អ៊ុយក្រែនត្រូវបានរាយការណ៍ថា

អ៊ុយក្រែនអាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបំពាក់គ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក


ប្រភពពីមន្ត្រីអាមេរិកបួននាក់បានឱ្យដឹងថា រដ្ឋបាលលោកចូ បៃដិន បម្រុងអនុម័តឱ្យមានការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបំពាក់ជាមួយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន។ ប្រសិនបើត្រូវបានយល់ព្រម នោះការដឹកជញ្ជូនទៅកាន់ទីក្រុងកៀវ នឹងដំណើរការភ្លាមៗជាមួយនឹងសមត្ថភាព ដែលគេជឿថា សព្វាវុធចុងក្រោយនេះនឹងធ្វើឱ្យមានការខូចខាតកាន់តែធំសម្រាប់កងទ័ពរុស្ស៊ីនៅលើសមរភូមិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អ៊ុយក្រែនត្រូវបានរាយការណ៍ថា

បន្ទាប់ពីបានឃើញពីភាពជោគជ័យនៃការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រតាក់ទិច (ATACMS) ដែលអាចបាញ់បានចម្ងាយ៣០៦គីឡូម៉ែត្រ និងប្រព័ន្ធរ៉ុក្កែតដឹកនាំបាញ់ច្រើនដងក្នុងពេលតែមួយ (GMLRS) ដែលបាញ់បានជាង៧២គីឡូម៉ែត្រ។ ប្រព័ន្ធរ៉ុក្កែតនេះ ក៏អាចផ្ទុកគ្រាប់បែកចង្កោមជាមួយវាបានដែរ។

បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រើប្រាស់ប្រភេទកាំភ្លើងធំ 155 mm ដែលអាចបាញ់បានចម្ងាយប្រមាណ២៩គីឡូម៉ែត្រ និងដែលមានផ្ទុកគ្រាប់បែកតូចៗ៤៨គ្រាប់នៅក្នុងនោះ។ ក៏ប៉ុន្តែ ក្រោមសមត្ថភាពប្រព័ន្ធមីស៊ីល(ATACMS) វាមានសមត្ថភាពផ្ទុកគ្រាប់បែកបានជាង៣០០គ្រាប់ ខណៈប្រព័ន្ធរ៉ុក្កែត (GMLRS) វិញអាចផ្ទុកគ្រាប់បែកចង្កោមដែលទីក្រុងមានស្រាប់ដល់ទៅ៤០៤គ្រាប់។ យោងតាមគេហទំព័រកងទ័ពអាមេរិកមួយបានឱ្យដឹងថា ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រតាក់ទិច (ATACMS) ត្រូវបានរចនាឡើងក្នុងគោលបំណងសម្រាប់វាយប្រហារលើកងទ័ពសត្រូវ ដែលមានគោលដៅនៅខាងក្នុងជ្រៅដូចជាមជ្ឈមណ្ឌលគ្រប់គ្រងនិងបញ្ជាវាយប្រហារ កន្លែងការពារដែនអាកាស និងកន្លែងដឹកជញ្ជូនដែលភាគច្រើនស្ថិតនៅពីក្រោយសមរភូមិជួរមុខ។

ទោះបីយ៉ាងណា យោងតាមប្រភពពីមន្ត្រីទាំងបួននាក់ ការសម្រេចចិត្តបញ្ជូនប្រព័ន្ធមីស៊ីលទំនើបទាំងពីរនេះមិនទាន់បានសម្រេចចុងក្រោយនៅឡើយទេ ពោលគឺគ្រាន់តែគ្រោងការដែលស្នើឡើងប៉ុណ្ណោះ។ ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា អាវុធប្រភេទនេះអាចនឹងធ្វើឱ្យរុស្ស៊ីខឹងសម្បារ និងបង្កមានការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយពីម៉ូស្គូវិញ។ ទន្ទឹមគ្នានេះ សេតវិមានបានបដិសេធមិនបញ្ជាក់បន្ថែមលើរបាយការណ៍នេះនោះទេ។

ជាមួយគ្នានេះ គម្រោងបញ្ជូនប្រព័ន្ធមីស៊ីលនេះ ក៏រួមបញ្ចូលអាវុធដែលខ្ចប់ដោយគ្រាប់បែកដៃ ពីឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែនដែរ។ យោងតាមអាជ្ញាធរផ្តល់ជំនួយយោធាប្រធានាធិបតី (PDA) ការដឹកជញ្ជូនអាវុធទាំងនេះនឹងត្រូវដកចេញពីស្តុកសព្វាវុធ ដែលមានស្រាប់តែម្តង ព្រោះវាចំណាយពេលលឿនសម្រាប់បញ្ជូនទៅអ៊ុយក្រែន។ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ វ៉ាស៊ីនតោនបានផ្តល់ជំនួយយោធាសរុបទៅឱ្យទីក្រុងកៀវប្រមាណជាង៤០ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ប្រទេសម៉ាឡេស៊ីនឹងហាមឃាត់ការនាំចេញសារធាតុរ៉ែកម្រ ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក

ព័ត៌មាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ីនឹងបង្កើតគោលនយោបាយហាមឃាត់ការនាំចេញវត្ថុធាតុដើមកម្រ…

អង់គ្លេសចាត់ទុកចិនជាការគំរាមកំហែងសន្តិសុខជាតិ និងលទ្ធិប្រធិបតេយ្យ ក្រោយធ្វើសកម្មភាពឈ្លបយកការណ៍

ព័ត៌មាន
រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ត្រូវបានអំពាវនាវឱ្យមានយុទ្ធសាស្ត្រតឹងរ៉ឹងជាងមុនជាមួយប្រទេសចិន និងបានចាត់ទុកទីក្រុងប៉េកាំងជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ