ធនាគារកណ្ដាលឥណ្ឌូនេស៊ី

ធនាគារកណ្ដាលឥណ្ឌូនេស៊ី នឹងទិញបណ្ណបំណុលរដ្ឋក្នុងតម្លៃជាង ៣០ពាន់លានដុល្លារ


ធនាគារកណ្ដាល និងក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យធនាគារកណ្ដាលឥណ្ឌូនេស៊ី អាចទិញយកបណ្ណបំណុលរដ្ឋប្រមាណជាង ៣០ពាន់លានដុល្លារអាមរិក នៅក្នុងឆ្នាំ២០២១ និង២០២២ ដើម្បីផ្ដល់លទ្ធភាពហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលប្រទេសនេះ សម្រាប់ប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាកូវីដ-១៩។ នេះបើតាមការរាយការណ៍មួយ ដោយទូរទស្សន៍ CNBC នៅសិង្ហបុរី។
ការវាស់កម្តៅប្រជាជន នៅក្នុងប្រទេសឥណ្ឌូនេស៊ី

បណ្ណ​បំណុល​តម្លៃ​ជាង ៣០​ពាន់​លាន​ដុល្លារ ដែល​ធនាគារកណ្ដាល​ឥណ្ឌូ​នេ​ស៊ី​គ្រោង​ទិញ​ពី​រដ្ឋាភិបាល​នោះ មាន​ជិត​ពាក់កណ្ដាល គឺ​នឹង​ទិញ​យក​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ហើយ​នៅ​ជាង​ពាក់កណ្ដាល​ទៀត នឹង​ទិញ​នៅ​ឆ្នាំ​២០២២​។ ថវិកា​ដែល​រដ្ឋាភិបាល​លក់​បណ្ណ​បំណុល​ទាំងនោះ នឹង​ត្រូវ​ប្រើ​ជា​មូលនិធិ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស និង​ប្រើ​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ដែល​បង្ក​ដោយ​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩​។

ធនាគារកណ្ដាល​ឥណ្ឌូ​នេ​ស៊ី ក៏​នឹង​លះបង់​មិន​យក​កូ​ប៉ុង ឬ​ការ​ប្រាក់​ប្រចាំឆ្នាំ​ផង​ដែរ​ចំពោះ​ការ​ទិញ​យក​បណ្ណ​បំណុល​រដ្ឋ​នេះ ដោយ​ក្នុង​ឆ្នាំ​២០២១ អត្រា​កូ​ប៉ុង​មាន​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០២២​មាន​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បច្ចុប្បន្ន​កំពុង​ព្យាយាម​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​រវាង​សេដ្ឋកិច្ច និង​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ដ្បិតថា ស្រប​ពេល​ដែល​វិធានការ​តឹង​រឹង​ខ្លាំង ផល​ប៉ះពាល់​សេដ្ឋកិច្ច​ក៏​មាន​ខ្លាំង​ដែរ ប៉ុន្ដែ បើ​បន្ធូរបន្ថយ​វិធានការ​ពេក នោះ​ហានិភ័យ​នៃ​គ្រោះ​មហន្ដរាយ​ដែល​កើតឡើង​ពី​ជំងឺ​កូ​វី​ដ​១៩​ក៏​មាន​កាន់តែ​ធំ​ដែរ​។

បច្ចុប្បន្ន ឥណ្ឌូ​នេ​ស៊ី គឺជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​ខ្លាំងក្លា​ជាងគេ ដោយ​កាលពី​ខែកក្កដា​កន្លង​ទៅ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​នេះ បាន​ហក់​ឡើង​ខ្ពស់​បំផុត​ដល់​ជាង​៥​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្ដែ​មក​ទល់​ពេល​នេះ ករណី​ឆ្លង​កំពុង​មានការ​ធ្លាក់​ចុះ​មក​វិញ​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ២២ ខែសីហា​អ្នក​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ ត្រូវ​បាន​រក​ឃើញ​ត្រឹម​ជាង​១​ម៉ឺន​២​ពាន់​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​វិញ​មាន​ជិត​៤​លាន​នាក់ និង​ស្លាប់មាន​ជាង​១២​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អនុប្រធានាធិបតីអាមេរិក៖ បច្ចុប្បន្នអាមេរិកផ្តោតលើបញ្ហាអាហ្វហ្កានីស្ថាន ប៉ុន្តែក៏មិនភ្លេចរឿងសមុទ្រចិនខាងត្បូង

ព័ត៌មាន
អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅដើមសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូងរបស់ខ្លួន បានអះអាងថា …

ផ្សារមូលបត្រចិនបញ្ឈប់ការបោះផ្សាយលក់មូលបត្រចំនួន៤០ ចំពេលមានការស៊ើបអង្កេតពីអាជ្ញាធរ

ព័ត៌មាន
ផ្សារមូលបត្ររបស់ចិនបានបញ្ឈប់ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO ចំនួន៤០ នៅក្នុងទីក្រុងសៀងហៃ និងស៊ិនជិន ចំពេលដែលនិយ័តករចិនមានការស៊ើបអង្កេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ