ប្រទេសចិន

អ្នកវិទ្យាសាស្ត្រចិនអះអាងថា ប្រទេសខ្លួនកំពុងសាងសង់ប្រព័ន្ធរ៉ាដាបំពាក់លើនាវាចម្បាំងដ៏មានឥទ្ធិពលជាងគេបំផុត


ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចិនបានរំលេចឱ្យដឹងថា ការសាងសង់ប្រព័ន្ធរ៉ាដាមួយប្រភេទរបស់ប្រទេសចិនបានចាប់ផ្តើមហើយ ហើយវានឹងកែប្រែតុល្យភាពនៃអំណាចយោធាជើងទឹកនៅលើផ្ទៃសមុទ្រ។ រ៉ាដាថ្មីនេះ មានសមត្ថភាពចាប់រលកសញ្ញាបានក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ ជាអ្វីដែលអ្នកវិទ្យាសាស្ត្រចិនបានអះអាងថា នឹងមានប្រយោជន៍ក្នុងការទប់ស្កាត់សហរដ្ឋអាមេរិកនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
តើរ៉ាដាថ្មីចិនមានឥទ្ធិពលកម្រិតណាក្នុងការរារាំងអាមេរិកនៅសមុទ្រចិនខាងត្បូង?

អ្នកវិទ្យាសាស្ត្រចិន ដែលចូលរួមក្នុងគម្រោងស្រាវជ្រាវបង្កើតប្រព័ន្ធរ៉ាដាដ៏ទំនើបនិងដ៏ខ្លាំងបំផុតរបស់ប្រទេសចិន បានឱ្យដឹងថា កប៉ាលយោធាចិនមួយដែលបំពាក់ប្រព័ន្ធរ៉ាដាថ្មីនោះនឹងមានសមត្ថភាពចាប់រលកសញ្ញាកាំជ្រួចបាល្លីស្ទីក ឬមីស៊ីលលឿនជាងសំឡេង ដែលស្ថិតនៅចម្ងាយរហូតដល់ ៤ពាន់ ៥ រយគីឡូម៉ែត្រ ពោលគឺប្រហាក់ប្រហែលនឹងចម្ងាយពីភាគខាងត្បូងប្រទេសចិនទៅភាគខាងជើងប្រទេសអូស្ត្រាលី។

អ្នកស្រាវជ្រាវបានបន្ថែមថា ប្រព័ន្ធរ៉ាដានោះ ក៏អាចតាមដានគោលដៅច្រើនក្នុងពេលតែមួយនៅក្នុងរង្វង់ចម្ងាយ ៣ ពាន់ ៥ រយគីឡូម៉ែត្រ ឬចម្ងាយពីប្រទេសចិនទៅកោះហ្គាំរបស់សហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមរបាយការណ៍ផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវមួយ ដែលត្រូវបានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ដោយទស្សនាវដ្តីចិន Electric Machines and Control។

ក្រុមអ្នកវិទ្យាសាស្ត្រនិងវិស្វករមួយក្រុម ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ស៊ុន ដុងយ៉ាង មកពីសាកលវិទ្យាល័យវិទ្យសាស្ត្រ និងបច្ចេកវិទ្យាហាប៊ីន បាននិយាយថា ប្រព័ន្ធរ៉ាដាដែលទើបរកឃើញអាចដំឡើងនៅលើនាវាចម្បាំងថ្មីរបស់ចិន ប៉ុន្ដែពេលនេះ វាកំពុងកំពុងស្ថិតក្នុងការស្ថាបនាដំណាក់កាលដំបូងនៅឡើយ។

ជាក់ស្ដែង ប្រព័ន្ធរ៉ាដាដែលបំពាក់នៅលើនាវាយោធាភាគច្រើន មានសមត្ថភាពតានដាន និងចាប់រលកសញ្ញាបានត្រឹមតែក្នុងចម្ងាយពី ២ ទៅ ៣ រយគីឡូម៉ែត្រប៉ុណ្ណោះ ដោយសារតែគេពិបាករកថាមពលចាំបាច់ដ៏សន្ធឹកសន្ធាប់មកផ្គត់ផ្គង់ ដើម្បីពង្រីកសមត្ថភាពរបស់ប្រព័ន្ធរ៉ាដាទាំងនោះ។ ឥឡូវ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេអាចដោះស្រាយបញ្ហានេះបានហើយ ដោយប្រើប្រព័ន្ធជំរុញថាមពលអគ្គិសនី ដែលបំពាក់នៅលើនាវាចម្បាំងថ្មីៗ និងដែលអាចបញ្ជូនសញ្ញាអេឡិកត្រូម៉ាញ៉េទិកស្មើនឹង ៣០ ម៉េហ្គាវ៉ាត់។

អ្នកវិទ្យាសាស្ត្រចិនផ្នែករ៉ាដាម្នាក់ដែលមិនស្ថិតនៅក្នុងគម្រោងកសាងប្រព័ន្ធរ៉ាដាថ្មី បាននិយាយថា «បើរ៉ាដានាវាជើងទឹករបស់ចិនកាន់តែខ្លាំង, គឺវាកាន់តែប្រាកដថា ទីក្រុងប៉េកាំងអាចរាំងស្កាត់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងបាន»។

សូមញ្ជាក់ថា ប្រទេសចិនក៏កំពុងប្រជែងសហរដ្ឋអាមេរិកនៅក្នុងសមត្ថភាពផលិតកប៉ាល់ដែរ ដោយទីក្រុងប៉េកាំងមានកន្លែងផលិតកប៉ាល់កងទ័ពជើងទឹកចំនួន ១៣ កន្លែង ដែលផលិតនាវាចម្បាំងធំៗ និងទំនើបៗបំផុតក្នុងពិភពលោក។ រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក ខាឡូស ដែល តូរូ (Carlos Del Toro) បាននិយាយកាលពីខែកុម្ភៈកន្លងទៅថា កន្លែងផលិតកប៉ាល់មួយរបស់ចិន ក្នុងចំណោមកន្លែងផលិតកប៉ាល់ទាំងនេះ មានសមត្ថភាពច្រើនជាងរោងចក្រផលិតកប៉ាល់ទាំងប្រាំពីររបស់សហរដ្ឋអាមេរិករួមបញ្ចូលគ្នាទៅទៀត។




អត្ថបទបន្ទាប់


តើកម្ពុជារំពឹងទាញប្រយោជន៍អ្វីខ្លះពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម?

ព័ត៌មាន
នៅទីបំផុត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឈានដល់ការចុះហត្ថលេខាជាផ្លូវការហើយ នៅថ្ងៃទ…

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយស្នើឱ្យកូរ៉េចូលរួមគាំទ្រ

ព័ត៌មាន
អំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយបានអំពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ