ច្បាប់ទិដ្ឋាការ

ចិននឹងបន្ធូរបន្ថយច្បាប់ទិដ្ឋាការដើម្បីទាក់ទាញលំហូរសាច់ប្រាក់ និងធនធានបរទេស


ទោះបីចិនមានប្រជាជនជាង១ពាន់៤រយលាននាក់ តែប្រទេសនេះនៅតែខ្វះធនធានជំនាញសម្រាប់បម្រើឱ្យការអភិវឌ្ឈប្រទេស និងសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់សមត្ថភាពនៃការប្រកួតប្រជែង។ កត្តានេះបានជំរុញឱ្យ ចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក គ្រោងនឹងបន្ធូរបន្ថយច្បាប់ទិដ្ឋាការ ដើម្បីទាក់ទាញជនបរទេសដែលមានទេពកោសល្យ ក៏ដូចជាទាក់ទាញលំហូរសាច់ប្រាក់ពីបរទេសចូលមកកម្ពុជា។
ច្បាប់ទិដ្ឋាការ
ដោយ

រដ្ឋាភិបាលចិននឹងបន្ធូរបន្ថយតម្រូវការទិដ្ឋាការ ដើម្បីទាក់ទាញកម្មករនៅក្រៅប្រទេសក្រោមផែនការសេរីភាវូបនីយកម្មកាន់តែទូលំទូលាយ បន្ទាប់ពីការវិនិយោគបរទេសបានធ្លាក់ចុះដល់កម្រិតទាបកាលពីឆ្នាំមុន។ រដ្ឋាភិបាលចិន បានគូសបញ្ជាក់ថា ផែនការនេះរាប់ចាប់ពីការលុបបំបាត់របាំងរំហូរចូល នៃការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម និងហិរញ្ញវត្ថុរហូតដល់ការចេញទិដ្ឋាការការងាររយៈពេលវែងដល់ជនបរទេស និងក្រុមគ្រួសាររបស់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក វូ ហាវ ( Wu Hao ) មន្ត្រីនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បាននិយាយថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែស្មុគស្មាញ ហើយការប្រែប្រួល នៃការវិនិយោគឆ្លងកាត់ព្រំដែនបានកើនឡើង ទើបតម្រូវឲ្យចិនគិតគូរបញ្ហានេះឡើងវិញ។

លោក ជៀ តុងប៊ិន (Jia Tongbin ) មន្ត្រីអន្តោប្រវេសន៍ចិន បាននិយាយថា ជនបរទេសដែលធ្វើការឱ្យក្រុមហ៊ុនល្បី ឬចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនឹងអាចដាក់ពាក្យសុំទិដ្ឋាការរយៈពេល៥ឆ្នាំ ខណៈបច្ចុប្បន្នគឺតម្រូវឲ្យពូកគេសុំរៀងរាល់ឆ្នាំ។ លោកបានបន្ថែមថា ការស្នាក់នៅអចិន្ត្រៃយ៍ក៏នឹងត្រូវបានពិចារណាផងដែរ សម្រាប់អ្នកដែលមានសិទ្ធិ ដោយមិនបានបញ្ជាក់ពីលក្ខខណ្ឌណាមួយឡើយ។ ដោយឡែកអ្នកធ្វើដំណើរ ដើម្បីអាជីវកម្ម ដែលមានហេតុផលស្របច្បាប់ក្នុងការស្នាក់នៅក្នុងប្រទេសចិនអាចស្នើសុំទិដ្ឋាការរយៈពេល៥ឆ្នាំនេះបានដូចគ្នាផងដែរ។

ក្រោយរំហូរវិនិយោគផ្ទាល់ពីបរទេសមានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន មន្ត្រីចិនបានបង្ហាញកាលពីពេលថ្មីៗថា សកម្មភាពផ្សព្វផ្សាយអំពីគោលនយោបាយទិដ្ឋាការនឹងធ្វើឡើងនៅសហរដ្ឋអាម៉េរិក អឺរ៉ុប ជប៉ុន និងមជ្ឈិមបូព៌ា ក្រោមរូបភាពវិនិយោគក្នុងប្រទេសចិន។ កាលពីឆ្នាំ២០២៣ កន្លងទៅ ចិនបានទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបានត្រឹម៣៣ពាន់លានដុល្លារ តែប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ៨០% បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើប្រទេសអាស៊ានណាខ្លះ ដែលស្ថិតក្នុងចំណោមកំពូលប្រទេស ជួញដូរ Bitcoin ទាំង១០នៅលើពិភបលោក?

តើប្រទេសអាស៊ានណាខ្លះ ដែលស្ថិតក្នុងចំណោមកំពូលប្រទេសជួញដូរ Bitcoin ទាំង១០នៅលើពិភបលោក? ប្រទេសនៅក្នុងតំបន់អាស៊ានចំនួនពីរ បានស្ថិតក្នុងចំណ…

ឡាវនឹងដំឡើងអត្រាពន្ធលើតម្លៃបន្ថែមឱ្យដល់១០% ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

រដ្ឋាភិបាលឡាវ បានប្រកាសពីផែនការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម (VAT)ពី៧%ដល់ ១០% ខណៈបច្ចុប្បន្នផែនការនេះ កំពុងរង់ចាំការអនុម័តពីស្ថាប័នពាក់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ