កម្រិតបំណុលសាធារណៈរបស់អាម៉េរិក ថយចុះដល់កម្រិតទាបបំផុត

តើចិនពិតជាអ្នកនៅពីក្រោយបញ្ហានៃការតម្លើងអត្រាការប្រាក់ខ្ពស់នៅអាម៉េរិកមែនទេ?


អ្នកវិភាគបានអះអាងថា ទីក្រុងប៉េកាំងនៅពេលនេះកំពុងតែទម្លាក់សន្និធិបំណុលរបស់អាម៉េរិករហូតដល់៤០ភាគរយ ដោយគេជឿថា ការសម្រេចចិត្តនេះ គឺដើម្បីបង្កើនតម្លៃប្រាក់យ័ន។ សារព័ត៌មានធំៗមួយចំនួនបានរាយការណ៍ថា ការសម្រេចចិត្តនេះអាចជាហេតុផលមួយ ដែលនំាឱ្យកម្រិតបំណុលសាធារណៈរបស់អាម៉េរិកថយចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល១៤ឆ្នាំ កាលពីចុងខែសីហា កន្លងទៅ ហើយគេជឿថា សន្និធិបំណុលអាម៉េរិកនឹងបន្តថយចុះបន្ថែមទៀត។
កម្រិតបំណុលសាធារណៈរបស់អាម៉េរិក ថយចុះដល់កម្រិតទាបបំផុត
ដោយ

អ្នកវិភាគមួយចំនួនបាននិយាយថា អាជ្ញាធររូបិយវត្ថុរបស់ចិន កំពុងតែផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារដើម្បីធ្វើយ៉ាងណាបង្កើនតម្លៃប្រាក់យ័ន ខណៈដែលអ្នកទុទ្ទិដ្ឋិនិយមផ្សេងទៀតកំពុងតែស្ទាក់ស្ទើរ និងមានចម្ងល់ចំពោះការសម្រេចចិត្តរបស់អ្នក ដែលមានឥទ្ធិពលលើសេដ្ឋកិច្ចចិន នៅក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីនេះ។

សេដ្ឋវិទូ ថស្តេន ស្លូក ( Torsten Slok ) អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Apollo Global Management បាននិយាយនៅក្នុងប្លក់មួយដែលបានបង្ហោះកាលពីដើមខែតុលា ថា យុទ្ធសាស្រ្តនេះប្រហែលជាប្រទេសចិន នៅពីក្រោយការកើនឡើងនៃអត្រាការប្រាក់រយៈពេលវែងរបស់សហរដ្ឋអាម៉េរិក​។

លោកបានអះអាងថា ចិនទំនងជាអ្នកដែលមានឥទ្ធិពលនៅពីក្រោយបញ្ហានៃកំណើនមូលបត្របំណុលអាម៉េ​រិករយៈពេលវែងឈានដល់កម្រិតខ្ពស់រយៈពេល១៦ឆ្នាំ ហើយគេដឹងថា ចិនបានដើរតួនាទីដ៏សំខាន់នេះតាំងពីឆ្នាំ២០១៣ មកម៉្លេះ។

យោងតាមទិន្នន័យពីក្រសួងរតនាគាសហរដ្ឋអាម៉េ​រិកបានឲ្យដឹងថា តារាងតុល្យការនៃរតនាគារអាម៉េ​រិកដែលកាន់កាប់ដោយប្រទេសចិន មានតម្លៃសរុបប្រមាណជាជាង៨០៥ពាន់លានដុល្លារ ក្នុងខែសីហា ហើយតម្លៃនេះធ្លាក់ចុះ៤០ភាគរយ បើធៀបនឹងតួរលេខកាលពីទសវត្សរ៍មុន។ អ្នកវិភាគបានអះអាងថា ប្រទេសចិនធ្លាប់បានប្រមូលទិញមូលបត្របំណុលរបស់អាម៉េរិកយ៉ាងសកម្មជាមួយនឹងទុនបម្រុងប្តូរប្រាក់បរទេសដ៏ច្រើន ដែលបានក្លាយជាអ្នកវិនិយោគបរទេសធំជាងគេទីពីរនៅក្នុងរតនាគារសហរដ្ឋអាម៉េ​រិកបន្ទាប់ពីប្រទេសជប៉ុន។

ប្រភពដដែលបានបន្តថា ដោយមើលឃើញពីទំហំនៃការកាន់កាប់របស់ខ្លួនកាន់តែធំ ការលក់បណ្ណបំណុលរបស់ប្រទេសចិនអាចធ្វើឱ្យតម្លៃមូលបត្របំណុលរបស់សហរដ្ឋអាម៉េ​រិកឡើងថ្លៃ ដោយជំរុញឱ្យអត្រាការប្រាក់កើនឡើង។

អ្នកវិភាគខ្លះទៀតបានអះអាងថា ការធ្លាក់ចុះនៃសមតុល្យរតនាគាររបស់ប្រទេសមហាអំណាយនេះ ជាសញ្ញានៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ទីក្រុងប៉េកាំងក្នុងការការពាររូបិយប័ណ្ណរបស់ខ្លួន។

តាមការសន្និដ្ឋានដោយក្រុមហ៊ុនបណ្តាក់ទុន Goldman Sachs ប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាមូលធនយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកើនឡើង នៃការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចនិងបន្ទុកបំណុលរបស់ខ្លួន។ នៅក្នុងខែកញ្ញា លំហូរចេញមូលធនបានកើនឡើងដល់ ៧៥ពាន់លានដុល្លារ ដែលជាចំនួនលំហូទុនប្រចាំខែដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៦។

ក្រុមហ៊ុននេះបានសន្និដ្ឋានថា បញ្ហាលំហូរទុនដ៏ច្រើននេះបង្កើតសម្ពាធធ្លាក់ចុះយ៉ាងខ្លាំងលើប្រាក់យ័ន ដែលឥឡូវនេះការជួញដូរប្រាក់យ័ន គឺធ្លាក់ចុះក្នុងរង្វង់ជាង៧យ័ន បើធៀបនឹងប្រាក់ដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៧។

ពាក់ព័ន្ធនឹងបញ្ហានេះពាណិជ្ជកររូបិយប័ណ្ណនៅធនាគារបរទេសមួយបាននិយាយថា ធនាគារដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនទំនងជាបានទម្លាក់ចោលសិទ្ធិនៃការកាន់កាប់ ប្រាក់ដុល្លារដ៏មហាសាលកាលពីខែតុលា ដែលជាពេលដែលគេដឹងថា ពលរដ្ឋចិនមានចរន្តនៃការចំណាយខ្ពស់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ភាពធូស្បើយនៃកូវីដ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាង៩០% បានដំណើរការឡើងវិញ

អ្នកនាំពាក្យក្រសួងទេសចរណ៍ បានអះអាងថា មកទល់នឹងពេលនេះ មានអាជីវកម្មក្នុងវិស័យទេសចរណ៍ជាង៩០% បានបើកដំណើរការឡើងវិញ ក្រោយបានផ្អាកដំណើរការដ…

ការវិនិយោគបរទេសផ្ទាល់នៅក្នុងប្រទេសចិនធ្លាក់ចុះជាលើកដំបូងនៅត្រីមាសទី៣ឆ្នាំនេះ

រំហូរចេញនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន មានការកើនឡើងជាងរំហូរចូលទៅក្នុងប្រទេសនេះជាលើកដំបូងនៅក្នុងត្រីមាសទី៣ឆ្នាំ ខណៈដែលចិនម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ