ប្រទេសចិន

កម្ចីអភិវឌ្ឍន៍របស់ចិនផ្ដល់ដល់ប្រទេសកំពុងរីកចម្រើនមានអត្រាទាបបំផុតក្នុងរយៈពេល១៣ឆ្នាំក្រោយ


ការផ្តល់កម្ចីអភិវឌ្ឍន៍តាមរយៈធនាគារគោលនយោបាយពាណិជ្ជកម្មសំខាន់ៗចំនួនពីររបស់ចិន បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល១៣ឆ្នាំចុងក្រោយ ពោលគឺធ្លាក់មកមានចំនួនត្រឹមតែ ៣,៧ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២១។ ការធ្លាក់ចុះនេះគឺដោយសារតែទីក្រុងប៉េកាំង បានកាត់បន្ថយមូលនិធិសម្រាប់គម្រោងប្រេងធំៗ និងក្នុងពេលដែលមហាយក្សចិនបានពើបប្រទះនឹងការរាតត្បាតជំងឺកូវីដ១៩ជាដើម។ នេះបើតាមការសិក្សាមួយដោយមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍសាកល នៃសាកលវិទ្យាល័យប៊ូស្តុន។
ចិនផ្តល់កម្ចីដល់ប្រទេសកំពុងរីកចម្រើនក្នុងអត្រាការប្រាក់ទាបបំផុតរយៈពេល១៣ឆ្នាំ

ការប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីចំពោះប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១០០ នៅលើពិភពលោក ដោយធនាគារអាហារ័ណនីហរ័ណចិន ឬដែលមានឈ្មោះជាភាសាអង់គ្លេសថា China EximBank និងធនាគារអភិវឌ្ឍន៍ចិន បានធ្លាក់ចុះជារៀងរាល់ឆ្នាំ ក្រោយមានកំណត់ត្រាខ្ពស់បំផុតកាលពីឆ្នាំ២០១៦។ យ៉ាងណាមិញចិន បានចាប់ផ្តើមកាត់បន្ថយការផ្តល់ហិរញ្ញប្បទានរួចមកហើយ គឺតាំងពីនៅមុនមានជំងឺរាតត្បាតកូវីដ១៩ ដែលបានកើតឡើងក្នុងដើមឆ្នាំ២០២០។

ទោះយ៉ាងណា ធនាគារអាហារ័ណនីហរ័ណចិន និងធនាគារអភិវឌ្ឍន៍ចិន បានបង្កើនទឹកប្រាក់ ៤៩៨ពាន់លានដុល្លារជាសាកល នៅចន្លោះឆ្នាំ ២០០៨-២០២១ ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់និងផ្លូវ របស់រដ្ឋាភិបាលក្រុងប៉េកាំង។

ការផ្តល់កម្ចីក្នុងគោលបំណងទូទៅចំពោះក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ ឧទាហរណ៍ដូចជានៅអង់ហ្គោឡា ប្រេស៊ីល អេក្វាឌ័រ រុស្ស៊ី និង វេណេហ្ស៊ុយអេឡា បានឈានដល់ ៦០ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០០៩ និង ២០១៧។

ចាប់តាំងពីពេលនោះមក ការផ្តល់កម្ចីគឺកាន់តែតិច សម្រាប់អ្នកផលិតប្រេង ចំណែកឯបង់ក្លាដែស និងស្រីលង្កា ស្ថិតក្នុងចំណោមអ្នកទទួលបានកម្ចីធំៗ។ ទំហំជាមធ្យមនៃកម្ចីដែលបានសន្យា ក៏បានធ្លាក់ចុះផងដែរ ពីចំនួន ៥៣៤លានដុល្លារ នៅឆ្នាំ២០១៣-២០១៧ មកត្រឹម ៣៧៨លានដុល្លារ នៅឆ្នាំ២០១៨-២០២១។

រុស្ស៊ី ជាអ្នកទទួលបានកម្ចីធំំបំផុត ក្នុងទឹកប្រាក់ ៥៨ពាន់លានដុល្លារ នៅឆ្នាំ ២០០៨-២០២១ តាមពីក្រោយដោយ វេណេហ្ស៊ុយអេឡា ជាមួយនឹងទឹកប្រាក់ ៥៥ពាន់លានដុល្លារ។ ចំណែកទី៣ គឺប្រទេសអង់ហ្គោឡា ដែលទទួលបានកម្ចីពីចិន ៣៣ពាន់លានដុល្លារ លើគម្រោងដឹកជញ្ជូន កសិកម្ម ទឹក និងប្រេង។ ក្រៅពីនេះ មានកេនយ៉ា អេត្យូពី និងអេហ្ស៊ីប ផងដែរ។

បើយោងតាមទិន្នន័យធនាគារពិភពលោក ឱ្យដឹងថា ចិនគឺឱ្យជាអ្នកផ្តល់កម្ចីទ្វេភាគីដ៏ធំបំផុតក្នុងពិភពលោក។ ជាមួយគ្នានេះប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងអ្នកផ្តល់កម្ចីចម្រុះភាគី បានដាក់សម្ពាធឱ្យក្រុងប៉េកាំង ផ្តល់នូវការសម្រាលបន្ទុកបំណុល ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ហ្សាំប៊ី និងស្រីលង្កា។ ប៉ុន្តែចិនបានបង្ហាញតិចតួចប៉ុណ្ណោះ ចំពោះលក្ខខណ្ឌកម្ចី និងរបៀបដែលខ្លួនធ្វើការចរចាឡើងវិញជាមួយអ្នកខ្ចី។

យ៉ាងណាមិញ សម្រាប់ធនាគារពិភពលោក បានផ្តល់កម្ចីទៅប្រទេសកំពុងអភិវឌ្ឍន៍ប្រមាណ ៤០ពាន់លានដុល្លារក្នុង១ឆ្នាំ នៅចន្លោះឆ្នាំ២០១៦-២០១៩ មុនពេលដំឡើងដល់ ៦៧ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ ពោលគឺច្រើនជាងរាប់ដងនៃហិរញ្ញប្បទានរបស់ចិន៕




អត្ថបទបន្ទាប់


Ford កាត់បន្ថយការងារបុគ្គលិកដើម្បីបន្ទាបចំណាយ ត្រៀមប្រជែងទប់ទល់នឹងការលក់បញ្ចុះថ្លៃរបស់ Tesla

ព័ត៌មាន
ក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford ត្រូវបានគេដឹងថា កំពុងមានផែនការកាត់បន្ថយការងាររាប់ពាន់កន្លែងនៅតំបន់អឺរ៉ុប ជាពិសេសគឺ ក្នុងប្រទេសអាល្លឺម៉ង់…

រដ្ឋមន្ត្រីថាមពលអាមេរិកថា លោកបៃឌិននឹងប្រើសិទ្ធិវេតូលើច្បាប់ដែលសភាហាមប្រាមលក់ប្រេងស្តុកបម្រុង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ មករា ថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងវេតូជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ