អ្នកនាំពាក្យការិយាល័យស្ថិតិជាតិនៃប្រទេសចិន បានគូសបញ្ជាក់ថា អំឡុងពេលប្រឈមមុខនឹងវិបត្តិមេរោគឆ្លង និងស្ថានភាពដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចក្នុងស្រុក និងក្រៅប្រទេស អាជ្ញាធរនៅតាមតំបន់នីមួយៗ បានធ្វើការរៀបចំ និងគ្រប់គ្រងលើការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ព្រមទំាងគ្រប់គ្រងទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងពេលតែមួយ ទើបអាចរុញច្រានជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឲ្យងើបឡើងវិញបាន។
តម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់នៅតាមទីផ្សារ មានភាពប្រសើរឡើងវិញបន្តិចម្តងៗ ហើយអត្រាមានការងារធ្វើ និងជីវភាពប្រជាពលរដ្ឋ ក៏ត្រូវបានធានា និងសេដ្ឋកិច្ចជាតិ បន្តមានស្ថិរភាពឡើងវិញ និងអាចលូតលាស់ទៅមុខ។
បើតាមការប៉ាន់ស្មានជាបឋម GDP របស់ប្រទេសចិន ក្នុងពេល ៣ត្រីមាសនេះ សរុបគឺប្រមាណ ១០ទី្រលានដុល្លារអាមេរិក កើនឡើង ០,៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះ ត្រីមាសទី ១ ធ្លាក់ចុះ ៦,៨% ខណៈត្រីមាសទី ២ មានកំណើន ៣,២% និងត្រីមាសទី ៣ មានកំណើន ៤,៩%៕