ឥណ្ឌា-រុស្ស៊ី

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាឥណ្ឌា-រុស្ស៊ីធំមួយរំពឹងចំណូល ៥ពាន់លានដុល្លារពីការនាំចេញមីស៊ីលលឿនជាងសំឡេងនៅឆ្នាំ២០២៥


ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាឥណ្ឌា-រុស្ស៊ីដែលផលិតកាំជ្រួច មីស៊ីលល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរផងនោះ សង្ឃឹមថា នឹងទទួលបានការបញ្ជាទិញអាវុធនេះក្នុងទឹកប្រាក់ ៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដោយក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញលើកដំបូងរបស់ខ្លួនចំនួន ៣៧៥ លានដុល្លារនៅឆ្នាំនេះទៅឲ្យប្រទេសហ្វីលីពីន។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាឥណ្ឌា-រុស្ស៊ីដែលផលិតកាំជ្រួច មីស៊ីលល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរផងនោះ សង្ឃឹមថា នឹងទទួលបានការបញ្ជាទិញអាវុធនេះក្នុងទឹកប្រាក់ ៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥

លោក អាទុល ឌី រ៉ាណេ (Atul D Rane) ប្រធានក្រុមហ៊ុន ប្រាម៉ូស អ៊ែរ៉ូស្ប៉េស (BrahMos Aerospace) ជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ីបានអះអាងថា ក្រុមហ៊ុនលោកកំពុងពិភាក្សាជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមសម្រាប់លក់អាវុធមីស៊ីលឿនលឿនជាងសំឡេងដែលខ្លួនផលិតបាន។

ក្រុមហ៊ុន ប្រាម៉ូស អ៊ែរ៉ូស្ប៉េស គឺក្រុមហ៊ុនឥណ្ឌាមានកាន់កាប់ចំណែកភាគហ៊ុន ៥០,៥% និងដៃគូរុស្ស៊ីកាន់កាប់ភាគហ៊ុន ៤៩,៥% ហើយក្រុមហ៊ុននេះ បានផលិតអាវុធស្របតាមកម្មវិធីផលិតអាវុធនៅក្នុងប្រទេសឥណ្ឌា ដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi)។

ប្រទេសឥណ្ឌាបានផលិតយន្តហោះចម្បាំង MiG របស់រុស្ស៊ី និងយន្តហោះចម្បាំង Su-30 ក្រោមអាជ្ញាបណ្ណដែលបានព្រមព្រៀងគ្នា ហើយប្រទេសទាំងពីរនេះបានសហការផលិតកាំជ្រួចមីស៊ីលប្រភេទ ប្រាម៉ូស (BrahMos) នៅក្នុងប្រទេសឥណ្ឌា ខណៈដែលរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ឥណ្ឌាជាយូរមកហើយ។

កាលពីខែមេសាឆ្នាំមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺជេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ប្រទេសទាំងពីរនេះកំពុងតែពិភាក្សាគ្នាអំពីការផលិត "បន្ថែម" នូវឧបករណ៍យោធារុស្ស៊ីនៅក្នុងប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌា ដែលមិនបានថ្កោលទោស ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ ក៏បានលេចមុខជាអតិថិជនទិញប្រេងដ៏ធំបំផុតទីពីររបស់ទីក្រុងមូស្គូ បន្ទាប់ពីប្រទេសចិនផងដែរ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាមួយចំនួនបានចាប់យកឱកាសភ្លាមៗពីការទិញប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ី ស្របពេលដែលប្រទេសបស្ចិមលោកមួយចំនួនបានជៀសវាងទិញប្រេងពីប្រទេសនេះ។

លោក រ៉ាណេ ប្រធានក្រុមហ៊ុន ប្រាម៉ូស អ៊ែរ៉ូស្ប៉េស បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី បានដាក់គោលដៅសម្រេចឱ្យបាន ៥ ពាន់លានដុល្លារ ក្នុងការនាំចេញផលិផតលផ្នែកការពារជាតិនៅឆ្នាំ២០២៥។ លោក រ៉ាណេ សង្ឃឹមថា ក្រុមហ៊ុនរបស់លោកផ្ទាល់ក៏នឹងអាចឈានដល់គោលដៅ ៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥ផងដែរ។

កងកម្លាំងការពារជាតិរបស់ឥណ្ឌាបច្ចុប្បន្នកំពុងប្រើមីស៊ីលល្បឿនលឿនជាងសំឡេង ប្រាម៉ូស ដែលបាញ់ចេញពីលើដីទៅកាន់គោលដៅលើដី ហើយវាក៏អាចបាញ់ចេញពីលើដី ពីសមុទ្រ និងពីក្រោមសមុទ្របានផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើមានសេណារីយ៉ូនៃការគំរាមកំហែងអ្វីខ្លះ ក្រៅពីបញ្ហាដ៏រសើបនៅកោះតៃវ៉ាន់ បានជំរុញឲ្យជប៉ុនផ្តើមងាកទៅពង្រីកវិស័យយោធាកាន់តែខ្លាំងក្លា?

ព័ត៌មាន
យោងតាមមន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគសន្តិសុខជាតិជប៉ុន នៅចន្លោះពេលនៃការចាប់សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ…

អាមេរិក និងជប៉ុនកើតមានក្ដីបារម្ភ ក្រោយក្រុមហ៊ុនចិនមួយចំនួនទិញដី “ធ្វើកសិកម្ម” នៅក្បែរមូលដ្ឋានទ័ពអាកាសរបស់ខ្លួន

ព័ត៌មាន
សមាជិកសភាអាមេរិកចំនួន ១៣០ នាក់បានផ្ញើលិខិតមួយទៅកាន់ការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល (GAO) ដោយស្នើសុំឱ្យសិក្សាពីផលប៉ះពាល់សុវត្ថិភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ