ដោយៈ សរ សុជាតិ

ទីផ្សារលក់លំនៅឋាននៅចិន ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជិត២ទស្សវត្សរ៍កន្លងមកនេះ


ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ការលក់លំនៅឋាននៅប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ទស្សវត្សរ៍។ ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៤ ការលក់លំនៅឋានថ្មីនៅចិន ជារួម ធ្លាក់ចុះដល់ទៅ ២១% ខណៈដែលការលក់លំនៅឋានដែលកំពុងតែសាងសង់ស្រុតចុះដល់ទៅ៣០%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ។
ទីផ្សារលំនៅឋាន
ដោយ

ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ការលក់លំនៅឋានថ្មីតាមគំរូនៃការឃោសនាផ្សព្វផ្សាយលក់មុនសំណង់សង់រួចរាល់បានអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានា នៅក្នុងប្រទេសនេះ ទទួលបានកម្លាំងជំរុញល្បឿននៃការអភិវឌ្ឈ លឿនជាងមុន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបន្តគម្រោងថ្មីៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ថិតិបង្ហាញថា ពលរដ្ឋចិន មិនសូវចាប់អារម្មណ៍នៅក្នុងស្ថានភាពនេះនោះទេ។

ការិយាល័យស្ថិតិជាតិរបស់រដ្ឋាភិបាលចិន បានអះអាងថា ការលក់លំនៅឋានមុនពេលដែលគម្រោងសាងសង់បញ្ចប់នៅរយៈពេល៧ខែដើមឆ្នាំ២០២៤ គឺសុ្រតចុះប្រហែល ៣០% ប៉ុន្តែការលក់គម្រោងដែលសាងសង់រួចកើនឡើង២០%។ តែយ៉ាងណាការលក់លំនៅឋានសាងសង់ថ្មីជារួមនៅចិន ក្នុងរយៈពេល៧ខែ នៅតែបន្តធា្លក់ចុះរហូតដល់ ២១% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២ទស្សវត្សរ៍កន្លងមកនេះ។

ការធ្លាក់ចុះបរិមាណលក់លំនៅឋាននេះ បានបណ្តាលឱ្យមានវិបត្តិសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរក្នុងចំណោមអ្នកអភិវឌ្ឍន៍ ដែលមួយចំនួនបានបញ្ឈប់ការងារសាងសង់តាំងពីមុនឆ្នាំ២០២២ ដែលនាំឲ្យអ្នកទិញលំនៅឋានដែលបានបង់ប្រាក់ហើយផ្ទុះការតវ៉ា និងការធ្វើកូដកម្ម។

នៅពេលនេះរដ្ឋាភិបាលក្នុងតំបន់ បានបង្កើតវិធានការដោយផ្អែកលើគោលការណ៍អនុគ្រោះជាច្រើន រួមទាំងការផ្លាស់ប្តូរដើម្បីផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ទទួលបានអនុគ្រោះពន្ធ និងបង្កើនកម្មវិធីឥណទានលើវិស័យនេះ។ កាលពីខែសីហា ទីក្រុងក្វាងចូវ បានប្រកាសពីផែនការអនុគ្រោះ ដែលនាំឲ្យមានការរំពឹងទុកថា ការលក់លំនៅឋាននឹងមានភាពប្រសើរឡើងនាពេលអនាគត តែអ្នកវិភាគខ្លះថា បញ្ហាវាមិនងាយស្រួលនោះទេ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ឡាវ តម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនរួមទាំងអង្គការបើកប្រាក់បៀវត្សរ៍ជាលុយគីប

ប្រទេសឡាវ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា ថៃ និងវៀតណាម ជាមួយនឹងប្រជាជនសរុបប្រមាណជិត៨លាននាក់ បានតម្រូវគ្រប់ឱ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់រ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ