិស័យ​មូលបត្រកម្ពុជា មាន ក្រុមហ៊ុន​ចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជី​ជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជី​ជាសញ្ញាបណ្ណ ហើយក្រុមហ៊ុន​ទាំង ៨ បានប្រមូល​ទុនពី​ផ្សារមូលបត្រ​សរុបជាង ១៦០លាន​ដុល្លារ​អាមេរិក៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១១ខែ ឆ្នាំ២០១៩ ចំណូលពន្ធដារកើនដល់ជាង ២.៦០០ លានដុល្លារអាមេរិក

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាមានតួនាទីប្រមូលចំណូលចូលរដ្ឋនោះ នៅរយៈពេល១១ ខែនៅឆ្នាំ ២០១៩នេះ បានប្រមូលចំណ...

ក្រុមហ៊ុនផ្សារទំនើបដ៏ធំបំផុតរបស់អង់គ្លេស អាចនឹងចាកចេញពីប្រទេសថៃ និងម៉ាឡេស៊ី

ព័ត៌មាន
ក្រុមហ៊ុន Tesco របស់ចក្រភពអង់គ្លេស ដែលក្តោបក្តាប់ខ្សែសង្វាក់ផ្សារទំនើបដ៏ធំបំផុត នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី អាចនឹងធ្វើការចាកចេញពីប្រទេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ