ចិនសន្យាបន្តជួយអាហ្រ្វិចទាំងវិនិយោគនិងវ៉ាក់សាំង

ចិនសន្យាបង្កើនការវិនិយោគ និងបន្តផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន១ពាន់លានដូសទៀតដល់ទ្វីបអាហ្វ្រិក


ថ្នាក់ដឹកនាំកំពូលចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិននឹងនាំយកវ៉ាក់សាំងបង្ការកូវីដ១៩ប្រមាណ ១ពាន់លានដូសទៀត ជួយដល់ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ហើយថែមទាំងបានអះអាងថា ខ្លួននឹងបន្តជំរុញឲ្យក្រុមហ៊ុនក្នុងស្រុករបស់ចិន បង្កើនការវិនិយោគក្នុងតំបន់ ឲ្យបានដល់ទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារអាមេរិក នៅក្នុងពេល៣ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិនសន្យាបន្តជួយអាហ្រ្វិចទាំងវិនិយោគនិងវ៉ាក់សាំង
ដោយ

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានកត់ស្គាល់ថា វ៉ាក់សាំងបង្ការកូវីដ១៩ ប្រមាណ៦០០លានដូសនឹងផ្តល់អោយតំបន់អាហ្វ្រិក តាមរយៈជំនួយមនុស្សធម៌ ខណៈ៤០០លានដូសទៀត នឹងផ្តល់ឲ្យតាមរយៈកិច្ចសហប្រតិបត្តិការរួម រវាងក្រុមហ៊ុនផលិតវ៉ាក់សាំងចិន និងប្រទេសនៅតំបន់អាហ្វ្រិក ។

លោក ស៊ី ជីនពីង បានអះអាងថា ក្រុងប៉េកាំងនឹងបង្កើតគម្រោងអភិវឌ្ឍន៍សុខាភិបាលចំនួន១០ គម្រោងនៅអាហ្វ្រិក ព្រមទាំងបញ្ជូនបុគ្គលិកសុខាភិបាលចិនប្រមាណ ១ពាន់៥រយនាក់មកជួយបង្ហាត់បង្ហាញដល់ក្រុមគ្រូពេទ្យអាហ្វ្រិកផងដែរ។

នៅក្នុងសុន្ទរកថា តាមរយៈប្រព័ន្ធវីដេអូ ក្នុងថ្ងៃបើកវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក លោក ស៊ី ជីនពីង បាននិយាយថា មជ្ឈមណ្ឌលថ្មីមួយដែលមានឈ្មោះថា «ប្រាក់យ័នឆ្លងកាត់ព្រំដែនចិន-អាហ្វ្រិច» នឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱ្យស្ថាប័នហិរញ្ញវត្ថុនៅអាហ្រ្វិកនូវឥណទានចំនួន ១០ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការនាំចេញរបស់អាហ្វ្រិក បង្កើតកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង សាងសង់សួនឧស្សាហកម្មចិន-អាហ្វ្រិកផងដែរ។

នេះគ្រាន់តែជាអ្វីដែលបានប្រកាសក្តែងៗពី លោក ស៊ី ជីនពីង ប៉ុណ្ណោះ ប៉ុន្តែព័ត៌មានលម្អិតពីកញ្ចប់ឥណទាន១០ពាន់លានដុល្លារសម្រាប់តំបន់អាហ្វ្រិចថ្មីនេះ មិនទាន់ត្រូវបានរដ្ឋអំណាចក្រុងប៉េកាំងប្រកាស ឬបញ្ចេញព័ត៌មានលម្អិតជាផ្លូវការនៅឡើយទេ។

សូមជម្រាបថា គិតមកទល់ពេលនេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ១៩ប្រមាណ ២០០លានដូសដល់ទ្វីបអាហ្រ្វិករួចហើយ ប៉ុន្តែអត្រាចាក់ថ្នាំបង្ការនៅតំបន់នេះ នៅតែមានតិចតួចដដែល ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការរីករាលដាលនៃមេរោគថ្មី អូមីក្រុង ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូង។

ដោយឡែក អាហ្រ្វិកជាដៃគូរពាណិជ្ជកម្មសំខាន់ណាស់ជាមួយចិន ដែលវាជាប្រភពមិនអាចខ្វះបានមួយ នៃការនាំចូលប្រេងឆៅ និងសារធាតុរ៉ែ ហើយពាណិជ្ជកម្មនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទំហំ៣០០ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំខាងមុខ៕
None



អត្ថបទបន្ទាប់


អ្នកជំនាញថា បារម្ភពីកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ ដោយសារតែមេរោគបំប្លែងថ្មី អូមីក្រុង

ស្របពេលដែលពិភពលោកកំពុងព្យាយាមរលាស់ខ្លួនងើបចេញពីបញ្ហាចាក់ស្រេះ ដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ១៩ នៅពេលនេះសេដ្ឋកិច្ចសកល បានមកជួបប្រទះនឹង…

រឿងរ៉ាវសំខាន់ៗ ដែលអ្នកគួរដឹងពីការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង

បន្ទាប់ពីមានការរកឃើញនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុងរួចមក ពិភពលោកហាក់មានព្រួយបារម្ភខ្លាំង និងបានចាត់វិធានការបន្ទាន់ភ្លាមៗ ដើម្បីទប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ