ជម្លោះរវាងចិន និងអឺរ៉ុប

អឺរ៉ុប និងចិនបន្តប៉ះសម្ដីគ្នាកាន់តែខ្លាំងជុំវិញកិច្ចព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវពន្យារពេល


ប្រទេសចិន និងអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មរកស៊ីធំជាមួយគ្នាផង និងជាគូប្រជែងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយផងនោះ ថ្មីៗនេះកំពុងបន្ដប៉ះពារពាក្យសម្ដីគ្នាកាន់តែខ្លាំងឡើងៗ ជុំវិញទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវបានពន្យារពេល។ ជាក់ស្ដែង កាលពីចុងសប្ដាហ៍មុននេះ ចិនបានច្រានចោលការទាមទាររបស់សភាពអឺរ៉ុប ដែលថា ចិនត្រូវតែដកទណ្ឌកម្មប្រឆាំងនឹងសមាជិកសភាអឺរ៉ុបចេញជាមុនសិន បើចង់រក្សាទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអឺរ៉ុប-ចិនឲ្យនៅបន្ដនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
អឺរ៉ុប និងចិនបន្តប៉ះសម្ដីគ្នាកាន់តែខ្លាំងជុំវិញកិច្ចព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវពន្យារពេល (រូបភាព៖http://nvperuchina.com)
ដោយ

អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន លោក ចាវ លីជៀន បាននិយាយថា ទណ្ឌកម្ម​ដែលចិនបាន​ដាក់​​គឺសមហេតុផលហើយ ហើយ​ចិន​ក៏​ទាមទារឲ្យភាគីអឺរ៉ុប បញ្ឈប់ការជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង​របស់ចិន​​ជាបន្ទាន់ ហើយ​ត្រូវបោះបង់​ចោល​នូវការ​​ប្រឈមុខដាក់គ្នាផងដែរ។ លោក ចាវ លីជៀន បន្ថែមទៀតថា ការដាក់ទណ្ឌកម្ម​ដោយគ្មាន​ហេតុផល​ពីសំណាក់​សហភាពអឺរ៉ុបមកលើចិន បាន​បង្កឲ្យមាន​ផលលំបាក​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន និងអឺរ៉ុប ហើយនេះជាអ្វីដែល​ចិន​មិនចង់​ឃើញនោះទេ ហើយ​ការទទួលខុសត្រូវ​ក៏មិនត្រូវទម្លាក់តែមកលើខាងភាគីចិនទាំងស្រុងនោះដែរ។​

សប្ដាហ៍មុននេះ សភាអឺរ៉ុប​បាន​ចេញ​ព្រមាន​ប្រទេសចិន ដោយ​ប្រលយពាក្យសម្ដីថា ខ្លួននឹង​មិនផ្ដល់​សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគ ដែលបាន​ធ្វើកន្លងមកជាមួយចិននោះទេ ដរាបណា​​ការដាក់ទណ្ឌកម្ម​លើ​សមាជិកសភាអឺរ៉ុប​​នៅតែបន្ដមាន។

គួររំឭកបន្ដិចថា ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិកសភាអឺរ៉ុប បន្ទាប់ពី ​អឺរ៉ុប អង់គ្លេស កាណាដា និងអាមេរិក បាន​រួមគ្នា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រីចិន ទាក់ទង​ទៅនឹង​ការរំលោភសិទ្ធិមនុស្ស នៅក្នុង​តំបន់ភាគខាងលិច​ខេត្ត​​ស៊ិនជាំងប្រទេសចិន។ ដោយសារតែ បញ្ហានេះ បានធ្វើឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងការវិនិយោគ រវាង​ចិន និងអឺរ៉ុប​ត្រូវជាប់គាំងមកទល់ពេលនេះ ហើយការដាក់ទណ្ឌកម្ម និងការប៉ះពារពាក្យសម្ដី​រវាង​ភាគីទាំងពីរ​​ក៏បាន​លេចឡើងជាបន្ដបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា ប្រទេសចិន បច្ចុប្បន្ន គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុតទី២ ​របស់សហភាពអឺរ៉ុប​ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយ​អឺរ៉ុប​​ក៏ជា​ដៃគូពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​ផងដែរ។ ប្រទេសចិន និងសហភាពអឺរ៉ុប​ត្រូវបានគេរាយការណ៍ថា មានការដោះដូរពាណិជ្ជកម្ម​រវាងគ្នា​​ជាមធ្យម​ប្រមាណ១ពាន់២រយលាន​ដុល្លារអាមេរិកឯណោះ ​ក្នុងមួយថ្ងៃ៕ 

None



អត្ថបទបន្ទាប់


ចិនប្រកាសផ្តល់ជំនួយ៣ពាន់លានដុល្លារបន្ថែមទៀត ជួយប្រទេសប្រក្រីក្រដើម្បីប្រយុទ្ធនឹងកូវីដ-១៩

នៅក្នុងកិច្ចប្រជុំជំនួបកំពូល G20 ស្តីពីសុខភាពសកលតាមរយៈប្រព័ន្ធវីដេអូខនហ្វឺរ៉េន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសចិនបានសន្យាផ្តល់ជំនួយជាទឹកប្…

ជប៉ុនព្រមានឈប់ផ្តល់ជំនួយទាំងអស់ឲ្យភូមា ប្រសិនស្ថានការណ៍មិនប្រសើរឡើង

ប្រមុខរដ្ឋាភិបាលប្រទេសជប៉ុន បានព្រមានកាត់ផ្តាច់ជំនួយអភិវឌ្ឍទាំងអស់តែម្តង សម្រាប់ប្រទេសភូមា ប្រសិនបើស្ថានការណ៍ក្នុងប្រទេសមួយនេះមិនមានភាពប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ