វិស័យអចលនទ្រព្យ

ហេតុអ្វីថៃ ចាប់ផ្ដើមបង្ក្រាបលើជនបរទេសកាន់កាប់អចលនទ្រព្យ ហើយវិធានការនេះនឹងជះឥទ្ធិលយ៉ាងណា?


ថៃ កំពុងរឹតបន្តឹងការកាន់កាប់អចលនទ្រព្យដោយជនបរទេស ដោយបើកយុទ្ធនាការត្រួតពិនិត្យទូទាំង​ប្រទេសលើក្រុមហ៊ុន ដែលជាប់សង្ស័យថា ប្រើជនជាតិថៃ ជាអ្នកឈរឈ្មោះ​ ដើម្បីកាន់កាប់ដីធ្លី និងខុនដូជំនួសឱ្យជនបរទេស។ អាជ្ញាធរថៃ កំពុងពិនិត្យក្រុមហ៊ុនជាង១២៥,០០០ក្រុមហ៊ុន ជាពិសេស​នៅតំបន់សេដ្ឋកិច្ច និងគោលដៅទេសចរណ៍សំខាន់ៗ។ រដ្ឋាភិបាលថៃ អះអាងថា គោលដៅ គឺដើម្បី​ទប់ស្កាត់ការប្រើអ្នកឈរឈ្មោះតំណាងដោយខុសច្បាប់ និងការពារការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អាជីវកម្មក្នុងស្រុក។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា។
វិស័យអចលនទ្រព្យ
ដោយ

នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ កំពុងពិនិត្យទិន្នន័យរបស់ក្រុមហ៊ុន១២៥,៦២២ក្រុមហ៊ុនដែលកាន់កាប់ដីធ្លីជាង១,២លានប្លង់នៅទូទាំងប្រទេស។ ក្នុងចំណោមនោះមានជាង៣៦,០០០ក្រុមហ៊ុនដែលមានការវិនិយោគពីបរទេស និងកាន់កាប់ដីប្រមាណជាង៣០ម៉ឺន៥ពាន់ប្លង់ស្មើនឹងផ្ទៃដីជាង១លានរ៉ៃ ឬប្រមាណជាង១៦៩,៦០០ហិកតា។ អាជ្ញាធរថៃ បានសង្កត់ធ្ងន់ថា តួលេខទាំងនេះគ្រាន់តែជាទិន្នន័យសម្រាប់ត្រួតពិនិត្យប៉ុណ្ណោះ មិនមែនមានន័យថា ក្រុមហ៊ុនទាំងនោះបានប្រព្រឹត្តបទល្មើសនោះឡើយ។
ការបង្ក្រាបនេះផ្តោតលើករណីដែលជនជាតិថៃ ត្រូវបានប្រើប្រាស់ជាអ្នកកាន់កាប់ភាគហ៊ុន ឬកាន់កាប់ទ្រព្យសម្បត្តិជំនួសឱ្យជនបរទេស។ មន្ត្រីថៃ បានព្រមានថា ការអនុវត្តបែបនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ច ធ្វើឱ្យការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យអាជីវកម្មថៃរងផលប៉ះពាល់។ រដ្ឋាភិបាលថៃ កំពុងផ្គូផ្គង និងផ្ទៀងផ្ទាត់ទិន្នន័យក្រុមហ៊ុន ភាគហ៊ុនិក ហិរញ្ញវត្ថុ និងកម្មសិទ្ធិដីធ្លី ព្រមទាំងសហការជាមួយប៉ូលិស នាយកដ្ឋានស៊ើបអង្កេតពិសេស និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីស្វែងរកបណ្តាញដែលអាចពាក់ព័ន្ធ។

វិធានការនេះ អាចប៉ះពាល់ខ្លាំង ជាពិសេសនៅតំបន់ទេសចរណ៍ដែលមានការវិនិយោគច្រើនលើអចលនទ្រព្យដូចជា នៅឈុនប៊ូរី ដែលដីជាច្រើនត្រូវបានកាប់កាប់ដោយក្រុមហ៊ុនដែលមានភាគហ៊ុនបរទេសភាគច្រើន ឬជាកម្មសិទ្ធិបរទេសទាំងស្រុង។ ប្រសិនបើការអនុវត្តកាន់តែតឹងរ៉ឹង វាអាចផ្លាស់ប្តូររបៀបដែលជនបរទេសវិនិយោគក្នុងទីផ្សារដីធ្លី អចលនទ្រព្យ និងទេសចរណ៍របស់ថៃ ហើយអាចដាក់សម្ពាធខ្លាំងលើអាជីវកម្មដែលពឹងផ្អែកលើរចនាសម្ព័ន្ធឈរឈ្មោះតំណាង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីបានជាចិន កំពុងផ្លាស់រូបភាពវីរបុរសជាតិ ពីអ្នកដឹកនាំទៅជារូបភាពអ្នកវិទ្យាសាស្ត្រ?

ជាទូទៅនៅក្នុងបណ្តាប្រទេសដែលដឹកនាំតាមរបបឯកបក្ស ឬកុម្មុយនីស្ត រូបភាពវីរបុរសជាតិ និងគំរូស្មារតីរបស់សង្គម តែងតែត្រូវបានគ្របដណ្តប់ដោយមេដឹកនា…

ចិន ផលិតបានពូជស្រូវកូនកាត់ថ្មី ដែលអាចផ្ដល់ទិន្នផលជិត៨តោនក្នុង១ហិកតា

ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបង្កើតសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដោយបង្កាត់បានពូជស្រូវកូនកាត់ជំនាន់ថ្មី ដែលអាចផ្តល់ទិន្នផលជិត៨តោនក្នុង១ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ