ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ

ចិនមិនអើពើនឹងការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ នោះទេ ក្រោយមេដឹកនាំចិនផ្ញើសារថា ចិនគាំទ្រសន្តិភាពដែលមាន UN ជាស្នូល


ទោះបីជាទទួលបានលិខិតអញ្ជើញជាផ្លូវការពីសេតវិមានឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពក៏ដោយ តែមកទល់ពេលនេះ ទីក្រុងប៉េកាំង ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ និងយោធាធំលំដាប់ទី៣នៅលើពិភពលោកនៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ។ ប៉ុន្តែប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្ញើសារនយោបាយទៅកាន់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា ចិនមានជំហររឹងមាំតែមួយគត់ គឺគាំទ្រសណ្តាប់ធ្នាប់ពិភពលោក ដែលមានអង្គការសហប្រជាជាតិ (UN) ជាស្នូល។ តាមរយៈសារនេះធ្វើឱ្យមានការវាយតម្លៃថា ចិនទំនងជាមិនអើពើចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនោះទេ។
ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ
ដោយ

ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ និងយោធាលំដាប់ទី៣នៅលើពិភពលោក មហាយក្សចិនបានបង្ហាញជំហរការទូតយ៉ាងទន់ភ្លន់តែម៉ឺងម៉ាត់ ចំពោះគំនិតផ្តួចផ្តើមបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ បើទោះបីជាមិនបានបដិសេធភ្លាមៗនូវការអញ្ជើញឱ្យចូលរួមបង្កើត ក្រុមប្រឹក្សានេះក៏ដោយ ប៉ុន្តែចិនបានសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែដើរតាមយន្តការ ដែលមានស្រាប់របស់អង្គការសហប្រជាជាតិ។ លោក ស៊ី ជីនពីង បានលើកឡើងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់លោក ភីឌ័រី អ័រប៉ូ (Petteri Orpo) ថា ចិនមានឆន្ទៈគាំទ្រយ៉ាងរឹងមាំនូវសណ្តាប់ធ្នាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ។

ការលើកឡើងបែបនេះរបស់មេដឹកនាំចិន ធ្វើឡើងចំពេលលោក ដូណាល់ ត្រាំ កំពុងជំរុញការបង្កើតក្រុមប្រឹក្សាសន្តិភាព ដែលមជ្ឈដ្ឋានជាច្រើនយល់ថា ជាស្ថាប័នដែលធ្វើការជំនួសឱ្យតួនាទីរបស់ អង្គការសហប្រជាជាតិក្នុងការដោះស្រាយជម្លោះអន្តរជាតិនានា។

ជុំវិញបញ្ហានេះលោក ជូ ជាគុណ (Guo Jiakun ) អ្នកនាំពាក្យក្រសួងការរបទេសចិន បាននិយាយថា ចិនពិតជាបានទទួលលិខិតអញ្ជើញពីសហរដ្ឋអាមេរិកឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែចិននៅមិនទាន់ឆ្លើយតបតាមការអញ្ជើញនេះជាផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែចុងក្រោយ ជាពិសេសចាប់តាំងពីលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យបើកប្រតិបត្តិការយោធាចូលវេណេស៊ុយអេឡា បង្ហាញមហិច្ឆិតាចង់គ្រប់គ្រងកោះហ្រ្គីនលែន និងការសើរើសម្ពពន្ធជាថ្មី ទីក្រុងប៉េកាំងបានបើកទ្វារទទួលមេដឹកនាំប្រទេសធំៗជាបន្តបន្ទាប់ដូចជាប្រធានាធិបតីបារាំង នាយករដ្ឋមន្រ្តីកាណាដា នាយករដ្ឋមន្រ្តីហ្វាំងឡង់ ហើយកំពុងរង់ចាំនាយករដ្ឋមន្រ្តីអង់គ្លេស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ក្តៅស្លឹកត្រចៀកគំរាមដំឡើងពន្ធលើកូរ៉េខាងត្បូង ដល់២៥% ដែលធ្វើឱ្យផ្អើលដល់វិស័យរថយន្ត និងឱសថ

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមឡើងកម្តៅជាថ្មី ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្…

ឯកឧត្តម វង្សី វិស្សុត រំពឹងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីនឹងបន្តកើនឡើងជាលំដាប់

ទោះបីការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីមិនសូវធំដូចបណ្តាប្រទេសមួយចំនួន តែអូស្ត្រាលីជាដៃគូអភិវឌ្ឍន៍ និងពាណិជ្ជកម្មដ៏សំខាន់មួយរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ