បុណ្យចូលឆ្នាំថ្មីប្រពៃណី​ខ្មែរ

តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ


(ក្រុង​បាងកក) ៖ ប្រធាន​ស្ថានតំណាង​នៃ​ប្រទេស​ចំនួន ៣២ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ដែល​មាន​និវាសដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៥ ដែលនឹងចូលមកដល់​នៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ ។
តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ
ដោយ

តាមរយៈ​កាត​ជូនពរ​ដែល​មាន​ទង់ជាតិ​ចម្រុះ​ពណ៌ និង​ឃ្លា​ប្រយោគ​ជា​ភាសា​ខុសៗគ្នា ដែល​មាន​ខ្លឹមសារ «សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ២០២១» បានឆ្លុះ​បង្ហាញ​ពី​ចំណង​មិត្តភាព​ជិតស្និទ្ធ​ជាប្រពៃណី និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជាមិត្ត​ចំនួន ៣២ ទាំង​ពេល​បច្ចុប្បន្ន និងអនាគត ។ ម្យ៉ាងទៀត ក៏ជាសារប្រាប់ពិភពលោក អំពីការគាំទ្ររបស់ប្រទេសទាំងអស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន» ហើយបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ដែលជាអង្គទូតនៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខាលើកាតជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

សូមជម្រាបថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃគោលនយោបាយទូតសេដ្ឋកិច្ចកម្ពុជា ដល់ពិភពលោក។

គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រពេញទំហឹងពីស្ថានទូតនៃប្រទេសជាមិត្តទាំង៣២ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ដូច្នេះ កម្ពុជាមិនឯកា​ឡើយ! ទោះបីជាពេលនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានកំពុងសស្រាក់សស្រាំប្រយុទ្ធតតាំងជំងឺកូវីដ១៩ ដែលបានធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀត និងបានកំពុងបន្តរាតត្បាតជុំវិញពិភពលោក ៕




អត្ថបទបន្ទាប់


ជួយគ្នា​ក្នុងគ្រា​លំបាក ! ផលិតផល​ខ្មែរ​ ទឹកដោះគោ​ គិរីសួគ៌ ទិញ​មួយ​ថែម​មួយ !

ព័ត៌មាន
ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអ…

រដ្ឋមន្ត្រី​សុខាភិបាល​អាល្លឺម៉ង់​ស្នើឲ្យ​បិទប្រទេស​ទាំងមូល និងពិចារណាទិញ​វ៉ាក់សាំង​រុស្ស៊ី

ព័ត៌មាន
អាជ្ញាធរ​សុខាភិបាល​អាល្លឺម៉ង់​បានសម្ដែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះការកើនឡើង​យ៉ាងគំហុក​នូវករណីឆ្លង​កូវីដ-១៩ថ្មី​នៅ​ក្នុង​ប្រទេសនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ