គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត

ត្រឹមរយៈពេល១ខែ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៥៣ ជាមួយទុនជាង១ពាន់លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៥៣គម្រោងជាមួយទុនវិនិយោគសរុបជាង១,២ពាន់លានដុល្លារនៅក្នុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយគម្រោងទាំងនេះអាចបង្កើតការងារបានប្រមាណ៣ម៉ឺន៣ពាន់កន្លែង។ នៅក្នុងចំណោមគម្រោងវិនិយោគទាំងនោះ មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តចំនួន២ ត្រូវបាន CDC អនុម័ត ជាមួយទុនវិនិយោគសរុបចំនួនជាង៦៨០លានដុល្លារ។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត
ដោយ

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងខែសីហា ឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៥៣គម្រោង ដោយមានទុនវិនិយោគសរុបជាង១,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៣ម៉ឺន៣ពាន់កន្លែង។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងចំណោមគម្រោងដែល CDC បានអនុម័តទាំងនេះ ភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍ ក្នុងនោះគម្រោងវិនិយោគមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។

បើតាមការបញ្ជាក់របស់ CDC គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោក្នុងខែសីហានេះ មានដូចជាគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយទុនវិនិយោគបន្ថែម៨០លានដុល្លារ និងគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង១៩លានដុល្លារ។ ដោយឡែក សម្រាប់គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោនោះ គឺគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិល ដែលមានទីតាំងស្ថិតនៅ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន៨០លានដុល្លារ, គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ-កិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងទុនវិនិយោគ៤៣០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ-កិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង២៥៦លានដុល្លារ។

គួរជម្រាបថា នៅក្នុងចំណោមគម្រោងវិនិយោគទាំងអស់នៅក្នុងខែសីហានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជាង៨៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកបានគ្របដណ្តប់ប្រមាណជាង៩% នៃទុនវិនិយោគសរុប៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និង ផ្នែកគ្រឿងចក្រធុនធ្ងន់បើកសម្ភោធជាផ្លូវការទីតាំងអគារតាំងបង្ហាញថ្មី រួមគ្នានៅតាមបណ្តោយផ្លូវជាតិលេខ ៦ អា ជាប់មហាវិថីឈ្នះ ឈ្នះ។

ក្រុមហ៊ុនអ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ នៅថ្ងៃទី ០៩ ខែកញ្ញា បានរៀបចំនូវពិធីសម្ពោធទីតាំង តាំងបង្ហាញថ្មី ដ…

បញ្ហាខ្វះទឹកបានជំរុញឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនបោះបង់ការចិញ្ចឹម និងទាញទម្លាក់ទិន្នផលត្រី

មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា បញ្ហាអាកាសធាតុក្តៅរយៈពេលវែង និងមិនមានទឹកគ្រប់គ្រាន់បានជំរុញឱ្យកសិករជាច្រើន ដែលជាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ