កម្ចីចិនជាង៤០ពាន់លានដុល្លារ

ចិន ដាក់ចេញកម្មវិធីផ្ដល់កម្ចីជាង៤០ពាន់លានដុល្លារ ដើម្បីជំរុញការទិញលំនៅឋានដែលគាំងលក់មិនចេញ


ធនាគារកណ្តាលចិន កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីថ្មីមួយ ដើម្បីជំរុញឱ្យបណ្ដារដ្ឋបាលមូលដ្ឋានជួយប្រមូលទិញលំនៅឋាន ដែលមានច្រើនលើសលប់ពីតម្រូវការ ស្របពេលដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងប្រឹងប្រែងដោះស្រាយវិបត្តិលំនៅឋានធ្លាក់ថ្លៃខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
កម្ចីចិនជាង៤០ពាន់លានដុល្លារ
ដោយ

ក្រោមកម្មវិធីផ្តួចផ្តើមថ្មីនេះ ធនាគារកណ្ដាលចិន នឹងផ្តល់ហិរញ្ញប្បទាន៤១ពាន់៥រយលានដុល្លារអាម៉េរិក ដែលមានអត្រាការប្រាក់ទាបដល់ធនាគារចំនួន២១ស្ថាប័ន។ បន្ទាប់មកឱ្យធនាគារទាំងនោះផ្តល់ប្រាក់កម្ចីដល់បណ្ដាសហគ្រាសរដ្ឋដែលត្រូវបានជ្រើសរើសដោយរដ្ឋបាលក្រុង ដើម្បីឱ្យសហគ្រាសរដ្ឋទាំងនោះមានលទ្ធភាពទិញលំនៅឋានដែលសាងសង់រួចតែលក់មិនចេញ ហើយប្រែក្លាយវាទៅជាលំនៅឋានដ្ឋានឧបត្ថម្ភធន ឬលំនៅឋានមានតម្លៃទាបសម្រាប់ពលរដ្ឋដែលមានចំណូលទាប និងមធ្យម​។

ហិរញ្ញប្បទានរបស់ធនាគារកណ្ដាលចិន អាចប្រើប្រាស់បាន ដើម្បីគ្របដណ្តប់៦០%នៃចំនួនប្រាក់ដើម នៃកម្ចីដែលមានទំហំឥណទានសរុបរហូតដល់ជាង៧០ពាន់លានដុល្លារអាម៉េរិក។ រដ្ឋបាលក្រុងនានាមានទំនួលខុសត្រូវក្នុងការជ្រើសរើសសហគ្រាសរដ្ឋ ដែលទិញលំនៅឋានទាំងនោះ ហើយធនាគារនឹងត្រូវវាយតម្លៃហានិភ័យផ្ទាល់ខ្លួន នៅពេលផ្តល់ប្រាក់កម្ចីដល់សហគ្រាសរដ្ឋ។

ចំណាត់ការនេះឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលចិន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យចិន ដែលកំពុងដាំក្បាលចុះយ៉ាងខ្លាំង ក្រោយផ្ទុះវិបត្តិហិរញ្ញវត្ថុក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ចិន Country Garden ដែលកំពុងរងបណ្ដឹងនៅតុលាការហុងកុង ផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យតម្លៃសណ្ឋាគារនៅជប៉ុន ថោកជាងនៅញូវយ៉ក និងសិង្ហបុរី ពី៣០% ទៅ៤០%?

តម្លៃស្នាក់នៅតាមបណ្តាសណ្ឋាគារនៅជប៉ុន ជាពិសេសនៅទីក្រុងតូក្យូ ដែលធ្លាប់តែមានតម្លៃថ្លៃ ប៉ុន្តែពេលនេះបានធ្លាក់ចុះថោកជាងតម្លៃសណ្ឋាគារនៅក្នុងទីក្…

តុលាការរុស្ស៊ី រឹបអូសទ្រព្យសម្បត្តិរបស់ធនាគារបស្ចិមលោក ជិត៨០០លានដុល្លារ ដែលជាចំណាត់ការដ៏ធំបំផុតតាំងពីខ្លួនវាយឈ្លានពានអ៊ុយក្រែន

តុលាការរុស្ស៊ី បានរឹបអូសទ្រព្យសម្បត្តិរបស់ធនគារលោកខាងលិច ជិត៨០០លានដុល្លារអាម៉េរិក តមតាមការទាមទាររបស់ក្រុមហ៊ុនបុត្រសម្ពន្ធមួយរបស់ក្រុមហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ