ប្រទេសចិន

ប្រធានធនាគារកណ្ដាលរបស់ចិនទំនងជានឹងចុះចេញពីតំណែងនៅចំពេលមានការរុះរើគណៈរដ្ឋមន្ត្រី


ប្រធានធនាគារកណ្តាលប្រទេសចិន លោក យី ហ្កាង (Yi Gang) ទំនងជានឹងចុះចេញពីតំណែងបន្ទាប់ពីលោកត្រូវបានទម្លាក់ចេញពីស្ថាប័នកំពូលនៃបក្សកុម្មុយនិស្តចិនដែលកំពុងតែកាន់អំណាច ហើយអ្នកដែលអាចនឹងចូលមកជំនួសតំណែងរបស់ប្រធានធនាគារកណ្ដាលរបស់ចិននេះ ត្រូវបានប្រភពព័ត៌មានដែលស្និទ្ធនឹងរឿងនេះ បង្ហើបឲ្យដឹងថា គឺជាអតីតថ្នាក់ដឹកនាំនៃធនាគារកណ្តាលឈានមុខគេមួយរូប។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រធានធនាគារកណ្ដាលរបស់ចិនទំនងជានឹងចុះចេញពីតំណែង

ការចូលនិវត្តន៍ពីការងាររបស់លោក យី ហ្កាង ប្រធានធនាគារកណ្ដាលចិន គឺនឹងត្រូវធ្វើឡើងក្នុងវ័យ៦៥ ឆ្នាំ គឺនៅដើមឆ្នាំ២០២៣។ ប៉ុន្ដែ ក្រុមអ្នកនយោបាយខាងក្នុង និងទីប្រឹក្សាមួយចំនួនធ្លាប់បានស្នើឱ្យលោក យី បន្តកាន់តំណែងនេះដូចកាលដែលលោក ចូ សាវឈួន (Zhou Xiaochuan) ធ្លាប់ធ្វើពីមុនមកអ៊ីចឹងដែរ។

លោក យី គឺស្ថិតក្នុងចំណោមអ្នកបង្កើតគោលនយោបាយគាំទ្រកំណែទម្រង់ ដែលត្រូវបានដកចេញពីសមាជិកនៃគណៈកម្មាធិការកណ្តាលមជ្ឈិមថ្មីរបស់បក្សកុម្មុនិស្ដចិន ហើយក្នុងនោះ ក៏មានដែរ មន្ត្រីកំពូលៗដែលត្រូវផុតអាណត្តិនៅឆ្នាំក្រោយ រួមមាននាយករដ្ឋមន្ត្រីផុតអាណត្តិលោក លី ខឺឈាំង (Li Keqiang) អាយុ ៦៧ ឆ្នាំ, មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចលោក លឺ ហេ (Liu He) អាយុ ៧០ ឆ្នាំ និងប្រធានគណៈកម្មការធនាគារកណ្តាលោក គួ ស៊ឺឈីង (Guo Shuqing) អាយុ ៦៦ ឆ្នាំផងដែរ។

ការផ្លាស់ប្តូរដែលធ្វើឡើងនៅចុងបញ្ចប់នៃសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលទើបធ្វើឡើងកន្លងទៅថ្មីៗនេះគឺស្ថិតក្នុងចំណោមការផ្លាស់ប្ដូរមួយចំនួនទៀត ដែលបានពង្រឹងការក្ដោបក្តាប់អំណាចដ៏រឹងមាំរបស់លោក សី ជីនពីង និងហាក់ដូចជាកំពុងពង្រឹងការគ្រប់គ្រងក្នុងចំណោមមនុស្សជិតស្និទ្ធនឹងលោក ស៊ី ផងដែរ។

អ្នកនយោបាយចិនមួយរូបបាននិយាយថា ការចាកចេញពីតំណែងជាប្រធានធនាគារកណ្ដាលចិនរបស់លោក យី ហ្កាងមើលទៅទំនងជាមិនអាចជៀសបាននោះឡើយ ខណៈដែលក្រុមអ្នកគាំទ្រកំណែទម្រង់ គឺជ្រុះតំណែងជិតអស់ហើយ។

លោក យី គឺជាអ្នកជំនួសឱ្យគណៈកម្មាធិការកណ្តាលពីមុនមក ហើយប្រភពខ្លះបាននិយាយថា ការដកលោកចេញពីបញ្ជីឈ្មោះគណៈកម្មាធិការមជ្ឈិមថ្មីនេះមានន័យថា លោកស្ទើរតែច្បាស់១០០%ហើយថា នឹងត្រូវចុះចេញពីតំណែងនៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំនៅក្នុងខែមីនាឆ្នាំក្រោយ។

ការរុះរើដែលកំពុងលេចចេញមកនេះ បានកើតឡើងស្របពេលធនាគារកណ្ដាលចិន (PBOC) ប្រឹងប្រែងជំរុញបង្កើនសេដ្ឋកិច្ចដែលរងការខូចខាតដោយសារជំងឺកូវីដ១៩ ខណៈដែលរដ្ឋាភិបាលកំពុងបញ្ជៀសការអនុវត្តវិធានការធូរលុងហួសហេតុ ដែលអាចនាំឲ្យមានលំហូរមូលធនចេញទៅទៅក្រៅប្រទេស ដ្បិតថាធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលនៃប្រទេសផ្សេងៗទៀតបានដំឡើងអត្រាការប្រា ក់ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលកំពុងកើនឡើង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីវៀតណាមបរាជ័យក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ?

ព័ត៌មាន
សមាជិកសភាជាតិវៀតណាមជាច្រើនរូប កាលពីថ្ងៃទី ២២ខែតុលា បាននិយាយស្ដីបន្ទោសចំៗថា វិបត្តិខ្វះខាតការផ្គត់ផ្គង់ប្រេងសាំង ដែលបាននិងកំពុងកើតមានឡ…

មីយ៉ាន់ម៉ាត្រូវបានដាក់បញ្ចូលបញ្ជីខ្មៅហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្ម

ព័ត៌មាន
ក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុ ដែលជាស្ថាប័នអ្នកឃ្លាំមើលអន្តរជាតិមួយនោះ បានសម្រេចដាក់ប្រទេសមីយ៉ាន់ម៉ានៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ចំពោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ