បន្ថយកម្ចីបន្ថយហានិភ័យហិរញ្ញវត្ថុចិន

រដ្ឋាភិបាលចិនប្រាប់ឲ្យធនាគារពាណិជ្ជធំៗទាំងអស់បន្ថយទំហំផ្ដល់កម្ចីដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ


និយ័តករចិន បានប្រាប់ទៅកាន់ធនាគារពាណិជ្ជធំៗទាំងអស់នៅក្នុងប្រទេសចិន ឲ្យមានការបន្ថយទំហំនៃការផ្ដល់កម្ចីនៅក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រងហានិភ័យដែលកំពុងកើនឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក នេះបើតាមប្រភពព័ត៌មានដែលបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។ លើសពីនេះទៀត និយ័តករហិរញ្ញវត្ថុរបស់ចិន ក៏កំពុងត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះការប្រើប្រាស់មិនត្រឹមត្រូវនៃប្រាក់កម្ចីអាជីវកម្មដែលធនាគារបានផ្ដល់ជូនទៅឲ្យអ្នកខ្ចី ដែលអ្នកខ្ចីទាំងនោះ បែរជាយកទៅធ្វើការវិនិយោគបែបផ្ទាល់ខ្លួនទៅវិញ។
ចិនបន្ថយកម្ចី ដើម្បីបន្ថយហានិភ័យហិរញ្ញវត្ថុ
ដោយ

ប្រតិបត្តិករធនាគារពាណិជ្ជធំៗបានគូសបញ្ជាក់ប្រាប់ថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្ចីពីធនាគារក្រោមរូបភាពជាប្រាក់កម្ចីអាជីវកម្មត្រូវបានយកទៅប្រើប្រាស់ជាការទិញអចលនទ្រព្យ និងវិនិយោគលើផ្សារភាគហ៊ុនទៅវិញ នៅអំឡុងពេលនៃវិបត្តិមេរោគរាតត្បាតកាលពីឆ្នាំមុន។

ធនាគារនៅប្រទេសចិនកំពុងប្រញាប់ប្រញាល់ប្រមូលប្រាក់កម្ចីដែលបានបញ្ចេញកាលពីឆ្នាំមុននោះត្រឡប់មកវិញ ហើយនឹងមិនពង្រីកការផ្ដល់កម្ចីបែបនេះតទៅទៀតនោះទេ។

ប្រទេសចិនបានបង្កើនការគាំទ្រឥណទាននៅក្នុងសេដ្ឋកិច្ចឆ្នាំ២០២០ នៅពេលដែលមានមេរោគរាតត្បាតខ្លាំង ប៉ុន្ដែ បុគ្គលដែលបានខ្ចីប្រាក់មួយចំនួនបានប្រើប្រាស់កម្ចីទាំងនោះមិនបានត្រឹមត្រូវនោះទេ ដោយយកទៅទិញអចលនទ្រព្យទុកលក់យកចំណេញ និងទិញភាគហ៊ុនជាដើម ដែលធ្វើឲ្យទីផ្សារកំពុងស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំងឡើង។

ការផ្ដល់កម្ចីទៅកាន់អាជីវកម្មខ្នាតតូច និងខ្នាតតូចបំផុត ដោយធនាគារពាណិជ្ជធំៗនៅក្នុងប្រទេសចិន បានបង្កើនដល់ទៅ ៥០% កាលពីឆ្នាំមុន និងមានគោលដៅបង្កើន៣០% នៅក្នុងឆ្នាំនេះ។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលចិន។

ប្រធាន គណៈកម្មការនិយតកម្មធនាគារ និង ធានារ៉ាប់រងចិន បានលើកឡើងថា លោកកំពុងបារម្ភខ្លាំងអំពីហានិភ័យកំពុងកើនឡើងខ្លាំងនៅក្នុងទីផ្សារបរទេស ហើយលោកក៏បានគូសបញ្ជាក់ទៀតថា ហានិភ័យដែលកំពុងប្រឈមខ្លាំងគឺនៅក្នុងវិស័យអចលនទ្រព្យតែម្ដង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការអនុម័តថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លារ ជាជោគជ័យការងារដ៏មហិមាលើកដំបូងរបស់លោក ចូ បៃឌិន តាំងពីកាន់តំណែងប្រធានាធិបតី

ព័ត៌មាន
នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ទ្រីលានដុល្លារអាមេរិក ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តហើយកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ ហ…

ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យមានយុទ្ធនាការ «ស្អប់ផលិតផលបរទេស» ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស្នើទៅកាន់គណៈរដ្ឋមន្ត្រីនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ឲ្យដាក់ចេញនូវយុទ្ធនាការ «ស្អប់ផលិតផលបរទេស» …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ