ការលាងលុយកខ្វក់

ប៉ូលិសថៃពង្រីកការស៊ើបអង្កេតមូលនិធិរបស់អតីតចៅអធិការវត្ត ដោយសង្ស័យជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ ក្រោយផ្ទុះរឿងអាស្រូវផ្លូវភេទកក្រើកប្រទេសថៃ


ប៉ូលិសថៃកំពុងពង្រីកការស៊ើបអង្កេតលើករណីមូលនិធិវត្ត ដែលពាក់ព័ន្ធអតីតចៅអធិការវត្តថៃនៅខេត្តអាយុធ្យា ព្រះនាម ហ្លួង ពោធិ៍ចូទិ (Luang Por Choti) និងស្រីស្នេហ៍ឈ្មោះ អេ (Ae) ដោយសង្ស័យថា អាចមានមនុស្សម្នាក់ ឬពីរនាក់ផ្សេងទៀតជាប់ពាក់ព័ន្ធក្នុងសំណុំរឿងដែលកក្រើកប្រទេសថៃនេះ។ ក្រុមស៊ើបអង្កេតកំពុងពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានទំហំជាង២១៥លានបាត ឬប្រមាណ៦,៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១២ ខែកញ្ញា។
ប៉ូលិសថៃពង្រីកការស៊ើបអង្កេតមូលនិធិរបស់អតីតចៅអធិការវត្ត
ដោយ

ការស៊ើបអង្កេតផ្តោតលើការចោទប្រកាន់ថា អតីតចៅអធិការវត្តដែល​ត្រូវបានចាប់​ផ្សឹកក្រោយ​ផ្ទុះរឿងអាស្រូវ​ផ្លូវ​ភេទ​ និងកិបកេង​បច្ច័យ​វត្ត​រាប់​លានដុល្លារ បានផ្ទេរបច្ច័យវត្តចូលគណនីធនាគារផ្ទាល់ខ្លួន ខណៈប៉ូលិស ក៏កំពុងតាមដានប្រភព និងរំហូរប្រាក់ដែលពាក់ព័ន្ធបច្ច័យបូជារបស់វត្ត វិញ្ញា​បន​បត្រ​បញ្ជាក់ពីវត្ថុស័ក្ដិសិទ្ធិ និងមូលនិធិជួសជុលវត្ត។ ប៉ូលិសថៃជឿថា ករណី​នេះអាចមានភាគីទី៣ចូលរួមពាក់ព័ន្ធ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា ជាព្រះសង្ឃ ឬគ្រហស្ថនៅឡើយទេ។

សមត្ថកិច្ចបានបញ្ជូនឯកសារពាក់ព័ន្ធទៅការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃរួចហើយ ហើយកំពុងតាមដានរំហូរដាច់ប្រាក់ដើម្បីកំណត់ថា តើមានអ្នកផ្សេងទៀតអាចប្រឈមចំណាត់ការផ្លូវច្បាប់ ឬយ៉ាងណា ខណៈការស៊ើបអង្កេតនៅតែបន្ត៕




អត្ថបទបន្ទាប់


តើពាណិជ្ជករកម្ពុជាត្រូវត្រៀមខ្លួនបែបណា ដើម្បីចាប់យកឱកាសពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០?

ការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គឺជាមហិច្ឆតាដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ