វិស័យសេដ្ឋកិច្ច

តើចិន និងអាស៊ាន ត្រូវធ្វើដូចម្តេច ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ?


ទីក្រុងប៉េកាំង បាននិងកំពុងដាក់ការប្តេជ្ញាចិត្តក្នុងការពង្រីកការបើកទូលាយស្តង់ដាពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មយ៉ាងឆាប់រហ័សក្នុងបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំរវាងភាគីទាំងពីរ។ ជុំវិញគំនិតផ្តួចផ្តើមនេះ ធុរជនអាស៊ាន បានបង្ហាញការគាំទ្រ និងរង់ចាំជួយជំរុញកិច្ចសហប្រត្តិបត្តិការនេះ ដើម្បីបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
វិស័យសេដ្ឋកិច្ច
ដោយ

ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ថា បណ្តាអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១​ នៅទីក្រុងណាននីង ប្រទេសចិន នៅពេលនេះ កំពុងចាំមើលឧត្តមភាពនៃសេដ្ឋកិច្ចកាន់តែប្រសើរឡើង ចំពោះគម្រោងការពង្រីកការបើកទូលាយស្តង់ដា​ និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរវាងភាគីទាំងពីរ ដែលចិន បានផ្តួចផ្តើម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៊ង អៃមិន (Huang Aimin) ប្រធានក្រុមប្រឹក្សាទីមួយនៃសមាគមពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនខេត្តក្វាងស៊ី បាននិយាយថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនមានសក្តានុពលខ្ពស់ក្នុងការក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងអាស៊ាន។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនថាមពលកកើតឡើងវិញឈានមុខគេរបស់ចិនមួយចំនួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគ្រាសនានានៅអាស៊ាន ដើម្បីបំពេញផលិតកម្មលើផលិតផល ដែលមានភាពច្នៃប្រឌិត និងស្របតាមមូលដ្ឋាន ដែលរួមចំណែកយ៉ាងសកម្មដល់ការផ្លាស់ប្តូរបៃតងរបស់ប្លុកនេះ។

លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាននិយាយនៅក្នុងបទសម្ភាស​មួយនៅក្រៅកម្មវិធីពិព័រណ៍និងធុរកិច្ចចិន-អាស៊ានថា អាស៊ានហើយនឹងចិន កំពុងឈានឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការបន្ថែមទៀត ហើយក៏នឹងបើកទូលាយឲ្យមានការចូលរួមភាគីពាក់ព័ន្ធកាន់តែទូលំទូលាយផងដែរ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ឥឡូវនេះធុរជនអាស៊ាន និងចិន បានចូលរួមក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមយ៉ាងសកម្ម ខណៈដែលវិស័យនេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចទាំងសងខាង។ តែយ៉ាងណាលោកយល់ថា បណ្តាថ្នាក់ដឹកនាំអាស៊ាន និងចិន ត្រូវធ្វើឱ្យធុរជនទាំងពីរភាគីចូលរួមកាន់តែសកម្មថែមទៀត បន្ថែមលើកិច្ចសហប្រតិបត្តិការធំៗដែលមានស្រាប់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


លោក ចូ បៃឌិន ជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងក្នុងគោលបំណងទប់ឥទ្ធិពលរបស់ចិន និងរុស្ស៊ី

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានជួបពិភាក្សាជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម កាលពីថ្ងៃទី២៥ ខែកញ្ញា ក្នុងគោលបំណ…

ម៉ាឡេស៊ី ប្រកាសផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញការវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្សតម្លៃ១០០ពាន់លានដុល្លារ

ប្រទេសម៉ាឡេស៊ី បានផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញការវិនិយោគក្នុងតំបន់ហិរញ្ញវត្ថុពិសេស ដែលទើបបង្កើតថ្មីស្ថិតក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ