អាមេរិករិះគន់ចិនរឿងលុបចោលជើងហោះហើរ

អាមេរិករិះគន់ចិនខ្លាំងៗ និងព្រមានចាត់វិធានការ ក្រោយចិនលុបចោលជើងហោះហើរពីអាមេរិកជាបន្តបន្ទាប់


អាមេរិករិះគន់ចិនខ្លាំងៗ និងព្រមានចាត់វិធានការ ក្រោយចិនលុបចោលជើងហោះហើរពីអាមេរិកជាបន្តបន្ទាប់។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នៅថ្ងៃពុធទី១២មករា បានរិះគន់ប្រទេសចិនខ្លាំងៗចំពោះការសម្រេចចិត្តលុបចោលជើងហោះហើរជាបន្តបន្ទាប់អស់ជាច្រើនជើង ដែលជាការហោះហើរត្រង់ពីសហរដ្ឋអាមេរិកទៅប្រទេសចិន ដោយគ្រាន់តែបានរកឃើញអ្នកដំណើរដែលមានផ្ទុកកូវីដ១៩ប៉ុន្មាននាក់ប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបានព្រមាន នឹងចាត់វិធានការដើម្បីឆ្លើយតបវិញ ទៅនឹងទង្វើរបស់ប៉េកាំងដែលខ្លួនចាត់ទុកថា ជារឿងមិនសមហេតុផលទាល់តែសោះ។
អាមេរិករិះគន់ចិនរឿងលុបចោលជើងហោះហើរ។ រូមភាព៖ REUTERS/Kamil Krzaczynski/File Photo
ដោយ

«សកម្មភាពរបស់ចិន គឺមិនស៊ីចង្វាក់គ្នានឹងកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសអាមេរិក-ចិននោះទេ។ អាមេរិកកំពុងព្យាមយាមធ្វើការជាមួយរដ្ឋាភិបាលចិនលើបញ្ហានេះ ហើយអាមេរិកសូមរក្សាសិទ្ធិក្នុងការចាត់វិធានការទៅតាមបទប្បញ្ញត្តិដែលបានចែង។» នេះជាអ្វីដែលអ្នកនាំពាក្យក្រសួងដឹកជញ្ជូនរបស់អាមេរិក បាននិយាយក្រោយជើងហោះហើរពីអាមេរិកទៅចិនជាច្រើនត្រូវបានក្រុងប៉េកាំងលុបចោលជាបន្ដបន្ទាប់។

ជាក់ស្តែង នៅថ្ងៃពុធទី១២មករា ចិនបានបញ្ជាឱ្យផ្អាកជើងហោះហើរពីសហរដ្ឋអាមេរិកទៅចិនចំនួន៦បន្ថែមទៀតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការកើនឡើងនៃអ្នកដំណើរដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ការបញ្ជាឲ្យលុបចោលជើងហោះហើរបន្ថែមនៅប៉ុន្មានសប្តាហ៍ខាងមុខ ពីសំណាកទីក្រុងប៉េកាំងដូចនេះ បានធ្វើឲ្យចំនួនជើងហោះហើរសរុបដែលបានលុបកើនឡើងដល់ ៧០ជើងហើយនៅដើមឆ្នាំនេះ។

មែនទែនទៅ វាមិនមានបញ្ហាអ្វីធំដុំឡើយដែលធ្វើឲ្យចិនលុបចោលជើងហោះហើរជាមួយសហរដ្ឋអាមេរិកបែបនេះ។ អាជ្ញាធរក្រុងប៉េកាំងអះអាងថា ការលុបចោល គឺដោយសារក្តីបារម្ភនៃកូវីដ១៩ ក្រោយគេបានរកឃើញអ្នកដំណើរជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក មានវិជ្ជមានកូវីដ១៩។ យ៉ាងណាមិញសម្រាប់អាមេរិក ទង្វើនេះជារឿងមិនសមហេតុផល ហើយក៏មិនបានអនុលោមទៅតាម កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសអាមេរិក-ចិននោះដែរ។

មិនទាន់មានការឆ្លើយតប ពីស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ជុំវិញការរិះគន់របស់អាមេរិកមកលើប្រទេសចិន។

គួរជម្រាបថា ដោយសារតែបញ្ហាកូវីដ១៩ ជើងហោះហើរត្រង់រវាងប្រទេសមហាយក្សចិន និងអាមេរិក បានធ្លាក់ចុះមកនៅកម្រិតតិចតួចបំផុតរួចទៅហើយ ពោលគឺការហើរហោះទៅនិងមក នៅមុនពេលមានជំងឺរាតត្បាត មានប្រមាណ១០០ជើងក្នុងមួយសប្តាហ៍ ធ្លាក់មកនៅត្រឹមជាង២០ជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ នេះនៅមិនទាន់រាប់បញ្ចូលទាំងជើងហោះហើរដែលចិនបានលុបចោលនៅមួយរយៈចុងក្រោយនេះផង។

សូមបញ្ជាក់ដែរថា មិនត្រឹមតែបានលុបចោលជើងហោះហើរជាមួយអាមេរិកនោះទេ ដោយសារក្តីបារម្ភពីជំងឺកូវីដ១៩ ចិនក៏បានលុបចោលជើងហោះហើរមួយចំនួនជាមួយប្រទេសដទៃ រួមមាន ជាមួយបារាំង និងកាណាដាជាដើម។ បើតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិលចិនបង្ហាញថា ចាប់តាំងពីមានជំងឺរាតត្បាតមក ចិនបានបន្តបិទជើងមេឃ និងកាត់បន្ថយការធ្វើដំណើរក្រៅប្រទេស មកនៅត្រឹមកម្រិត២%ប៉ុណ្ណោះ នៃកម្រិតមុនពេលមានកូវីដ១៩៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ ជីបម៉ុង ថៅវើ កម្ពស់៤៥ជាន់ តម្លៃវិនិយោគ ២៣០លានដុល្លារ ឈានដល់ការបញ្ចប់ការសាងសង់គារជាន់កំពូល

ព័ត៌មាន
គម្រោងអគារពាណិជ្ជកម្មចម្រុះកម្ពស់ ៤៥ជាន់ ដែលមានទុនវិនិយោគ ២៣០លានដុល្លារ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឈានដល់ការសាងសង់បញ្ចប់ជាន់កំពូ…

ធនាគារពិភពលោក៖ សេដ្ឋកិច្ចឡាវស្ថិតក្នុងវង្វង់ ៤,៥ភាគរយសម្រាប់ឆ្នាំ ២០២២

ព័ត៌មាន
ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចឡាវស្ថិតក្នុងវង្វង់ ៤,៥ភាគរយសម្រាប់ឆ្នាំ ២០២២នេះ។ ទោះបីជាមានការព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកយឺតក៏ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ