វ៉ាក់សាំងកូវីដ១៩

អាមេរិកព្រមចែករំលែកវ៉ាក់សាំង ២០លានដូសលើកដំបូងទៅក្រៅប្រទេស


ក្រោយពីរងការរិះគន់ជាច្រើនទាក់ទងនឹងការស្ដុកទុកវ៉ាក់សាំងសម្រាប់ប្រើប្រាស់តែខ្លួន មិនព្រមចែករំលែកទៅប្រទេសដទៃនោះ នាពេលនេះប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានចេញមុខប្រកាសក្ដែងៗថា សហរដ្ឋអាមេរិកនឹងចែករំលែកវ៉ាក់សាំងកូវីដ-១៩ដែលខ្លួនផលិតចំនួន ២០លានដូសជាលើកដំបូង ទៅក្រៅប្រទេសឲ្យបានមុនដំណាច់ខែមិថុនាខាងមុខ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្តការកូវ៉ាក់ (Covax) របស់អង្គការសុខភាពពិភពលោក ចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ
ដោយ

អា​មេ​រិ​ក​ប្រកាស​ចែករំលែក​វ៉ាក់សាំង​ដូចនេះ ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) បាន​អំពាវនាវ​ឲ្យ​ប្រទេស​អ្នកមាន ដែល​បាន​ប្រមូល​ទុក​វ៉ាក់សាំង​ដ៏​ច្រើន​លើសលុប មេត្តា​ចែករំលែក​វ៉ាក់សាំង​ទាំងនោះ​ដល់​ប្រទេស​ក្រីក្រ ដែល​កំពុង​តែ​មាន​តម្រូវការ​វ៉ាក់សាំង​ខ្លាំង​។

លោក ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៨​ឧសភា​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ផ្តើម​បញ្ជូន​វ៉ាក់សាំង​ទៅ​ក្រៅប្រទេស ដោយ​ក្នុង​នោះ មាន​វ៉ាក់សាំង ទាំង​៣​ប្រភេទ ដែល​ខ្លួន​ផលិត​រួម​មាន វ៉ាក់សាំង Pfizer/BioNtech វ៉ាក់សាំង Johnson & Johnson និង Moderna  បន្ថែម​ពីលើ​វ៉ាក់សាំង AstraZeneca ៦០​លាន​ដូ​ស​ដែល​ខ្លួន​ធ្លាប់​បាន​សន្យា​ថា នឹង​ចែករំលែក​ដល់​ប្រទេស​ក្រីក្រ​ដែរ​នោះ​។

មែនទែន​ទៅ អា​មេ​រិ​ក​ធ្លាប់​បាន​សន្យា​កន្លង​មក​ថា នឹង​ចែករំលែក​វ៉ាក់សាំង AstraZeneca ៦០​លាន​ដូ​ស​ឲ្យ​ប្រទេស​ក្រីក្រ ប៉ុន្តែ​ជា​យូរ​មក​ហើយ អា​មេ​រិ​ក​មិន​ដែល​បាន​ចែករំលែក​វ៉ាក់សាំង​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ​។ គ្មាន​ប្រទេស​ក្រីក្រ​ណាមួយ​បាន​ទទួល​វ៉ាក់សាំង​ពី​អា​មេ​រិ​ក​នោះ​ទេ សូ​ម្បី​តែ​១​ដូ​ស​។ គេ​សង្កេត​ឃើញ​មាន​តែ​ប្រទេស​ម៉ិ​ស​ស៊ិ​ច និង កា​ណា​ដា ដែល​ជា​ប្រទេស​ក្បែរ​ខាង​ប៉ុណ្ណោះ ដែល​ទទួល​បាន​វ៉ាក់សាំង AstraZeneca ប្រមាណ ២-៣​លាន​ដូ​ស​ពី​អា​មេ​រិ​ក​។

ការណ៍​នេះ​ធ្វើ​ឲ្យ​សម្ពាធ​អន្តរជាតិ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ពិសេស​ពី​អង្គការ​សុខភាព​ពិភពលោក និង​ចុង​ក្រោយ អង្គការ​យូ​នី​សេ​ហ្វ ដែល​ជា​អង្គការ​ទទួល​បន្ទុក​ការងារ​ចែកចាយ​វ៉ាក់សាំង​របស់​យន្តការ​កូ​វ៉ា​ក់ (COVAX) នេះ​ផ្ទាល់​តែ​ម្តង​។

មែនទែន​ទៅ យូ​នី​សេ​ហ្វ​មិន​ត្រឹមតែ​សំដៅ​ដល់​ដល់​អា​មេ​រិ​ក​តែឯង​នោះ​ទេ ការ​អំពាវនាវ​របស់​យូ​នី​សេ​ហ្វ​គឺ​សំដៅ​ដល់​ក្រុម​ប្រទេស​អ្នកមាន G7 ដែល​ប្រទេស​ទាំងនេះ លើកលែង​ជប៉ុន​មួយ​ចេញ បាន​ប្រមូល​ទុក​វ៉ាក់សាំង​កូ​វី​ដ​-១៩ ច្រើន​លើស​ពី​តម្រូវការ​នឹង​មិន​ព្រម​ចែករំលែក​ដល់ COVAX សម្រាប់​ប្រទេស​ក្រីក្រ ដែល​កំពុង​ខ្វះខាត និង​ត្រូវការ​វ៉ាក់សាំង​នោះ​ទេ​។ ប្រទេស​ទាំងនេះ ប្រមូល​ទុក​ច្រើន​លើស​តម្រូវ ទាំង​ដែល​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ក្នុង​ចំនួន​ច្រើន​រួច​ហើយ​។ ជាក់ស្តែង អង់គ្លេស​ចាក់​វ៉ាក់សាំង​បាន​ប្រជាជន​ជាង ២០​លាន​នាក់​ហើយ ស្មើនឹង​៤០%​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​ទាំងអស់​របស់​ខ្លួន ដែល​នេះ​ជា​ភាគរយ​ដ៏​ច្រើន​បន្ទាប់​ពី អ៊ី​ស្រា​អែ​ល និង​អា​មេ​រិ​ក​។

បន្ថែម​ពីលើ​នេះ លោក បូ​រី​ស ច​ន​សុ​ន នាយក​រដ្ឋ​ម​ន្រី្ត​អង់គ្លេស​ក៏​ធ្លាប់​បាន​សន្យា​ថា នឹង​ចែករំលែក​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ​ដែរ ប៉ុន្ដែ​ការ​សន្យា​ហាក់​ប្រែជា​សន្យា​ខ្យល់​។

ដោយឡែក ការ​ប្រកាស​ចែក​វ៉ាក់សាំង​របស់​អា​មេ​រិ​ក​លើក​នេះ គេ​កំពុង​រង់ចាំ​មើល​ថា តើ​ជា​ការ​សន្យា​ខ្យល់​ទៀត ឬ​យ៉ាងណា ដោយហេតុ​ថា អា​មេ​រិ​ក​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ទេ​ថា ខ្លួន​នឹង​បែក​ចែក​ទៅ​តាម​រយៈ​ណា ឬ​ទៅ​ប្រទេស​ណា ចំនួន​ប៉ុន្មាន​នោះ​ទេ ដឹង​ត្រឹម​ថា ខ្លួន​នឹង​ចែករំលែក​នៅ​មុន​បំណាច់​ខែមិថុនា​នេះ​។

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន​បាន​ប្រមាណ ២៧០​លាន​ដូ​ស​ហើយ ខណៈ​ដែល​វ៉ាក់សាំង​ដែល​ខ្លួន​បាន​កុម្ម៉ង់​ទុក​មាន​ជាង ១.២០០​លាន​ដូ​ស ពោល​គឺ​ច្រើន​ជាង ២​ដង នៃ​តម្រូវការ​ចាក់​វ៉ាក់សាំង​។

គួរ​ជម្រាប​ថា ប្រធាន​អង្គការ​សុខភាព​ពិភពលោក ធ្លាប់​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ថា ដរាបណា​គ្មាន​ការ​ចែករំលែក​វ៉ាក់សាំង​ឲ្យ​បាន​ស្មើភាព​គ្នា​ក្នុង​ពិភពលោក​នោះ​ទេ ក្រុម​ប្រទេស​អ្នកមាន​ដែល​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់​ខ្លួន​បាន​ច្រើន​ហើយ​នោះ​ក៏​នៅ​មិន​ទាន់​អាច​គេច​ផុត ១០០%​ពី​កូ​វី​ដ​១៩​នោះ​ដែរ ព្រោះថា​មេរោគ​កូ​វី​ដដែល​បច្ចុប្បន្ន​មាននៅ​ប្រទេស​ក្រីក្រ នៅ​តែ​សកម្ម ហើយ​វា​អាច​បំប្លែង​ខ្លួន​ថ្មី​រហូត ការ​ឆ្លង​ក៏​កាន់តែ​កាច​សាហាវ សម្លាប់​មនុស្ស​កាន់តែ​ច្រើន​ជាង​មុន ដែល​នឹង​អាច​ធ្វើ​ឲ្យ​វ៉ាក់សាំង​សព្វថ្ងៃ លែង​មាន​ប្រសិទ្ធិ​ភាព ទប់ទល់ តទៅ​ទៀត​ក៏​អាច​ថា​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំនួនអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាចាប់ផ្ដើមថយចុះហើយ ប៉ុន្តែអ្នកស្លាប់កំពុងហក់ឡើងខ្លាំង

ព័ត៌មាន
ប្រទេសឥណ្ឌាដែលធ្លាប់មានការផ្ទុះឆ្លងរីករាលដាលកូវីដ-១៩យ៉ាងសម្បើមនោះ ឥឡូវតួលេខបង្ហាញថា ការឆ្លងហាក់ថមថយចុះជាងមុនបន្ដិចហើយ ប៉ុន្ដែបើមើលទៅលើ…

រដ្ឋាករទឹក៖ ការប្រាស់ប្រាស់ទឹកស្អាត​នៅអំឡុងពេលបិទខ្ទប់កើនឡើង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ក្នុងអំឡុងពេលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ