វិស័យពាណិជ្ជកម្ម

តើចិន និងអឺរ៉ុប អាចធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មដែរ ឬទេ បន្ទាប់ពីភាគីទាំងពីរចាត់វិធានការពន្ធផ្ចាញ់គ្នាទៅវិញទៅមក?


ប្រទេសចិន ដែលជាបងធំនៅតំបន់អាស៊ី និងជាមហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភពលោក បានដាក់ពន្ធបណ្ដោះអាសន្នលើម៉ាកផលិតផលល្បីៗរបស់សហភាពអឺរ៉ុប ចន្លោះពី៣០% ទៅ៣៩% ដើម្បីផ្ទាញ់តបនឹងប្លុកនេះ ដែលបានអនុម័តការយកពន្ធជាង៣៥% លើរថយន្តអគ្គិសនីផលិតនៅចិន។ តាមរយៈវិធានការសងសឹករបស់ចិននេះ ធ្វើឱ្យមានការលើកឡើងថា ចិន និងអឺរ៉ុប ទំនងជាអាចផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP News។
វិស័យពាណិជ្ជកម្ម
ដោយ

មានការបារម្ភកាន់តែខ្លាំងថា នៅពេលនេះមហាយក្សចិន និងសហភាពអឺរ៉ុប ទំនងជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពាណិជ្ជជាមួយគ្នាហើយ បន្ទាប់ពីភាគីទាំងពីរបានដាក់ពន្ធផ្ចាញ់គ្នាទៅវិញទៅមក។ កាលពីដើមខែតុលា សហភាពអឺរ៉ុប បានអនុម័តការយកពន្ធរហូតដល់ជាង៣៥% លើរថយន្តអគ្គិសនីផលិតនៅចិនក្រោមហេតុផលរដ្ឋាភិបាលចិន បានជួយឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតរថយន្តចិន ដែលធ្វើឱ្យពួកគេអាចលក់បង្ខូចតម្លៃនៅលើទីផ្សារអឺរ៉ុប។

មិនអង្អង់យូរឡើយ ទីក្រុងប៉េកាំង ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ក៏បានចាត់វិធានការឆ្លើយតបវិញផងដែរ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ តាមរយៈការយកពន្​បណ្ដោះ​អាសន្នចន្លោះពី៣០% ទៅ៣៩% លើម៉ាកផលិតផលល្បីៗមួយចំនួនរបស់ប្លុកនេះ ជាពិសេសពាក់ព័ន្ធផលិតផលស្រាតែម្ដង ហើយវិធានការនេះបានកើតឡើងនៅ៤ថ្ងៃ បន្ទាប់ពីប្រទេសអឺរ៉ុបភាគច្រើនបានអនុម័តពន្ធលើរថយន្តអគ្គិសនីចិន។

សង្គ្រាមពាណិជ្ជកម្មប្រទាញប្រទុងគ្នារវាងចិន និងអឺរ៉ុបនេះ បានហុចឱកាសឱ្យអ្នកចរចារបស់ចិន បង្កើនឥទ្ធិពលក្នុងកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបអំពីការកាត់បន្ថយ ឬលុបបំបាត់ពន្ធជាង៣៥% លើរថយន្តអគ្គិសនីរបស់ចិន ដែលនឹងចូលជាធរមាននៅចុងខែនេះ។

ពន្ធលើផលិតល្បីៗរបស់អឺរ៉ុបនេះ គឺគ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ ហើយតាមរយៈពន្ធនេះតម្រូវឱ្យអ្នកនាំចូលទាំងអស់ត្រូវដាក់ប្រាក់តម្កល់នៅភ្នាក់ងារគយចិន ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃសុក្រ សប្ដាហ៍នេះតទៅតែម្តង។

ការយកពន្ធលើផលិតផលល្បីៗរបស់អឺរ៉ុបពីសំណាក់រដ្ឋាភិបាលចិននេះ ធ្វើឡើយបន្ទាប់ពីក្រសួងពាណិជ្ជកម្មចិន កាលពីចុងខែសីហា បានរកឃើញថា ផលិតផលអឺរ៉ុបមួយចំនួនកំពុងត្រូវបានដាក់លក់បង្ខូចតម្លៃនៅក្នុងប្រទេសចិន ដែលបានគំរាមកំហែងដល់«ការខូចខាតយ៉ាងខ្លាំង»ដល់អ្នកផលិតក្នុងស្រុក​៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន កំពុងសាកល្បងប្រើរូបិយប័ណ្ណឌីជីថលធនាគារកណ្ដាលសម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន ដើម្បីពង្រីកឥទ្ធិពលប្រាក់យន់

មហាយក្សចិន បានចាប់ផ្តើមសាកល្បងប្រើរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (CBDC) សម្រាប់ធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និ…

អ្នកជំនាញជឿថា អាស៊ីនឹងនៅតែជាមជ្ឈមណ្ឌលឧស្សាហកម្មបន្ទះឈីប ទោះមានការប្រជែងពីបស្ចិមលោក

លោក គ្រីស្តូហ្វ ហ្វូកេត (Christophe Fouquet) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ASML ដែលបង្កើតម៉ាស៊ីនផលិតបន្ទះឈីបដ៏មានតម្លៃខ្ពស់នៅប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ