សម្ព័ន្ធយោធា NATO

សម្ព័ន្ធយោធា NATO និងដៃគូគ្រោងធ្វើការរួមគ្នាលើកិច្ចការធំៗ៤ ដើម្បីទប់រុស្ស៊ី កូរ៉េខាងជើង និងចិន


អង្គការបក្សសម្ព័ន្ធយោធា NATO ដែលមានការិយាល័យកណ្ដាលនៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងប្រទេសដៃគូជាច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមមាន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ នឹងចាប់ផ្តើមគម្រោងរួមគ្នាថ្មីៗចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងស្នូល គឺដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី កូរ៉េខាងជើង និងមហាយក្សចិន។ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក ស៊ូលីវែន (Jake Sullivan) បានថ្លែងទៅកាន់ក្រុមមន្ត្រីឧស្សាហកម្មការពារជាតិកាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា។
សម្ព័ន្ធយោធា NATO
ដោយ

នាវេទិកាឧស្សាហកម្មការពារជាតិ NATO (NATO Defense Industry Forum) ដែលជាវេទិកាដំបូងធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ក្នុងរដ្ឋធានីវ៉ាស៊ីនតោន រៀបចំដោយសភាពាណិជ្ជកម្មអាម៉េរិក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក ស៊ូលីវែន (Jake Sullivan) បានគូសបញ្ជាក់ថា គម្រោងថ្មីៗទាំង៤នេះនឹងផ្ដោតលើបញ្ហាប្រទេសអ៊ុយក្រែន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity)។

លោកបានពន្យល់ថា គំនិតផ្តួចផ្តើមនីមួយៗនៃគម្រោងទាំងនេះមានភាពខុសប្លែកគ្នា ប៉ុន្តែគោលដៅសំខាន់គឺដូចគ្នា នោះគឺការប្រើប្រាស់កម្លាំងនៃបណ្ដាប្រទេសប្រជាធិបតេយ្យដែលមានសមត្ថភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលរួមគ្នា។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលកើតឡើងនៅតំបន់អឺរ៉ុប ជះផលប៉ះពាល់ដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយអ្វីដែលកើតឡើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ជះផលប៉ះពាល់ដល់តំបន់អឺរ៉ុប ផងដែរ។

ប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់អង្គការបក្សសម្ព័ន្ធយោធា NATO នៅឆ្នាំនេះ គឺការរួបរួមកម្លាំងនៃបណ្ដាប្រទេសប្រជាធិបតេយ្យដែលមានចិត្តគំនិតដូចគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយប្រទេសរុស្ស៊ី មហាយក្សចិន និងកូរ៉េខាងជើង ខណៈដែលបណ្ដាអ្នកចូលរួមក្នុងព្រឹត្តិការណ៍រំឭកខួបលើកទី៧៥ របស់អង្គការបក្សសម្ព័ន្ធយោធា NATO នេះបានសង្កត់ធ្ងន់លើការប្រែប្រួលនៃទិដ្ឋភាពសន្តិសុខរបស់ពិភពលោក។

សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការបក្សសម្ព័ន្ធយោធា NATO មានប្រទេសជាសមាជិកចំនួន៣២ រួមមាន អាល់បានី បែលហ្ស៊ិក បុលហ្គារី កាណាដា ក្រូអាស៊ី ឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ក្រិច ហុងគ្រី អ៊ីស្លង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ុងតេណេក្រូ ហូឡង់ ម៉ាសេដូនីខាងជើង ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី ស្លូវ៉ាគី ស្លូវេនី ស៊ុយអែត តួកគី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យការនាំចេញកសិផលរបស់កម្ពុជា កើនឡើងខ្ពស់ជាង៥៧% នៅឆមាសទី១ឆ្នាំនេះ?

ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ បន្ថែមលើការនាំចេញទំនិញផ្សេងៗទៀត។ …

ធនាគារ ព្រីនស៍ បានសម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាតបៀលដឺ ជាមួយអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនកម្ពុជា

ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានសម្ពោធផលិតផល គណនីសន្សំស៊េរីថ្មីគឺ “គណនីសន្សំឆ្លាតបៀលដឺ” ដែលផ្តល់ជូនលើសពីការសន្សំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ