ទីផ្សារម្រេចកំពត

ម្រេចកំពត កំពុងពង្រីកសក្ដានុពលទីផ្សារកាន់តែធំ ក្រោយពីទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ


សមាគមម្រេចកំពតបានឲ្យដឹងថា ម្រេចកំពតរបស់កម្ពុជា នឹងមានវិសាលភាពគ្របដណ្តប់កាន់តែធំលើទីផ្សារអន្តរជាតិ បន្ទាប់ពីបានទទួល ការការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្ថិតនៅតំបន់អឺរ៉ុប ខណៈកាលពីមុន ម្រេចកំពតរបស់កម្ពុជា គឺបានគ្របដណ្តប់លើប្រទេសចំនួន ២៧ នៅសហគមអឺរ៉ុប ដែលអ្នកផលិតជឿជាក់ថា ការការពារនេះនឹងជួយពង្រឹងគុណភាព និងពង្រីកទីផ្សារកាន់តែធំ។
ម្រេចកំពត
ដោយ

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​គូសបញ្ជាក់ថា ការពង្រីក​ទីផ្សារ​ម្រេចកំពត​កំពុង​ចាប់ផ្តើម​មាន​សន្ទុះ​កើនឡើង​ខ្លាំង​នៅ​សហគម​អឺរ៉ុប​។ បច្ចុប្បន្ន​សន្ទុះនៃ​ទីផ្សារ​ម្រេចកំព​ត នៅចុង​ឆ្នាំ​២០២០នេះ ឃើញមាន​ភាព​ល្អប្រសើរ​ឡើងវិញ ហើយ​សង្ឃឹម​ជឿជាក់ថា នៅឆ្នាំ​២០២១ នឹង​កាន់តែ​ល្អជាងនេះទៀត ដោយសារតែ​មាន​វត្តមាន​ក្រុមហ៊ុន EU Land បានចុះ​កិច្ចសន្យា​ទិញ​ម្រេច​ចំនួន​១០ តោន​រួចហើយ ពី​សហគម​ម្រេចកំពត​ និងក្នុង​ពេលជា​មួយនេះ ក៏ក្រុមហ៊ុន​ចំនួន ៤ផ្សេងទៀត​ក៏បាន​ចុះកិច្ចសន្យា​ទិញម្រេច​កំពត​ពីប្រជា​កសិករ​សម្រាប់​ឆ្នាំ​២០២១ ផងដែរ។

លោក ងួន ឡាយ អះអាងទៀតថា ម្រេចកំពត​កំពុងចាប់​ផ្តើម​មានសញ្ញា​ល្អ​ឡើងវិញ ត្រង់ថា មកដល់ពេល​នេះ គឺមាន​អ្នកបញ្ជា​ទិញ​ម្រេចកំពត ដើម្បី​ត្រៀមទុក​សម្រាប់​ការនាំចេញ​មានបរិមាណ​ជាច្រើន​តោន​នៅចំពោះ​មុខ​ផ្ទាល់ ប៉ុន្តែមិនទាន់​ដឹងច្បាស់​អំពី​ចំនួន​ទិញ​ពិតប្រាកដ​នៅ​ឡើយទេ តែក្រុមហ៊ុន​អ្នកបញ្ជាទិញ​ទាំងនេះ សុទ្ធតែ​បានបង្ហាញ​ពីភាព​ប្រាកដប្រជា​របស់ខ្លួន​ជាមួយ​ប្រជា​កសិករ​ផ្ទាល់​តែម្តង។ ជាមួយគ្នានេះ ក្នុងនាម​ជា​សមាគម​ពេលនេះ ក៏កំពុង​បំផុស​ចលនា​ឲ្យប្រជាកសិករ​ពង្រឹង​សកម្មភាព​ដាំម្រេច​ឡើងវិញ តែមិន​បាន​ធ្វើការពង្រីក​ផ្ទៃដីដាំ​ម្រេច​បន្ថែម​នោះឡើយ។

លោកងួន ឡាយ បន្តថា ម្រេចកំពត​នៅឆ្នាំ​២០២១ សន្ទុះ​នៃការ​នាំចេញ​អាច​នឹងច្រើន​ជាង ៧០តោន លើសឆ្នាំ​កន្លងទៅ ខណៈនៅឆ្នាំនេះ​មាន​វត្តមាន​ក្រុមហ៊ុន EU Land ជាទីផ្សារ​ថ្មីសម្រាប់​ម្រេចកំពត។

ប្រធានសមាគម​ម្រេចកំពត​អះអាងទៀតថា ផលិតផល​ម្រេច​កំពត ដែលបាន​នាំចេញ​ក្នុងឆ្នាំនេះ គឺមិនមាន​ការថយចុះ​នោះឡើយ ខណៈ​តម្រូវការ​ទីផ្សា​រនាំចេញ​រាល់ឆ្នាំ​មានជុំវិញ ៧០ ទៅ៨០តោន ប៉ុន្តែមក​ដល់ពេល​នេះ​ការនាំចេញ​ម្រេច​កំពត​បាន​ជាង​ ៦០ តោន​រួចហើយ ​ហើយរំពឹងថា ការនាំចេញ​នៅរក្សា​បាន​ក្នុង​បរិមាណ លើស ៧០ តោន​ដូចឆ្នាំ​ទៅមិញ​ដែរ បើទោះបីឆ្នាំ​នេះ​ម្រេចកំពត​ជួប​បញ្ហាកូវីដ ១៩ ធ្វើឲ្យ​បាត់បង់​ចំណែក​ទីផ្សារ​ពីសំណាក់​ទេសចរ ប្រមាណ​៣០ភាគរយ​ក៏ដោយចុះ។

លោកងួន ឡាយ បានឲ្យដឹង​ទៀតថា ​តម្លៃម្រេច​ដែលប្រើ​ឈ្មោះ​ម្រេចកំពត​នៅរក្សា​តម្លៃ​ដដែល​រយៈពេល ៥ ឆ្នាំមកហើយ គឺមិន​មាន​ការកើនឡើង ឬធ្លាក់ចុះ​នោះទេ ពោលគឺ​ម្រេច​ខ្មៅ ១គីឡូក្រាម​ថ្លៃ១៥ ដុល្លារ​ ម្រេច​ក្រហម​ ២៥​ដុល្លារ​ និងម្រេចស​ ថ្លៃ​២៨ដុល្លារ​ ខណៈម្រេច​មិនបាន​ប្រើឈ្មោះ​ម្រេចកំពត​វិញ​គឺមាន​តម្លៃ ចន្លោះពី​ ៧ពាន់រៀល​ ទៅ១ម៉ឺនរៀល​ក្នុងមួយ​គីឡូក្រាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ថា កូវីដ-១៩ នឹងធ្វើឲ្យពិភពលោកអាចនឹងខាតបង់ ៥,៤ ទ្រីលានដុល្លារ នៃ GDP នៅឆ្នាំ២០២១

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការប៉ាន់ប្រមាណថា ពិភពលោកនឹងអាចខាតបង់ដល់ប្រមាណជាង ៥,៤ ទ្រីលានដុល្លារអាមេរិក នៃ GDP នៅឆ្នាំ២០២១ខាងមុខនេះ។ …

ថៃ និងវៀតណាម អាចនឹងរាំងស្ទះគោលដៅនាំចេញអង្ករ ដោយសារតែបញ្ហាដឹកជញ្ជូន

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសវៀតណាមនិងប្រទេសថៃ សុទ្ធតែបានកំណត់គោលដៅនាំចេញអង្កររៀងៗខ្លួន ដែលគោលដៅទាំងនោះ ទំនងជាមិនអាចសម្រេចបាននោះឡើយ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ