ទីផ្សារអំបិល

ការហូរចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាង កំពុងក្លាយជាក្តីបារម្ភសម្រាប់ទីផ្សារអំបិលក្នុងស្រុក


ការហូរចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាង កំពុងបង្កជាក្តីបារម្ភ និងគំរាមកំហែងដល់ទីផ្សារ និងផលិតកម្មអំបិលរបស់កម្ពុជា ដែលមានតម្លៃខ្ពស់ជាងអំបិលនាំចូល។ បើតាមប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប អំបិលមានតម្លៃថោកនាំចូលពីប្រទេសជិតខាងមានទំហំរហូតដល់ប្រមាណ៤០% នៃទិន្នផលអំបិលសរុបដែលកម្ពុជា ផលិតបាន ខណៈនៅឆ្នាំនេះ កម្ពុជាផលិតអំបិលបានជាង១០ម៉ឺនតោន តែតម្រូវការប្រើប្រាស់មានប្រមាណ៨ម៉ឺនតោនតែប៉ុណ្ណោះ។
ទីផ្សារអំបិល
ដោយ

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានសម្ដែងការព្រួយបារម្ភចំពោះការប្រកួតប្រជែងទីផ្សារអំបិលនៅកម្ពុជា ក្រោយមានការហូរចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាង។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំរូបនេះ ការនាំចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាងទាំងស្របច្បាប់ និងខុសច្បាប់មានទំហំរហូតដល់៤០% នៃទិន្នផលអំបិលសរុបកដែលកម្ពុជា ផលិតបាន។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា សហគមន៍អន្តរជាតិ ហាក់មានការគាំទ្រខ្លាំងលើអំបិលរបស់កម្ពុជា ដែលផលិតតាមបែបធម្មជាតិ ជាងអំបិលរបស់ប្រទេសមួយចំនួន ដែលសម្បូរដោយសារធាតុរ៉ែ។

​បើតាមប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប រូបនេះ កម្ពុជាគ្រោងនាំចូលម៉ាស៊ីនកែច្នៃអំបិលស្តង់ដា សម្រាប់បម្រើនឱ្យការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈម៉ាស៊ីនដែលគ្រោងនាំចូលនេះ នឹងក្លាយជាចំណែកដ៏សំខាន់សម្រាប់ខ្សែច្រវាក់ផលិតកម្មអំបិល កាត់បន្ថយកម្លាំងពលកម្ម ថ្លៃដើមផលិតទាប និងអាចប្រគួតប្រជែងជាមួយប្រទេសជិតខាងបានមួយចំនួនធំ ខណៈនៅក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបាននាំចេញ​ផ្កាអំបិល អំបិលម៉ត់ អំបិលគ្រួសទៅកាន់ទៅកាន់ទីផ្សារជប៉ុន និងអឺរ៉ុប បានចំនួនប្រមាណ៨០តោន។ ជាមួយគ្នានេះ លោក ប៊ុន ណារិន ជឿជាក់ថា តាមរយៈគុណភាព និងការពេញនិយមពីជនបរទេស អំបិលរបស់កម្ពុជានឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

​បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែបរូបនេះ នៅឆ្នាំនេះ ការផលិតអំបិលរបស់កម្ពុជា សម្រេចបានទិន្នផលប្រមាណ១៣ម៉ឺនតោន ខណៈកម្ពុជា មានតម្រូវការប្រើប្រាស់អំបិលប្រមាណ៨ម៉ឺនតោនប៉ុណ្ណោះ នៅក្នុងមួយឆ្នាំ។ ពាក់ព័ន្ធតម្លៃអំបិលនៅឆ្នាំនេះវិញប្រធានសមាគមរូបនេះអះអាងថា អំបិលធម្មតា​ទម្ងន់៥០គីឡូក្រាមលក់ចេញ៨ពាន់រៀលតែប៉ុណ្ណោះ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


គម្រោងវិនិយោគចំនួន២៧ជាមួយទុនវិនិយោគ៣០៦លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋ

គម្រោងវិនិយោគចំនួន២៧ជាមួយទុនវិនិយោគ៣០៦លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយជំ…

អ្នកជំនាញថា បញ្ហាប្រឈមមួយចំនួនរបស់ SME នៅតែមិនទាន់អាចដោះស្រាយ ខណៈរដ្ឋាភិបាលប្តេជ្ញានឹងបន្តជួយដោះស្រាយ

ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្តេជ្ញាជួយគាំទ្រ និងដោះស្រាយបញ្ហាប្រឈមដល់សហគ្រាសធុនតូច និងមធ្យម (SME) …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ