ការសាងសង់ផ្លូវជាតិលេខ១១

ផ្លូវជាតិលេខ១១ ប្រវែងជិត១០០គីឡូម៉ែត្រ តម្លៃជិត ១០០ លានដុល្លារ នឹងសង់រួចរាល់ចុងឆ្នាំនេះ


ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូAC គិតត្រឹមខែមេសាឆ្នាំ២០២០នេះ សម្រេចការសាងសង់បានប្រមានជាង៩០ភាគរយហើយ ដោយត្រូវចំណាយទឹកប្រាក់ប្រមាណជិត ១០០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន។
ផ្លូវជាតិលេខ១១ ប្រវែងជិត១០០គីឡូម៉ែត្រ តម្លៃជិត ១០០ លានដុល្លារ នឹងសង់រួចរាល់ចុងឆ្នាំនេះ(រូបភាព សាធារណការ)

កាលពី​ព្រឹក​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ប្រតិភូ​ក្រសួង បាន​ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​១១​នេះ ក្នុង​គោលបំណង ដើម្បី​មើល​ចំណុច​ខ្វះខាត​ដែល​នៅ​សេសសល់ ក៏​ដូច​ជា​បញ្ហា​បច្ចេកទេស​មួយ​ចំនួន ទាក់ទង​នឹង​ការ​សាងសង់ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ធ្វើការ​កែសម្រួល បំពេញបន្ថែម​លក្ខណៈ​បច្ចេកទេស ឱ្យ​បាន​ត្រឹមត្រូវ និង​ស្រប​តាម​សៀវភៅ​បន្ទុក សំដៅ​ធ្វើ​ឱ្យ​ផ្លូវ​នេះ​មាន គុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ផ្លូវ​នេះ​ដែរ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​បញ្ហា​សកល​យ៉ាងណា​ក្ដី សកម្មភាព​សាងសង់​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង​ស្ពាន​នៅ​តែ​មានដំណើរ​ការ​ធម្មតា​ដដែល លើកលែងតែ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ដោយសារ​ការ​មក​ដល់​នៃ​សម្ភារៈ មានភាពយឺត​យ៉ាវ​។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា «​ឆ្លង​តាម​ការ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​មួយ​រយៈ​កន្លង​មក ខ្ញុំ​ឃើញ​ថា​ផ្លូវជាតិ​លេខ​១១ ផ្លូវជាតិ​លេខ​៣ ជាដើម មានគុណ​ភាព​តាម​ស្តង់ដា និង​គោរព​តាម​លក្ខណៈ​បច្ចេកទេស និង​សៀវភៅ​បន្ទុក គឺ​មិនមែន​ចាក់​ស្ដើង​ស៊ី​ក្រាស ចាក់​ក្រាស​ស៊ី​ស្តែង​ឡើយ​»​។ 

ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ដល់​ក្រុមហ៊ុន​សាងសង់​ទាំងឡាយ ប្រសិនបើ​មិន​ចង់​សាងសង់​ឡើង​វិញ ឬ​ចូល​ក្នុង​បញ្ជីខ្មៅ​ទេ ត្រូវ​សាងសង់​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ជា​ដាច់ខាត​។

គួរ​ជម្រាប​ថា ផ្លូវជាតិ​លេខ​១១​នេះ នេះ​មាន​ប្រវែង​សរុប​៩៦​គីឡូម៉ែត្រ ក្នុង​នោះ​រួម​មាន ផ្លូវ​មេ​ប្រវែង ៨៦,៨០៨​គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង ក្រុង ព្រៃវែង​ប្រវែង ៩,១៩៤​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​លេខ​៤ ឃុំ ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ ស្លាប ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥​សង់ទីម៉ែត្រ ទទឹង​តួ​ផ្លូវ ១១ ម៉ែ ត្រ និង​បំពាក់​ដោយ​ផ្លា​ក​សញ្ញា​ចរាចរណ៍ គូស​គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដងផ្លូវ​ផង​ដែរ​។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា កំណត់​ផ្លូវ​នេះ​ជា​កំណាត់ ផ្លូវ​សេដ្ឋកិច្ច​សំខាន់​មួយ ដែល​ចាំបាច់​ត្រូវ ពង្រីក ដើម្បី សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​បន្ថែម ទៀត​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​។

សូម​ជម្រាប​ថា ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វា​ង​ចូ​វ​វ៉ា​ន​អាន (WACC) ចំណាយ​ទឹកប្រាក់​ចំនួន ៩៨.៣៨៨.០០០ ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ ប្រជាមានិត​ចិន ចំណាយ​រយៈពេល​សាងសង់​ចំនួន​៤៤​ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ចុង ឆ្នាំ​២០២០៕

None



អត្ថបទបន្ទាប់


ករណីសង្ស័យដែលបានធ្វើតេស្តរកកូវីដ-១៩សប្តាហ៍នេះ មានការថយចុះជាងពាក់កណ្តាល

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ក្រសួ…

ការនាំចេញអង្ករកម្ពុជា ៤ខែ ដើមឆ្នាំនេះ កើនខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ

សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ការសម្រេចបានការនាំចេញអង្ករប្រមាណជាង ៣០ ម៉ឺនតោន នៅរយៈពេល ៤ខែ ដំបូងក្នុងឆ្នាំ២០២០នេះ គឺជាតួលេខមួយខ្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ