វិស័យពាណិជ្ជកម្ម

ចិន ច្រានចោលការរិះគន់ដែលថា ខ្លួនធ្វើពាណិជ្ជកម្មផ្តោតតែលើការនាំចេញ ហើយរឹតត្បិតការនាំចូល


នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស មហាយក្សចិន បានប្រកាសច្រានចោលចំពោះការរិះគន់ដែលថា ខ្លួនធ្វើពាណិជ្ជកម្មលម្អៀងទៅរកការនាំចេញ និងរឹតត្បិតការនាំចូល ដើម្បីសម្រេចបានអតិរេកពាណិជ្ជកម្មខ្ពស់។ មន្រ្តី និងជាអ្នកជំនាញសេដ្ឋកិច្ចចិន បានអះអាងថា ទីក្រុងប៉េកាំង កំពុងរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីប្រែក្លាយប្រទេស ដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោកនេះ ទៅជាទីផ្សារពិភពលោកមួយដ៏សកម្ម ដោយត្រៀមបង្កើនការនាំចូលទំនិញពីបរទេសឱ្យកាន់តែខ្លាំងក្លាជាងមុន។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន CNA បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ី លីហ្វេង (He Lifeng) បានប្រាប់មេដឹកនាំសេដ្ឋកិច្ចពិភពលោក ដែលជួបប្រជុំគ្នានៅទីក្រុងដាវូស ប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករា ថា ចិន ពិតជាមានឆន្ទៈក្នុងការក្លាយជាទីផ្សាររបស់ពិភពលោក។ លោកបានអះអាងថា ចិន មិនដែលរៀបចំផែនការ ដើម្បីបន្តអតិរេកពាណិជ្ជកម្មដោយចេតនាឡើយ​។

ឧបនាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ចិន មិនត្រឹមតែមានឆន្ទៈក្នុងការរក្សាតួនាទីជារោងចក្ររបស់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានឆន្ទៈក្នុងការប្រែក្លាយខ្លួនឱ្យទៅជាទីផ្សារពិភពលោកផងដែរ។ តាមរយៈវេទិកាសេដ្ឋកិច្ចពិភពលោក មន្ត្រីជាន់ខ្ពស់ចិន រូបនេះ បានព្យាយាមផ្ញើសារទៅកាន់ពិភពលោកថា ចិន ជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដែលអាចទុកចិត្តបាន បើទោះបីជាពិភពលោកកំពុងស្ថិតក្រោមសម្ពាធនៃគោលនយោបាយពន្ធគយដ៏តឹងរ៉ឹងពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

មន្ត្រីជាន់ខ្ពស់ចិន រូបនេះ បានអះអាងបន្តទៀតថា ប្រទេសចិន មិនមែនជាសត្រូវពាណិជ្ជកម្មនោះទេ តែជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងអស់ ហើយការអភិវឌ្ឍរបស់ចិន គឺជាឱកាសជាជាងការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។

គេនៅចាំបានថា ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នៅអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីចុងឆ្នាំ ២០២៥ ក៏បានជំរុញឱ្យប្រទេសចិន ពន្លឿនការរៀបចំផែនការ ក្នុងការពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុកជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ជាជាងពឹងលើការនាំចេញជ្រុលហួសហេតុពេក ដើម្បីកុំឱ្យប្រទេសដទៃមានការខឹងសម្បារ និងចាត់វិធានការទប់ស្កាត់ការនាំចេញរបស់ខ្លួនវិញ។

សារព័ត៌មាន CNA បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ី លីហ្វេង (He Lifeng) បានប្រាប់មេដឹកនាំសេដ្ឋកិច្ចពិភពលោក ដែលជួបប្រជុំគ្នានៅទីក្រុងដាវូស ប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករា ថា ចិន ពិតជាមានឆន្ទៈក្នុងការក្លាយជាទីផ្សាររបស់ពិភពលោក។ លោកបានអះអាងថា ចិន មិនដែលរៀបចំផែនការ ដើម្បីបន្តអតិរេកពាណិជ្ជកម្មដោយចេតនាឡើយ​។ របញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវូស ប្រទេសស្វីស នៅឆ្នាំនេះ មានការចូលរួមយ៉ាងច្រើនកុះករពីមេដឹកនាំចំនួន៦៥ប្រទេស រួមទាំងប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុនធំៗប្រមាណ ៨៥០ក្រុមហ៊ុន និងអ្នកចូលរួមសរុបជិត ៣,០០០នាក់ ដែលធ្វើឱ្យវេទិកានេះ ក្លាយជាសមរភូមិតស៊ូមតិដ៏សំខាន់សម្រាប់មហាអំណាចសេដ្ឋកិច្ចទាំងពីរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វេជ្ជបណ្ឌិតដ៏ល្បីម្នាក់អំពាវនាវឱ្យធ្វើការត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់ លោក ដូណាល់ ត្រាំ ក្រោយបែកធ្លាយសារផ្ញើទៅកាន់រដ្ឋមន្ត្រី ន័រវេស

លោកវេជ្ជបណ្ឌិត ចូណាថាន រ៉េន័រ (Jonathan Reiner) គ្រូពេទ្យឯកទេសបេះដូង ដ៏លេចធ្លោម្នាក់ របស់អតីតអនុប្រធានាធិបតីអាម៉េរិក លោក ឌិក ឆេននីយ…

នាយករដ្ឋមន្ត្រីនៃកោះ Greenland កំពុងខ្លាចសហរដ្ឋអាម៉េរិក ឈ្លានពាន

លោក ជេន-ហ្វ្រីឌឺរិក នេលសេន (Jens-Frederik Nielsen នាយករដ្ឋមន្ត្រីកោះហ្គ្រីនលែន ដែលមានប្រជាជនត្រឹមតែប្រមាណ៥៧.០០០នាក់ បានថ្លែងទៅកាន់ពលរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ