វិនិយោគិនបរទេស

តើចិនពិតជាពិបាកក្នុងការផ្តល់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាដល់វិនិយោគិនបរទេសមែនឫ?


គណបក្សកុម្មុយនិស្តចិន បានដាក់ចេញវិធានការសេដ្ឋកិច្ចមួយចំនួន ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើងដោយវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះ ប៉ុន្តែទំនងជាមិនអាចកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមហ៊ុនបរទេសបានទេ។ នេះគ្រាន់តែជាការវិភាគប៉ុណ្ណោះ ប៉ុន្តែលទ្ធផលយ៉ាងណានោះ វាអាស្រ័យលើសមត្ថភាពរបស់រដ្ឋាភិបាលចិន ក្នុងការទប់ទល់នឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
វិនិយោគិនបរទេស
ដោយ

នៅក្នុងកិច្ចប្រជុំរយៈពេល៤ថ្ងៃរបស់បក្សកុម្មុយនិស្តចិន ដែលត្រូវបានធ្វើឡើងក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីប្រទេសផ្សេងៗ រដ្ឋាភិបាលចិន បានដាក់ចេញ និងអនុម័តលើគោលនយោបាយមួយចំនួន សំដៅលើកទឹកចិត្តដល់ការវិនិយោគបរទេស ដែលបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលចិន បានបន្តប្តេជ្ញាចិត្តក្នុងការរក្សាគោលនយោបាយមូលដ្ឋាននៃការបើកចំហទៅកាន់ពិភពខាងក្រៅ និងបន្តជំរុញការធ្វើកំណែទម្រង់តាមរយៈការបើកចំហរសេដ្ឋកិច្ច។

ជាមួយគ្នានេះ រដ្ឋាភិបាលចិន ប្តេជ្ញានឹងប្រើប្រាស់សក្តានុពលនៃទីផ្សារដ៏ធំសម្បើមរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបើកចំហសេដ្ឋកិច្ច និងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសផ្សេងៗ។ បន្ថែមលើនេះ ចិនក៏បង្ហាញពីឆន្ទៈក្នុងការឆ្លើយតបទៅនឹងបញ្ហា ដែលជាគោលដៅនៃការរិះគន់របស់សហរដ្ឋអាម៉េរិក និងអឺរ៉ុប តាមរយៈការខិតខំពង្រីកតម្រូវការក្នុងស្រុក និង ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ដើម្បីកាត់បន្ថយសមត្ថភាពដែលលើសពីតម្រូវការ។

បើយោងតាមសារព័ត៌មាន South China Morning Post បន្ទាប់ពីកិច្ចប្រជុំនេះគេរំពឹងថា នឹងមានគណៈប្រតិភូធុរកិច្ចអាម៉េរិកមួយក្រុមនឹងមកទស្សនកិច្ចនៅទីក្រុងប៉េកាំង ដោយសមាជិកនៃប្រតិភូនេះរួមមានទាំងនាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs, ក្រុមហ៊ុន Qualcomm, ក្រុមហ៊ុន Nike និង Starbucks ជាដើម។

លោក ថេស៊ូរ៉ូ ហូមម៉ា (Tetsuro Homma )ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនក្នុងប្រទេសចិន បាននិយាយថា ជាងពាក់កណ្តាលនៃក្រុមហ៊ុនបានចាត់ទុកប្រទេសចិន ជាទីផ្សារដ៏សំខាន់មួយរបស់ពួកគេ ហើយសារៈសំខាន់នៃទីផ្សារចិន ក៏កំពុងកើនកើនឡើងផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើលោក តូ ឡឹម ប្រធានាធិបតីវៀតណាម អាចក្លាយជាអ្នកមានឥទ្ធិពលបំផុតនៅវៀតណាមដែរ ឬទេ?

សារព័ត៌មានបរទេសធំៗកំពុងដាក់ការសង្ស័យថា លោក តូ ឡឹម ប្រធានាធិបតីវៀតណាម ទំនងជាអាចក្លាយជាអ្នកដ៏មានសក្តានុពលបំផុតរបស់ប្រទេសដែលមានប្រជាជន…

តើមានអ្វីកើតឡើងប្រសិនបើលោក បៃដិន បោះបង់ការប្រកួតតំណែងប្រធានាធិបតីអាម៉េរិក មែននោះ?

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន កំពុងរងសម្ពាធកាន់តែខ្លាំងនៅក្នុងជួរគណបក្សប្រជាធិបតេយ្យរបស់លោក ខណៈដែលក្រុមអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ