វិស័យពាណិជ្ជកម្ម

តើចិនរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មបែបណា ដើម្បីទប់ទល់នឹងសង្រ្គាមពន្ធជាមួយសហរដ្ឋអាម៉េរិក?


ក្រោយរងគំនាបពន្ធបន្ថែម១០% ពីសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្រុមអ្នកវិភាគបានលើកឡើងថា មហាយក្សចិន កំពុងខិតខំពង្រឹងការធ្វើពិពិធកម្មទីផ្សារនៅអាស៊ី ជាពិសេសអាស៊ីកណ្តាល មជ្ឈិមបូព៌ា អាហ្រ្វិក និងបណ្តាប្រទេសនៅតំបន់អាម៉េរិកឡាទីន។ នៅពេលនេះចិន បានបញ្ជូនរួចហើយនូវបេសកជន ដែលមានជំនាញពាណិជ្ជកម្មទៅកាន់អាស៊ីកណ្តាល ដើម្បីរក្សាអតិរេកពាណិជ្ជកម្មរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យពាណិជ្ជកម្ម
ដោយ

មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកបានប្រកាសដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិកមួយចំនួនដោយផ្តោតលើផលិតផលថាមពល ដើម្បីឆ្លើយតបនឹងការដាក់ពន្ធ១០% លើទំនិញរបស់ចិនពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក កំពុងឡើងកម្តៅ ទីក្រុងប៉េកាំង កំពុងស្វែងរកការធ្វើពិពិធកម្មទីផ្សារតាមរយៈបានបញ្ជូនគណប្រតិភូដែលមានជំនាញខាងប្រេង និងឧស្ម័នមួយក្រុមទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីស្វែងរកឱកាសពាណិជ្ជកម្មថ្មីៗ ជាពិសេសលើផ្នែកថាមពលដែលពីមុនពឹងផ្អែកលើសហរដ្ឋអាម៉េរិក។

ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា នៅប៉ុន្មានម៉ោងបន្ទាប់ពីចិនបានកំណត់ពន្ធសងសឹកលើទំនិញអាម៉េរិកបានចូលជាធរមាននៅដើមសប្តាហ៍នេះ ប្រតិភូចិនមួយក្រុមត្រូវបានបញ្ជូនទៅកាន់ប្រទេសនៅអាស៊ីកណ្តាល ដើម្បីចរចារជាមួយនឹងក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងថាមពល គីមីឥន្ធនៈ និងគ្រឿងម៉ាស៊ីនផ្នែកឧស្សាហកម្មថាមពល។

កាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកាហ្សាក់ស្ថាន និងចិន បានឈានដល់ជិត៤៤ពាន់លានដុល្លារ ជាមួយនឹងកំណើនប្រមាណ៦,៨%។ ក្រៅពីប្រទេសកាហ្សាក់ស្ថាន ចិនក៏កំពុងរៀបចំសម្រួចគោលដៅ ដើម្បីច្បាម និងពង្រីកពាណិជ្ជកម្មបន្ថែមនៅតំបន់មជ្ឈិមបូព៌ា អាស៊ីកណ្តាល អឺរ៉ុប អាហ្វ្រិក និងអាម៉េរិកឡាទីនផងដែរ។

នៅដើមសប្តាហ៍នេះប្រទេសចិន បានដំឡើងពន្ធប្រមាណ១៥% លើផលិតផលចំនួន៨ ដែលនាំចូលពីសហរដ្ឋអាម៉េរិក រួមទាំងធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ ហើយ១០% លើផលិតផល៧២មុខ ដែលរួមមានប្រេងឆៅ និងគ្រឿងយន្តកសិកម្មជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជប៉ុន វ៉ាដាច់ថៃ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចិន

ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនយ៉ាងច្រើនកកកុញនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៨ថ្ងៃ ដែលទើបបញ្ចប់…

ថៃ បង្កើនផលិតកម្មប្រេងសម្រាប់ចាក់យន្តហោះ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ

ប្រទេសថៃ កំពុងក្លាយជាតួអង្គថ្មីមួយក្នុងការផលិតឥន្ធនៈអាកាសចរណ៍ ឬប្រេងឥន្ធនៈ សម្រាប់ចាក់យន្តហោះ បន្ទាប់ពីក្រុមហ៊ុនប្រេង និងឧស្ម័ន PTT គ្រប់គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ