Advertisement
សហគ្រិនភាព

សហគ្រិន​ទាំង​អស់​តែង​មាន​បុគ្គលិក​លក្ខណៈ​ពិសេស​មួយ​នេះ។ តើ​អ្នក​មាន​វា​ដែរ​ឬ​ទេ?


តើ​បុគ្គលិក​លក្ខណៈ​ពិសេស​អ្វី​ដែល​អ្នក​ត្រូវ​តែ​មាន​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម? តើ​លក្ខណៈ​ពិសេស​អ្វី​ដែល ស្ទីវ ចប, រ៉េ គ្រុក និង វ៉ល ឌីសស្នី មាន​ដូច​គ្នា?
សហគ្រិន​មាន​លក្ខណ​សម្បត្តិ​មួយ​ជា​ពិសេស គឺ​ឆន្ទៈ​ខ្លាំង​ក្លា។ រូបភាព៖ ហេង ភារម្យ
ដោយ

គឺ​​វា​​មិន​មែន​គ្រាន់​តែ​មាន​សមត្ថភាព​អាច​លក់​ដាច់​ប៉ុណ្ណោះ​ទេ។ វា​គឺ​ជា​ឆន្ទៈ​ដ៏​ខ្លាំង​ក្លា។ មាន​តែ​ឆន្ទៈ​ដ៏​ខ្លាំង​​ក្លា​មួយ​តែ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​ប្រថុយ​ប្រថាន សាក​ល្បង​​ចាប់​​ផ្តើម​អាជីវកម្មរបស់​ខ្លួន​ឯង​ផ្ទាល់បាន។

មាន​តែ​ឆន្ទៈ​ដ៏​ខ្លាំង​ក្លា​មួយ​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ធ្វើការ​រៀង​រាល់​ថ្ងៃ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ទស្សន​វិស័យ​របស់​ខ្លួន ហើយ​ថែម​ទាំង​អាច​លក់​ទស្សនវិស័យ​ដែល​ខ្លួន​មាន​ទៅ​ឲ្យ​អ្នក​ដទៃ​បាន។ 

ពាន​រង្វាន់សហគ្រិន​វ័យ​ក្មេង​កម្ពុជា ឆ្នាំ​២០១៧
Advertisement

មាន​តែ​ឆន្ទៈ​ដ៏​ខ្លាំង​ក្លា​មួយ​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ធ្វើការ​ស្ថិតស្ថេរ​ឥត​ឈប់​ឈរ មិន​ថា​ជា​ការងារ​ផ្នែក​លក់​ដោយ​ខ្លួន​ឯង​ផ្ទាល់ ឬ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​នានា ឬ​ធ្វើ​​ការងារ​​រាប់​​រយ​មុខ​ផ្សេង​ទៀត​ដើម្បី​បម្រើ​ឲ្យ​ទស្សន​វិស័យ និង​សុបិន។

ការ​ពិត​ទៅ សម្រាប់​សហគ្រិន នៅ​មាន​បុគ្គលិក​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត ប៉ុន្តែ មិន​ថា​ពិសេស​យ៉ាង​ណា​ទេ បើ​សិន​ជា​គ្មាន​ឆន្ទៈ​មោះមុត​ហើយ គឺ​ចប់​តែ​ម្តង៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេស​ចិន​វ៉ា​ដាច់​វិនិយោគិន​ក្នុង​ស្រុក​យក​លំដាប់​លេខ១​​​នៅ​កម្ពុជា

ព័ត៌មាន
ប្រទេស​ចិន​បាន​ក្លាយ​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា​ ដោយ​នាំ​មុខ​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥​​ឆ្នាំ...

ម្ចាស់​ពាន​សហគ្រិន​វ័យ​ក្មេង​ស្ត្រី​ឆ្នើម​២០១៧ ប្រាប់​ពី​គន្លឹះ​ដើម្បី​ជោគជ័យ​ក្នុង​ជំនួញ

ព័ត៌មាន
ឱកាស​សម្រាប់​ការ​ចាប់​ផ្ដើម​អាជីវកម្ម​តែងតែ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្ដែ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ឱកាស​នោះ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ