សេវាកម្ម​យន្តហោះតាក់ស៊ី

ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia គ្រោង​ផ្ដល់​សេវា​​"យន្តហោះតាក់ស៊ី" និង​​ដឹក​ជញ្ជូន​ទំនិញ​តាមដ្រូន


ជាកិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ពិពិធកម្ម​មុខជំនួញរបស់ខ្លួន ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែលល្បីល្បាញ​ខាង​លក់​សំបុត្រ​យន្តហោះ​ថោកជាងគេ មាន​ផែនការ​បើក​សេវាកម្ម​យន្តហោះតាក់ស៊ី និង​សេវា​កម្ម​ដឹក​ជញ្ជូន​ទំនិញ​តាម​ដ្រូន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី នៅពេលខាងមុខនេះ ។ នេះបើ​តាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ។
ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia គ្រោង​ផ្ដល់​សេវា​​"យន្តហោះតាក់ស៊ី" និង​​ដឹក​ជញ្ជូន​ទំនិញ​តាមដ្រូន
ដោយ

នៅខែក្រោយនេះដែរ AirAsia ក៏នឹង​ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​​តាក់ស៊ី​ដោយ​ប្រើ​​​ App ផងដែរ ខណៈ​ដែល​ជំងឺរាតត្បាត​កូវីដ-១៩​នៅតែបន្ត​ប៉ះពាល់ខ្លាំង​ទៅ​លើ​វិស័យ​ធ្វើ​ដំណើរតាមយន្តហោះ ។ 

លោក តូនី ហ្វ៊ែរណង់ដេស (Tony Fernandes) បាន​និយាយ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​យុវជន​ ឆ្នាំ២០២១ ថា «យន្តហោះតាក់ស៊ី​នឹងមាន​អ្នក​បើក​បរ​ម្នាក់ និង​កៅអីអ្នកដំណើរ​សម្រាប់​៤នាក់ ។ នៅពេល​នេះ ក្រុមការងាររបស់ AirAsia កំពុង​ធ្វើការងារលើ​សេវាកម្មថ្មីនេះ ។»

លោក ហ្វ៊ែរណង់ដេស និយាយថា សេវាកម្ម​យន្តហោះតាក់ស៊ីនេះ​អាចនឹងចាប់ផ្ដើម​ដំណើរការក្នុង​ពេល ១៨ខែទៀត ។ 

ឆាប់ៗខាងមុខនេះ AirAsia នឹង​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​តាមដ្រូន​មុនដំបូងគេ​នៅម៉ាឡេស៊ី។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន​ AirAsia ដែល​បច្ចុប្បន្ន​កំពុងធ្វើការសាកល្បង​សេវា​ដឹក​ជញ្ជូន​អីវ៉ាន់​តាម​ដ្រូន ដោយសហការជាមួយមជ្ឈមណ្ឌល​ច្នៃប្រឌិត​និង​នវានុវត្តន៍​សាកល​ម៉ាឡេស៊ី (MaGIC) នឹង​ចាប់​ផ្ដើម​ផ្ដល់​សេវា​ដឹកជញ្ជូន​ទំនិញ​តាម​ដ្រូន​មុនដំបូងគេ​ នៅដំណាច់ឆ្នាំនេះ ដែរ ។ 

ខណៈដែល​​ខិតខំ​ប្រឹងប្រែង​រើ​ខ្លួន​ពី​វិបត្តិដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ-១៩ លោក ហ្វ៊ែរណង់ដេស បាននិយាយថា ក្រុមហ៊ុនរបស់លោក​បាន​ចាប់យក​ឱកាស​នេះ​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ផ្នែក​ឌីជីថល​របស់ខ្លួន​ឲ្យ​បាន​កាន់តែលឿន​ ។ 

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន​ AirAsia បានរកស៊ីខាត​ ៥ត្រីមាស​ជាប់គ្នា​ហើយ និង​បាន​ស្វះស្វែង​កៀរគរ​មូលនិធិជាង ៦០០លានដុល្លារ​អាមេរិក ពីកម្ចីធនាគារ​និង​អ្នកវិនិយោគិន ។ កាលពីខែមុន សាខា​របស់ខ្លួន​នៅ​ប្រទេស​ជប៉ុន ដែល​ AirAsia កាន់កាប់​ភាគហ៊ុន ៣៣% បាន​បញ្ឈប់​ប្រតិបត្តិការ​កាលពីខែតុលា ឆ្នាំ​២០២០ និង​បាន​ប្រកាស​ក្ស័យធន ៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី និង ឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលយុវជន

ព័ត៌មាន
នៅទីបំផុត អ្នកឧកញ៉ា សៀ ឫទ្ធី និងឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមហ៊ុន…

មិនបាច់ទៅធនាគារទេ! បង្កើត​ អេស៊ីលីដាម៉ូបាល នៅក្នុង​ទូរសព្ទដៃ​ថ្មី​របស់​អ្នកតាមវិធីងាយៗទាំងនេះ!

ព័ត៌មាន
លោក​អ្នកដឹងទេថា ឥឡូវនេះ លោក​អ្នក​អាច​ដំឡើង​ App អេស៊ីលីដា​ម៉ូបាល​ ប្រើនៅ​ក្នុង​ទូរសព្ទ​ដៃ​ថ្មី​របស់​អ្នក ដោយ​មិនចាំបាច់​ធ្វើ​ដំណើរមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ