សង្គ្រាមពាណិជ្ជកម្ម

អាមេរិកសម្រេច ពន្យាផែនការដំឡើងពន្ធលើមុខទំនិញចិន តម្លៃ ២០០ ពាន់លានដុល្លារ


ក្រោយពីមានជំនួបពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ថយនូវកម្ដៅនៃជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិន និងអាមេរិកនាពេលថ្មីៗនេះរួចមក អាមេរិកបានសម្រេចពន្យាផែនការ ក្នុងការដំឡើងពន្ធ លើមុខទំនិញរបស់ចិន ដែលមានតម្លៃជាង ២០០ ពាន់លានដុល្លារអាមេរិក។ ហើយបើតាម ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានលើកឡើងថា លោកក៏មានគម្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ីជិនពីង នាពេលឆាប់ៗខាងមុខនេះផងដែរ។
ប្រធានាធិបតីចិន (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្ដាំ) (http://www.sundaynews.co.zw)
ដោយ

លោក ដូណាល់​ត្រាំ បានសរសេរ​លើ​បណ្ដាញ Twitter ផ្លូវការ​របស់ខ្លួន​ថា ជំនួប​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន​ដែលធ្វើឡើង​នាពេលថ្មីៗនេះ សម្រេច​បាននូវវឌ្ឍនភាព​គួរឲ្យកត់សម្គាល់ ដោយផ្ដោតសំខាន់​លើ​បញ្ហា​រចនាសម្ព័ន្ធ​ រួមបញ្ចូលទាំង​ការការពារកម្មសិទ្ធិបញ្ហា ការផ្ទេរ​បច្ចេកវិទ្យា កសិកម្ម សេវាកម្ម រូបិយវត្ថុ និងមានបញ្ហាផ្សេងទៀត​។

បន្ទាប់មានការ​ពិភាក្សាគ្នា​យ៉ាងស្រុះស្រួល​លោកត្រាំ​បានបញ្ជាក់ថា អាមេរិក​នឹង​ពន្យា​ផែនការ​ដំឡើងពន្ធ​លើមុខ​ទំនិញចិន ដែលនឹងត្រូវ​បាន​កំណត់​ធ្វើឡើង​នៅថ្ងៃទី១ ខែមីនា ហើយដោយ​មើលឃើញ​ពី ដំណើរការ​ល្អរបស់​ភាគីទាំងពីរ ​ក្នុងការ​ដោះស្រាយ​បញ្ហាជាមួយ​គ្នានោះ លោកត្រាំថា ភាគីទាំងពីរ​នឹង​មានផែនការ​ជំនួប​ថ្មីមួយទៀត រវាង​លោក និងលោក​ ស៊ីជិនពីង ផ្ទាល់ នៅរមណីដ្ឋាន​ដែនដី​ប្រវត្តិសាស្ត្រជាតិ​អាមេរិក ម៉ា អា ឡាហ្គូ (Mar-a-Lago) ក្នុងរដ្ឋ Florida ដើម្បី​សម្រេច​នូវកិច្ចព្រម​ព្រៀង​រួមគ្នា​។

គួរបញ្ជាក់ថា ក្រោយពីមាន​ការ​សងសឹកគ្នាទៅវិញ​ទៅមក ក្នុងសង្គ្រាម​ពាណិជ្ជកម្ម​អស់មួយ​រយៈ ដែលបាន​ដំឡើងពន្ធ​លើមុខទំនិញ​ទៅវិញ​ទៅមក ក្នុងតម្លៃ​ប្រមាណ​ ៣០០​ពាន់លាន​ដុល្លារ​អាមេរិក​នោះ អាមេរិក និងចិន កាលពីខែធ្នូ​ឆ្នាំ ២០១៨កន្លងទៅ ធ្លាប់​បាន​ប្រកាស​ព្រមព្រៀងគ្នា​ម្ដងរួចហើយ លើការ​ផ្អាក​ការ​ដំឡើងពន្ធទៅវិញទៅមក ក្នុង​រយៈពេល ៩០ថ្ងៃ។ 

សូមរំឭកបន្តិចថា ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ត្រូវបានគេ​មើលឃើញ​ថា អាមេរិក​គឺជាអ្នក​ចាប់ផ្ដើម​មុន ដោយសារតែ​លោក ត្រាំ យល់ឃើញថា ការធ្វើ​ពាណិជ្ជកម្ម​របស់អាមេរិក​ជាមួយ​ចិន គឺមិនមាន​ភាពស្មើភាពគ្នា ហើយភាគី​ទាំងពីរ​ក៏បាន​សងសឹក និងដំឡើង​ពន្ធលើមុខ​ទំនិញ​វាងគ្នា​ទៅវិញទៅមក ដែល​ការអូសបន្លាយ​នៃជម្លោះនេះ ក៏បាន​ធ្វើឲ្យសេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​ផងដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា មានឱនភាពពាណិជ្ជកម្ម ជាមួយវៀតណាមជាង ២.៧០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨

ព័ត៌មាន
ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមកាលពីឆ្នាំ២០១៨ សម្រេចបានប្រមាណ ៤.៧០០លានដុល្លារអាមេរិក កើនឡើងជិត២៣,៨ ភាគរយ ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ កម្ព…

មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ទស្សនកិច្ចធនាគារអេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មាន
ក្នុងដំណើរទស្សកិច្ចនៅកម្ពុជា ក្រោយពីមានជំនួបជាមួយនឹងប្រមុខរាជរដ្ឋាភិបាលរួចមក ក្រុមមន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ ដោយមាន លោក ណរបែត បាតល័រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ