ស្ថានភាពហិរញ្ញវត្ថុ​កម្ពុជា

លោកជំទាវ ជា សិរី៖ ការរក្សាបាននូវស្ថិរភាពស្ថានភាពហិរញ្ញវត្ថុជួយឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប ២,៩% ទោះស្ថិតក្នុងពេលកូវីដ១៩រាតត្បាតខ្លាំង


ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនដល់អត្រាកំណើន ៣% នៅឆ្នាំ២០២១។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានអះអាងថា ស្ថានភាពហិរញ្ញវត្ថរបស់កម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព អំឡុងវិបត្តិកូវីដ១៩ ដែលរួមចំណែកក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ២,៩% នៅក្នុងឆ្នាំ២០២១ ទោះបីជា អំឡុងពេលនោះ មានការរីករាលដាលខ្លាំងក្លានៃជំងឺកូវីដ១
លោកជំទាវ ជា សិរី៖ ការរក្សាបាននូវស្ថិរភាពស្ថានភាពហិរញ្ញវត្ថុជួយឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប ២,៩% ទោះស្ថិតក្នុងពេលកូវីដ១៩រាតត្បាតខ្លាំង (រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ថ្លែងនាពិធីបើកសិក្ខាសាលាស្ដីពី«ការផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១» នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង បើទោះជាប្រឈមនឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗនិងនៅមានភាពផុយស្រួយ នៅឡើយ។ លោកជំទាវបានកត់សម្គាល់ថា សម្រាប់កម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ជាមួយនឹងអត្រាកំណើន ៣% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% ក្នុងឆ្នាំ២០២០។

យ៉ាងណាក៏ដោយ ជាមួយកំណើនអត្រា៣% នៅឆ្នាំ២០២១នេះ លោកជំទាវជា សិរី បានគូសបញ្ជាក់ថា ត្រូវបានគាំទ្រជាចម្បងដោយកំណើននៃនាំចេញសម្លៀកបំពាក់ ផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជា ពាណិជ្ជកម្មលក់ដុំនិងរាយ ផងដែរ។ ខណៈវិស័យទេសចរណ៍វិញ នៅតែបន្តទទួលរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិប្រមាណ -៨៥% ក្នុងឆ្នាំ២០២១។ បើតាមលោកជំទាវ​ ជា សិរី អត្រាប្តូរប្រាក់បន្តមានស្ថិរភាព ជាមធ្យម ៤.០៩៩ រៀល ក្នុង១ដុល្លារអាមេរិក ទោះបីជា បានថយថ្លៃប្រមាណ ១% ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៩ ដោយលោកជំទាវចាត់ទុកថា ស្ថិរភាពនេះ បានរួមចំណែកដ៏សំខាន់​ក្នុងការរក្សាបាន​អត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាប​ប្រមាណ ២,៩%នៅឆ្នាំ២០២១ ទោះបីជាពេលវេលា​ដែលមានការរាតត្បាតកូវីដ១៩ខ្លាំងក៏ដោយ។

បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទ្រពសកម្ម និងប្រាក់បញ្ញើនៃប្រព័ន្ធធនាគារបានកើនឡើងក្នុងរង្វង់ប្រមាណ ១៨% ដូចគ្នា ខណៈឥណទានបានកើនឡើងជាង២៣,%។ ស្របតាមគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញសរុប ៣១ម៉ឺនគណនី ឬគិតជាចំនួនទឹកប្រាក់ស្មើនឹង ២០ទ្រីលានរៀល ឬប្រហែល​៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១០% នៃឥណទានសរុប ចាប់តាំងពីការរាលដាលនៃជំងឺកូវីដ-១៩។

បើតាមលោកជំទាវ ជា សិរី ក្រៅពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ បានបន្តរីកចម្រើនជាលំដាប់ ដូចជា ទីផ្សារភាគហ៊ុនកម្ពុជា ជាដើម។ លើសពីនោះ ប្រព័ន្ធទូទាត់ឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយសម្រួលដល់លំហូរប្រតិបត្តិការជួញដូរទំនិញនិងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់ដែលបណ្តាលមកពីការរាលដាលនៃជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះចំនួននៃប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល មានរហូតជាង ១៣លានគណនី ឬស្មើនឹង៨០% នៃប្រជាជនសរុប។

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈដាក់ចេញនូវគោលនយោបាយម៉ាក្រូ ប្រុងប្រយ័ត្ន រូបិយវត្ថុ និងសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍ ដើម្បីជួយដល់គ្រួសារក្រីក្រនិងអាជីវកម្មដែលងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានរក្សាលក្ខខណ្ឌរូបិយវត្ថុសមស្រប ដើម្បីជំរុញលំហូរឥណទានឱ្យបន្តគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុន សហគ្រាស ក៏ដូចជា លក្ខណៈគ្រួសារ ជាដើម៕

None



អត្ថបទបន្ទាប់


ដំណើរទស្សនកិច្ចមេដឹកនាំប្រទេសអឺរ៉ុបនៅទីក្រុងកៀវ បង្កើនក្ដីសង្ឃឹមខ្ពស់សម្រាប់អ៊ុយក្រែនក្នុងការក្លាយជាសមាជិកEU

ដូចការគ្រោងទុក មេដឹកនាំកំពូលៗរបស់ប្រទេសអាឡឺម៉ង់ បារាំង និងអ៊ីតាលី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ស…

ផែនការមេ១០ឆ្នាំ ចំណាយថវិកា៥០ពាន់លានដុល្លារអភិវឌ្ឍន៍វិស័យឡូជីស្ទីកកម្ពុជា

ថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹងជញ្ជូន ក៏បានបង្ហាញពីផែនការមេរយៈពេល១០ឆ្នាំក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ដោយផែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ