សេដ្ឋកិច្ចអង់គ្លេស

សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិ កំពុងធ្វើឱ្យតំណែងនាយករដ្ឋមន្ត្ររងការរង្គោះរង្គើ


សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដែលជាមហាអំណាចមួយនៅបស្ចឹមប្រទេស កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈស្ថិតិនៅឆមាសទីពីរនៃឆ្នាំ២០២៣ បង្ហាញពីការធ្លាក់ចុះ ជាបន្តបន្ទាប់។ ស្ថិតិបានបង្ហាញថា អត្រាផលិតផលក្នុងស្រុកសរុបរបស់នេះធ្លាក់ចុះដល់ទៅ ០,៣%នៅក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។ ស្ថានភាពអវិជ្ជមាននេះ កំពុងតែធ្វើឲ្យមានការរង្គោះរង្គឺដល់តំណែងលោកនាយករដ្ឋមន្រ្តីដើមកំណើតឥណ្ឌា រីស៊ី ស៊ុនណាក់។
សេដ្ឋកិច្ចអង់គ្លេស
ដោយ

សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានធ្លាក់ចូលក្នុងវិបត្តិគួរឱ្យភ្ញាក់ផ្អើល នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដែលបញ្ហានេះកំពុងធ្វើឱ្យតំណែងនាយករដ្ឋមន្ត្រីរបស់លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) រងការរង្គោះរង្គើ។ ក្រោយឡើងកាន់តំណែង នាយករដ្ឋមន្រ្តីអង់គ្លេសដើមកំណើតឥណ្ឌារូបនេះ បានប្តេជ្ញាថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅបស្ចឹមប្រទេសមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ។

ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាផលិតផលក្នុងស្រុកសរុបរបស់ចក្រភពនេះបានធ្លាក់ចុះ ០,៣%នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ខណៈដែលពីអំឡុងខែកក្កដា ដល់ ខែកញ្ញា ស្ថិតិនៃការធ្លាក់ចុះមានក្នុងកម្រិតត្រឹមតែ០,១%។ អ្នកវិភាគបានអះអាងថា ស្ថានភាពនៃការការធ្លាក់ចុះនៅក្នុងត្រីមាសទី៤ គឺមានសភាពធ្ងន់ធ្ងរ ជាងការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ចរហូតដល់ទៅ០,២%។

លទ្ធផលដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ចក្រភពអង់គ្លេសកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចជាប្រទេសជប៉ុន និងក្រុមប្រទេស G7 នានា លើកលែងតែប្រទេសកាណាដា ដោយសារតែប្រទេសនេះនៅមិនទាន់ធ្វើបច្ចុប្បន្នភាពស្ថិតិថ្មីរបស់ខ្លួននៅឡើយ។ នៅមុនពេលចូលកាន់តំណែងលោក ស៊ុនណាក់ បានសន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន តែមកដល់ពេលនេះ គណបក្សអភិរក្សរបស់លោក ដែលបានគ្រប់គ្រងនិងដឹកនាំអង់គ្លេសនៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហាក់កំពុងតែបាត់បង់ការជឿជាក់ពីម្ចាស់ឆ្នោត។

ក្រុមអ្នកវិភាគបាននិយាយថា គ្រួសារពលរដ្ឋអង់គ្លេសបានមើលឃើញពីការធ្លាក់ចុះកម្រិតជីវភាពជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោក ជេរីមី ហាន (Jeremy Hunt )រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសបាននិយាយថា សញ្ញាបង្ហាញសេដ្ឋកិច្ចអង់គ្លេសកំពុងស្ថិតនៅក្នុងសភាពវិលវល់ ដូច្នេះអង់គ្លេស ត្រូវតែប្រកាន់ខ្ជាប់នូវផែនការមួយចំនួន ដោយរួមទាំងការកាត់ពន្ធលើការងារ និងអាជីវកម្ម ដើម្បីបង្កើតស្ថានភាពសេដ្ឋកិច្ចឲ្យរឹងមាំ ប៉ុន្តែគណបក្សការងារដែលជាគណបក្សប្រឆាំងបានជំទាស់។

លោកស្រី រ៉ាសែល រីវេស ( Rachel Reeves) មន្ត្រីសេដ្ឋកិច្ចកំពូលរបស់គណបក្សការងារ បាននិយាយថា នាយករដ្ឋមន្ត្រីមិនអាចអះអាងបានទៀតទេថា ផែនការរបស់គាត់កំពុងដំណើរការទៅមុខនោះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោក ហាន កំពុងស្វះស្វែងរកលទ្ធភាពនៃការកាត់បន្ថយផែនការចំណាយសាធារណៈរាប់ពាន់លានផោន ដើម្បីសន្សំមូលនិធិ និងជំរុញដល់ការកាត់បន្ថយពន្ធមុនការបោះឆ្នោត ខណៈដែលសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនៅទ្រឹងជិតពីរឆ្នាំមកហើយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង ត្រៀមថវិកាជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនដែលបង្កើនការវិនិយោគលើបច្ចេកវិទ្យា និងសាជីវកម្មខ្នាតតូច

ព័ត៌មាន
និយ័តករហិរញ្ញវត្ថុ បាននិយាយថា កូរ៉េខាងត្បូង បានរៀបចំកម្មវិធីផ្ដល់ជំនួយហិរញ្ញវត្ថុ ជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនណា ដែលបានបង្កើន…

សម្តេច ហ៊ុន ម៉ាណែត រំពឹងការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា-ហ្វីលីពីន កាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មាន
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ខណៈសម្តេចធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ