ជម្លោះចិន-អាមេរិក

ក្រុមហ៊ុនចិនដែលត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ កំពុងពិចារណាប្ដឹងបករដ្ឋាភិបាលអាមេរិកវិញ


ក្រុមហ៊ុនចិនមួយចំនួន ដែលត្រូវបានអតីតរដ្ឋបាលលោកដូណាល់ត្រាំដាក់ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការវិនិយោគនៅអាមេរិកនោះ កំពុងតែពិចារណាប្ដឹងជំទាស់ការសម្រេចរបស់រដ្ឋាភិបាលអាមេរិក បន្ទាប់ពីពួកគេបានឃើញនូវគំរូជ័យជំនះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយ គឺ ហ្សៅមី (Xiaomi) ដែលត្រូវបានតុលាការសហព័ន្ធអាមេរិក ព្យួរការដាក់ចូលបញ្ជីខ្មៅក្រុមហ៊ុននេះសម្រាប់ការវិនិយោគនៅអាមេរិក ក្រោយពីក្រុមហ៊ុននេះ បានប្ដឹងផ្ដល់ប្រឆាំងរដ្ឋាភិបាលអាមេរិក។
ក្រុមហ៊ុនចិនដែលត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ កំពុងពិចារណាប្ដឹងបករដ្ឋាភិបាលអាមេរិកវិញ
ដោយ

ប្រភព​មេធាវី​ដែល​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Reuters បាន​និយាយ​ថា មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​ត្រូវ​បាន​អា​មេ​រិ​ក​ដាក់​ចូល​បញ្ជីខ្មៅ កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សេវា​ផ្នែក​ច្បាប់ ដើម្បី​ប្ដឹង​បក​ទៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក​វិញ ដើម្បី​ឲ្យ​លុប​ចោល​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​ចេញពី​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ដាក់​ដោយ​អតីត​រដ្ឋបាល​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ពេល​កន្លង​ទៅ​នេះ​។

ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ត្រូវ​បាន​លោក​ដូ​ណា​ល់​ត្រាំ​ដាក់​ចូល​បញ្ជីខ្មៅ?

វា​មាន​ហេតុផល​ស្រ​ដៀង​ៗ​គ្នា ដែល​ក្រុមហ៊ុន​ចិន ត្រូវ​បាន​រដ្ឋបាល​លោក​ដូ​ណា​ល់​ត្រាំ ដាក់​ក្នុង​បញ្ជីខ្មៅ ដោយ​សម្អាង​លើ​ហេតុផល​ថា ក្រុមហ៊ុន​ទាំងនោះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​ជាប់​ពាក់ព័ន្ធ​នឹង​យោធា​ចិន ដោយ​អា​មេ​រិ​ក​ចាត់​ទុក​ថា ប្រការ​ទាំងនេះ វា​គឺ​ហានិភ័យ​មួយ​ដែល​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​របស់​ខ្លួន​។

យ៉ាងណាមិញ ការ​ដាក់​ប​ញ្ជូ​ល​ក្រុមហ៊ុន ហ្សៅ​មី (Xiaomi) ចូល​បញ្ជីខ្មៅ​ដោយ​អតីត​រដ្ឋបាល​លោក​ដូ​ណា​ល់​ត្រាំ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​តម្លៃ ១០​ពាន់​លាន​ដុល្លារ និង​បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​ធ្លាក់​ចុះ​ជិត​១០% កាលពី​ខែមករា​កន្លង​ទៅ ហើយ​កត្តា​នេះ បាន​បង្ខំ​ឲ្យ​វិនិយោគិន​បាន​ដក​ភាគហ៊ុន​របស់​ខ្លួន​ស្ទើរតែ​ទាំងស្រុង​ចេញពី​ក្រុមហ៊ុន​នេះ​។ ប៉ុន្ដែ កាលពី​ថ្ងៃ​ទី ១២ ខែមីនា​កន្លង​ទៅ​នេះ ការ​ដាក់​ក្រុមហ៊ុន ហ្សៅ​មី (Xiaomi) ចូល​បញ្ជីខ្មៅ ត្រូវ​បាន​តុលា​សហព័ន្ធ​អា​មេ​រិ​ក​សម្រេច​ឲ្យ​ព្យួរ​វិញ​ហើយ ហើយ​ភាព​ជោគជ័យ​របស់ Xiaomi នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​បាន​ដាក់​ចូល​បញ្ជីខ្មៅ​នៅ​អា​មេ​រិ​កមួយ​ចំនួន​ផ្សេង​ទៀត ចាប់ផ្ដើម​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ នឹង​ស្វះ​ស្វែងរក​សេវា​ផ្នែក​ច្បាប់​ចង់​ប្ដឹង​បក​រដ្ឋាភិបាល​អា​មេ​រិ​ក​។

ក្រៅពី​ក្រុមហ៊ុន Xiaomi ក៏​មាន​ក្រុមហ៊ុន​ជាង​៤០​ផ្សេង​ទៀត ត្រូវ​បាន​រដ្ឋបាល​លោក​ត្រាំ​ព្រមាន​ដាក់​ចូល​ប​ញ្ចី​ខ្មៅ ដោយ​ចោទ​ថា​ក្រុមហ៊ុន​ចិន​ទាំងនោះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​យោធា​ចិន​។ ក្នុង​នោះ ក្រុមហ៊ុន​ចិន​ភាគច្រើន​ដែល​អា​មេ​រិ​កបាន​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ជា​ក្រុមហ៊ុន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ជាដើម​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លងថ្មី៣៦នាក់ទៀត ក្នុងនោះមាន ៤នាក់មិនទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយ

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន៣៦នាក់បន្ថែមទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ ៣៥ន...

បាតុករភូមាផ្ទុះកំហឹងកាន់តែខ្លាំងជាមួយប្រទេសចិន

ព័ត៌មាន
ស្ថានការណ៍វិវត្តចុងក្រោយនៃព្រឹត្តិការណ៍បាតុកម្មនៅភូមាកាន់តែយ៉ាប់យ៉ឺនមែនទែនហើយ ខណៈដែលចំនួនអ្នកស្លាប់ដោយសារតែការបង្ក្រាបពីយោធាក៏បានកើន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ