ចិនបន្តបើកជើងហោះហើរអន្តរជាតិបន្ថែម

ចិនបន្តបើកជើងហោះហើរអន្តរជាតិបន្ថែម ស្របពេលដែលករណីឆ្លងកូវីដ១៩ហាក់ថយចុះ


និយតករអាកាសចរណ៍របស់ប្រទេសចិន សម្លឹងមើលការបង្កើនការបើកជើងហោះហើរអន្តរជាតិ ខណៈដែលប្រទេសនេះបន្ធូរបន្ថយបន្តិចម្តងៗនូវការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ស្របពេលដែលមានការធូរស្រាលការីករាលដាលនៃកូវីដ១៩។ ក្នុងនោះដែរ ប្រទេសចិន (CAAC) រំពឹងថា នឹងបង្កើនជើងហោះហើរ ទៅ និងមក ប្រទេសវៀតណាម និង ប្រទេសថៃកាន់តែច្រើនបន្ថែមទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ប្រទេសភាគច្រើនក្នុងតំបន់អាស៊ានបានបើកទ្វារប្រទេសឡើងវិញ និងរំពឹងចំណូលពីភ្ញៀវទេសចរទ្រទ្រង់សេដ្ឋកិច្ច

និយតករ​អាកាសចរណ៍​របស់​ប្រទេស​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ទទួល​សំបុត្រ​ពី​សម​ភាគី​ចិន ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​វៀតណាម​ដំណើរការ​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ចំនួន​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ទៅ​កាន់​ទឹកដី​ប្រទេស​ចិន ខណៈ​កន្លង​មក​មាន​ជើងហោះហើរ​ទៅ​ចិន​ត្រឹម​មួយ​ដង​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្ដា​ហ៍​។

ទន្ទឹម​នឹង​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃ​បាន​រាយការណ៍​ដែរ​ថា ប្រទេស​ចិន​បាន​យល់ព្រម​បង្កើន​ជើងហោះហើរ​ប្រចាំ​ស​ប្តា​ហ៍រ​វាង​ប្រទេស​នេះ​ពី ១ ដង ទៅ ២ ដង ក្នុង ១ ស​ប្តា​ហ៍ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ប្រាំបី​។

មន្ត្រី​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​ចិន លោក Liang Nan បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា និយតករ​ចិន​កំពុង​ចរចា​ជាមួយ​ប្រទេស​ជា​ច្រើន​ទៀត ដើម្បី​បង្កើន​ចំនួន​ជើងហោះហើរ​អន្តរជាតិ​បន្តិច​ម្តង​ៗ​បន្ថែម​ទៀត​ផង​ដែរ​។

តាម​រយៈ​ចំណាត់ការ​ទាំងនេះ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា វា​កំពុង​ឆ្ពោះទៅ​កាន់​ភាព​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​ឡើង​វិញ ដែល​ត្រូវ​បាន​រង​គ្រោះ​ដោយ​ការ​រឹត​បន្តឹង​នៃ​វិធានការ​ទប់​ស្តា​ត់​កូ​វី​ដ​១៩​។

គួរ​រំឭក​ថា នៅ​ក្រោម​គោលនយោបាយ​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​ទប់​ស្តា​ត់​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ គឺ​តម្រូវ​ឲ្យ​រាល់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង ក្រៅប្រទេស ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ហោះហើរ​ត្រឡប់​ពី​ប្រទេស​ចិន​វិញ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​ផ្សេង​ទៀត​បាន​ត្រឹមតែ ១ ជើង​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍​។ ការ​រឹតត្បិត​នេះ​បាន​រុញ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​។ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ក្ស័យធន ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​ចិនដីគោក បាន​រាយការណ៍​ពី​ការ​ខាតបង់​សរុប​ចំនួន ១០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។

នៅ​ចុងឆ្នាំ ២០២១ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បាន​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ចំនួន ២៧៩​ជើង ដែល​តិច​ជាង ៧០% ធៀប​នឹង​ឆ្នាំ ២០១៩ មុន​ពេល​ជំងឺ​រាតត្បាត ហើយ​ពួក​គេ​ទទួល​បាន​អ្នក​ធ្វើ​ដំណើរ​ចំនួន​ត្រឹមតែ​ប្រមាណ​ជិត​១​លាន​៥​សែន​នាក់​ប៉ុណ្ណោះ ស្មើនឹង ២% បើ​ធៀប​នឹង​ចំនួន​សរុប​ក្នុង​ឆ្នាំ ២០១៩​។ នេះ​បើ​យោង​តាម រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​ចិន ។

ថ្វីបើ​ទីក្រុង​ប៉េ​កាំ​ង​មានការ​បង្កើន​ការ​បើក​ជើងហោះហើរ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ប្រទេស​មួយ​ចំនួន​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ជើងហោះហើរ​អន្តរជាតិ ដែល​ហោះ​មក​កាន់​ប្រទេស​ចិន​ភ្លាម ប្រសិនបើ​ជើងហោះហើរ​ណាមួយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ។ ក្នុង​នោះ វិធានការ​ទាំងនេះ​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ធ្លាក់​ចុះ ខណៈ​កាលពី​ស​ប្តា​ហ៍​មុន រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​ចិន បាន​បញ្ជា​ឱ្យ​ផ្អាក​ជើងហោះហើរ​អន្តរជាតិ​មួយ​ចំនួន បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​អ្នកដំណើរ​លើស​ពី ៥ នាក់​មាន​ផ្ទុកមេរោគ​កូ​វីត ១៩​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចិន​បាន​នឹង​កំពុង​តែ​ត្អូញត្អែរ​អំពី​ការ​កើនឡើង​តម្លៃ​សំបុត្រ​យន្តហោះ និង ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន ដែល​បាន​រំខាន​ដល់​ការ​ហោះហើរ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងឥន្ធនៈនឹងនៅតែខ្ពស់ បើប្រទេសធំៗមិនបញ្ចេញស្តុកប្រេង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជឿជាក់ថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើង ឬនៅទ្រឹង ប្រសិនបើប្រទេសផលិតប្រេងធំៗលើពិភពលោកមិនបញ្ចេញប្រេង ដែលបាន…

មីយ៉ាន់ម៉ា រឹតត្បិតការនាំចូលរថយន្ត និង សម្ភារៈប្រណីតៗ ខណៈកំពុងប្រឈមនឹងវិបត្តិខ្វះខាតរូបិយបណ្ណបរទេស

ព័ត៌មាន
ប្រទេសមីយ៉ាន់ម៉ាបានបង្កើនការត្រួតពិនិត្យការនាំចូល ដោយការហាមឃាត់ការនាំចូលរថយន្ត និងទំនិញមិនសំខាន់ផ្សេងទៀត ខណៈដែលប្រទេសនេះកំពុងតស៊ូជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ