តម្លៃសណ្ឋាគារនៅជប៉ុន

តើមានកត្តាអ្វីធ្វើឱ្យតម្លៃសណ្ឋាគារនៅជប៉ុន ថោកជាងនៅញូវយ៉ក និងសិង្ហបុរី ពី៣០% ទៅ៤០%?


តម្លៃស្នាក់នៅតាមបណ្តាសណ្ឋាគារនៅជប៉ុន ជាពិសេសនៅទីក្រុងតូក្យូ ដែលធ្លាប់តែមានតម្លៃថ្លៃ ប៉ុន្តែពេលនេះបានធ្លាក់ចុះថោកជាងតម្លៃសណ្ឋាគារនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក និងសិង្ហបុរី ពី៣០% ទៅ៤០%។ បច្ចុប្បន្នតម្លៃសណ្ឋាគារនៅទីក្រុងតូក្យូ មានតម្លៃតែជាង១៧៧ដុល្លារប៉ុណ្ណោះ ខណៈនៅញូវយ៉ក មួយយប់ថ្លៃ៣០៥ដុល្លារ និងនៅសិង្ហបុរី ប្រមាណជា២៥១ដុល្លារ។ តើហេតុអ្វីបានជាតម្លៃសណ្ឋាគារនៅជប៉ុនបច្ចុប្បន្នថោកជាងនៅញូវយ៉ក និងសិង្ហបុរី?
តម្លៃសណ្ឋាគារនៅជប៉ុន
ដោយ

ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន បានធ្វើឱ្យតម្លៃសណ្ឋាគារ នៅក្នុងទីក្រុងតូក្យូ កាន់តែមានតម្លៃសមរម្យសម្រាប់ភ្ញៀវទេសចរអន្តរជាតិ តែវាបង្កការលំបាកដល់ធុរជន និងពាណិជ្ជកម្មនៅក្នុងស្រុក។ សារព័ត៌មាន Nikkei បានរាយការណ៍ថា អត្រាតម្លៃបន្ទប់ស្នាក់ក្នុងទីក្រុងតូក្យូកាលពីខែមីនា កន្លងទៅជាមធ្យមត្រឹមតែ១៧៧ដុល្លារតែប៉ុណ្ណោះ ពោលគឺថោកជាងតម្លៃសណ្ឋាគារនៅទីក្រុងញូវយ៉ក និងសិង្ហបុរីចន្លោះពី៣០%ទៅ៤០%។ តម្លៃបន្ទប់សណ្ឋាគារនៅក្នុងទីក្រុងញូវយ៉ក នៅពេលនេះបានឡើងដល់១យប់៣០៥ដុល្លារ ខណៈនៅសិង្ហបុរី ឡើងដល់២៥១ដុល្លារក្នុង១យប់។

យ៉ាងណាក៏ដោយ អ្នកទេសចរដែលយកលុយដុល្លារទៅដូរចាយនៅជប៉ុន គឺល្អប្រសើរ ប៉ុន្តែប្រសិនបើគេយកលុយយ៉េន ទៅទូទាត់ការស្នាក់នៅវិញ គឺតម្លៃសណ្ឋាគារបែរជាកើនឡើងរហូតដល់ទៅ៣៨%ឯណោះ។ បញ្ហានេះ បានបណ្តាឱ្យសណ្ឋាគារនៅក្នុងប្រទេសជប៉ុន កំពុងរងសម្ពាធរវាងតម្លៃនៃការស្នាក់នៅគិតជាលុយយ៉េន និងប្រាក់ដុល្លារ។ ជាក់ស្តែងករណីដូចជាសណ្ឋាគារ Bulgari Hotel Tokyo ដែលមានទីតាំងនៅជាប់ស្ថានីយរថភ្លើងក្រោមដីនៅតូក្យូ បើគិតជាលុយយ៉េន គឺមានតម្លៃដល់ទៅ៣សែនយ៉េន តែបើគិតជាដុល្លារមានត្រឹមតែ១ពាន់៩រយដុល្លារប៉ុណ្ណោះ។

ក្រោយតម្លៃបន្ទប់សណ្ឋាគារនៅជប៉ុន ស្ថិតក្នុងស្ថានភាពបែបនេះ ជាទូទៅភ្ញៀវភាគច្រើន ដែលចូលមកស្នាក់នៅ គឺជាអ្នកទេសចរ ខណៈដែលបុគ្គលិករដ្ឋាភិបាល និងអ្នកជំនួញក្នុងស្រុកបានជួបបញ្ហាពិបាករកកន្លែងស្នាក់។ អង្គការទេសចរណ៍ជាតិជប៉ុន បានរាយការណ៍ថា ភ្ញៀវអន្តរជាតិ ទៅកាន់ប្រទេសជប៉ុនក្នុងខែមីនា កើនលើសពី៣លាននាក់ ជាលើកដំបូង ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក

ព័ត៌មាន
សមាគមផលិតដែកថែបវៀតណាម (VSA) បានប្រកាសពីសមិទ្ធផលដ៏សំខាន់គួរឱ្យស្ញប់ស្ញែងមួយរបស់ខ្លួន បន្ទាប់ពីវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១២ ក្នុងចំណោ…

ចិន ដាក់ចេញកម្មវិធីផ្ដល់កម្ចីជាង៤០ពាន់លានដុល្លារ ដើម្បីជំរុញការទិញលំនៅឋានដែលគាំងលក់មិនចេញ

ព័ត៌មាន
ធនាគារកណ្តាលចិន កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីថ្មីមួយ ដើម្បីជំរុញឱ្យបណ្ដារដ្ឋបាលមូលដ្ឋានជួយប្រមូលទិញលំនៅឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ