ប្រទេសចិន

ចិនប្តេជ្ញាចាប់ផ្ដើមពង្រឹងឧស្សាហកម្មរថយន្តអគ្គិសនីឡើងវិញ ចំពេលទីផ្សារកើនឡើង


រដ្ឋអំណាចក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការពង្រឹងវិស័យរថយន្តអគ្គិសនីឡើងវិញ បន្ទាប់ពីបានចំណាយពេលជាង១០ឆ្នាំលើការអភិវឌ្ឍវិស័យនេះ។ ប្រទេសចិនបានដាក់គោលដៅប្រែក្លាយទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួន ឲ្យក្លាយជាទីផ្សារធំជាងគេមួយក្នុងពិភពលោក ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ ហាក់មិនមានប្រសិទ្ធភាពក្រោយ អាជ្ញាធរបណ្តោយឲ្យមានក្រុមហ៊ុនច្រើនពេក ធ្វើប្រតិបត្តិការក្នុងទីផ្សារ ដោយមានច្រើនតែបរិមាណ ប៉ុន្ដែខ្វះគុណភាព។ នេះបើតាមាករចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ឧស្សាហកម្មឡានអគ្គិសនីនៅប្រទេសចិន
ដោយ

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​របស់​ចិន លោក ហ្សា​វ យ៉ា​ឈី​ង (Xiao Yaqing) បាន​និយាយ​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៣​កញ្ញា​ថា​៖ បច្ចុប្បន្ន​ចិន​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត EV ឬ​រថយន្ត​អគ្គិសនី ច្រើន​ខ្លាំង​ណាស់​នៅ​លើ​ទីផ្សារ​។ ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំងនោះ ស្ថិត​ក្នុង​ទ្រង់ទ្រាយ​តូច និង​មិន​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ​។

អាជ្ញាធរ​ចិន លើកទឹកចិត្ត​ឲ្យ​មានការ​រួម​បញ្ចូល​គ្នា និង​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​នៅ​ក្នុង​វិស័យ​មួយ​នេះ ដើម្បី​បង្កើន​ការ​ប្រមូលផ្តុំ និង​ពង្រីក​ទីផ្សារ​រថយន្ត​អគ្គិសនី​បន្ថែម​ទៀត​។

គួរ​ជម្រាប​ថា ប្រទេស​ចិន​បាន​ដាក់​គោលដៅ​ប្រែក្លាយ​ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​ខ្លួន ឲ្យ​ក្លាយជា​ទីផ្សារ​ធំ​ជាងគេ​មួយ​ក្នុង​ពិភពលោក ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ក្រោយ អាជ្ញាធរ​បណ្តោយ​ឲ្យ​មាន​ក្រុមហ៊ុន​ច្រើន​ពេក ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីផ្សារ ដោយ​មាន​ច្រើន​តែ​បរិមាណ ប៉ុន្ដែ​ខ្វះ​គុណភាព​។ ជាក់ស្តែង ក្នុង​ទីផ្សារ​ចិន​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដល់​ទៅ​ជិត ៣០០​ក្រុមហ៊ុន​។

បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង Bloomberg បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង កំពុង​ត្រៀម​រៀបចំសេចក្តី​ព្រាង​វិធានការ​ត្រៀម​ដាក់​ចេញ​អនុវត្ត ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​វិស័យ​នេះ ព្រមទាំង​ដើម្បី​ផ្តល់​ធនធាន​បន្ថែម​ដល់​ក្រុមហ៊ុន​ដែល​លេចធ្លោ​ជាងគេ​ផង​ដែរ​។ 

ប្រការ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​ខ្វះចន្លោះ​របស់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ដែល​កាលពី​ឆ្នាំ​២០២០ ព្រោះតែ​ចង់​ពង្រីក​ទីផ្សារ និង​ចង់​ផ្លាស់​ប្តូរ​ប្រជាជន​ឲ្យ​មក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​វិញ រដ្ឋ​ចិន​បាន​ជ្រើស​យក​វិធីសាស្ត្រ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ធន​ប្រមាណ ៣៣​ពាន់​លាន​យ័ន ឬ​ស្មើនឹង​ជាង ៥​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​៥​ឆ្នាំ ដល់​ក្រុមហ៊ុន​ណា​ដែល​ចង់រក​ស៊ីក្នុង​វិស័យ​រថយន្ត​ឡាន​អគ្គិសនី​នេះ តាម​រយៈ​ការ​លើកលែង​ពន្ធ​ជាដើម​។

វិធានការ​ខាងលើ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ចិន រីក​កាន់តែ​ធំ រហូត​ច្រើន​លើសលប់ លើស​ពី​តម្រូវការ​ទៅ​វិញ​។ ជាក់ស្តែង គ្រាន់តែ​នៅ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ភាគ​ជើង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀង​ហៃ​មួយ​ប៉ុណ្ណោះ មាន​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ទៅ​បណ្តាក់ទុន​នៅ​ទីនោះ​ដល់​ទៅ​ប្រមាណ ៣០​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ដួល​រលំ​ក្ស័យធន​បាត់​ទៅ​ហើយ​។

សូម​ជម្រាប​ថា ប្រទេស​ចិន​សព្វ​ថ្ងៃនេះ មាន​ក្រុមហ៊ុន​ផលិត​រថយន្ត EV ឬ​រថយន្ត​អគ្គិសនី​នេះ ដល់​ទៅ​ជាង ៣០០​ក្រុមហ៊ុន​ឯណោះ ដែល​ភាគច្រើន​នៃ​ពួក​គេ ជា​ក្រុមហ៊ុន​ក្នុងស្រុក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ិ​ន​ហួ​កាលពី​ពេល​កន្លង​មក​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃជំរុញការនាំចេញផ្លែទុរេនកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសថៃ បានបង្ហាញពីគោលបំណងផ្សព្វផ្សាយអំពី ផ្លែទុរេនថៃ ឱ្យក្លាយជា ផ្លែឈើដ៏សំខាន់ នៅក្នុងផែនការបង្កើនការច្នៃប្រឌិតបៃតងនៅក្នុងវិស័យកសិកម្មថ...

ក្រុមហ៊ុន Ford គ្រោងបោះទុនវិនិយោគ ២១លានដុល្លារសាងសង់រោងចក្រ ផ្គុំនិងតម្លើងរថយន្ត នៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD គ្រោងបោះទុនវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដើម្បីសាង់សង់រោងចក្រផ្គុំ និងតម្លើងរថយន្ត នៅក្នុងខេត្ត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ